抖阴社区

Step 62 : Afraid that it's hurting you !

2K 72 0
                                    

"ពូ Yoon ចូលមកវិញបានហើយ!!"។ ក្រោយពីឈរនៅខាងក្រៅបន្ទប់រង់ចាំនាងតូចមួយសន្ទុះរួចមកក៏បានការឆ្លើយតបពីភាពស្ងៀមស្ងាត់នោះមកវិញដែលមាននាងតូចបើកទ្វារបង្ហើបចេញមកហៅគេដោយមុខស្មើហើយនាយសង្ហាក៏បោះជំហានដើរចូលញញឹមតិចៗដើរតាមនាង។

"យ៉ាងម៉េចហើយ? ប៉ាអូនបារម្ភមែនទេ Ji?"។ Yoongi ចូលមកដល់ក៏សួរនាំតែត្រូវ Jiyou លើកក្រដាសមួុមកបង្ហាញគេហើយសម្លឹងគេដោយចងចិញ្ចើម។

"ហេតុអីមិនប្រាប់ខ្ញុំ? ពូ Yoon ឈឺហើយម៉េចក៏មិនប្រាប់ខ្ញុំបែបនេះ?"។ នាងក្រមុំពេលនេះក៏សួរគេដោយចងចិញ្ចើុំមតែប្រឡង់ភ្នែកហាក់ញ័រតិចៗធ្វើឲ្យ Yoongi ចងចិញ្ចើមមុននឹងសម្លឹងមើលក្រដាសក្នុងដៃនាងហើយក៏ដឹងថាជាក្រដាសពិនិត្យសុខភាពរបស់ខ្លួនទើបនាយទាញវាយកមកកាន់ហើយក៏ញញឹមទៅវិញ។

"អូនបារម្ភមែនទេ?"។ នាយសង្ហាក៏ចូលមកជិតបម្រុងឪបនាងតែត្រូវនាងតូចថយក្រោយសម្លក់គេ។

"ខ្ញុំសួរអីឆ្លើយនឹងមក!!!! ពេលនេះមិនមែនជាពេលលេងសើចទេណា៎!!!! ពូដុះសាច់ក្នុងខួរក្បាល!!!! នេះ....នេះមិនមែនរឿងធម្មតាទេ...ហឹុក ...ហេតុអីក៏លាក់បាំងនឹងខ្ញុំ? ហេឹក....អ្ហឹក....ហេុតអីក៏មានជម្ងឺធំបែបនេះមួយម៉ាត់ក៏មិនប្រាប់!!! ហឹុក....ពូចង់លេងសើចនឹងខ្ញុំដល់ពេលណាទៅ?'។ ពេលនេះ Jiyou ស្រាប់តែទន់ខ្លួនយំយែកទប់មិនជាប់ចំពោះគេធ្វើឲ្យនាយសង្ហានេះហេងហាងហើយក៏ស្ទុះទៅក្រសោបនាងក្នុងដើមទ្រូងនាយយ៉ាងណែន។

"កុំចឹងអី!!! បងមិនបានចង់លេងសើចនឹងអូនឯណា Jiyou !!"។ នាយសង្ហាក៏លើកដៃមកវាសទឹកភ្នែកឲ្យនាងតែត្រូវនាងវាសដៃចេញហើយលើកដៃមកគក់ដើមទ្រូងនាយឌឹបៗតែម្តង។

"មានជម្ងឺមិនប្រាប់ខ្ញុំប៉ុន្នឹងហើយថាមិនលេងសើចទៀត? នេះ....ហឹុក...នេះពូសុខៗក៏មកសារភាពថាស្រលាញ់ខ្ញុំ ....ហឹុក....មកធ្វើល្អ...ចុងក្រោយក៏ចង់ទៅបាត់មួយម៉ាត់មិនប្រាប់ចង់ហេ៎....ហឹុក....ពូឆ្កួតទេដឹង Min Yoongi ? ហឹិក...ម៉េចក៏មិនប្រញាប់ទៅព្យាបាល? ហេតុអីក៏បណ្តោយឲ្យវាធ្ងន់បែបនេះ? ហឹុក.... ពូនិយាយទៅនឹង?"។ នាងក្រមុំក៏គិតតែវៃដើមទ្រូងគេហើយយំតែនាយសង្ហាបែបជាមិនពិបាកចិត្តក៏រឹតរង្វង់ដៃឪបនាងជាប់ណែនថែមទាំងញញឹមទៀត។

Chasing Your Love (???????????????????????)??(Completed ?) Where stories live. Discover now