抖阴社区

Step 2 : "Please rescue me!" ?

2.2K 97 20
                                    

"Sumi !!! កន្លងផុតទៅ 10 ឆ្នាំហើយ! អូននៅខាងលើនឡសុខសប្បាយដែររឺទេ? ហើយអូនឯកាដែលទេ Sumi ? "។ សម្លេងទាបរបស់បុរសម្នាក់ដែលគ្រងសម្លៀកបំពាក់ខ្មៅកំពុងឈរជាមួយទឹកមុខស្រងូតស្រងាត់ហើយបន្ទាបជង្គង់ចុះលើកដៃក្រាស់មកអង្អែលលើផ្នូរដែលមានឈ្មោះ Sung Sumi នៅលើនោះថ្នមៗទៅមកហើយមិនភ្លេចដាក់ផ្កាកុលាបក្រហមជាផ្កាដែលនាងចូលចិត្តនៅលើផ្នូរនោះទេ។

"អូនដឹងទេអូនសម្លាញ់! បងពិតជានឹកអូនខ្លាំងណាស់! បងឯកាហើយរងារពេលគ្មានអូននៅក្បែរបង! ហឹុក.... បងក៏ខឹងនឹងខ្លួនឯងដែលរាប់ឆ្នាំមកនេះហើយនៅតែរកយុត្តិធម៌ឲ្យអូនមិនបាន! តែបងសុំសន្យាថាដរាបណា Min Yoongi បងនៅមានជីវិត! ហើយអា Raphael នោះវាមិនទាន់ទទួលទោស!! ច្បាស់ណាស់ថាបងនឹងសុខចិត្តទេ! បងមិនឲ្យវារួចខ្លួនបែបនេះទេ!!  អូនកុំបារម្ភអី! បងនឹងស្វែងរកយុត្តិធម៌ឲ្យមកអូនវិញឲ្យបាន Sumi !!! មានជាតិក្រោយបងនឹងថែរក្សាអូនឲ្យបានល្អ! បងនឹងមិនប្រហែសបែបទៀតទេ! សន្យានឹងបងថាជាតិក្រោយត្រូវតែធ្វើជាប្រពន្ធរបស់បងណា៎! ហើយបើអូននៅទីនោះឯកាក៏រង់ចាំបងផងណា៎!! សុំទោសដែលឲ្យអូនរង់ចាំអូនយូរ! ពេលណាបងចាត់ការវាបានហើយ! បងនឹងទៅរកអូនហើយ! បងមិនទុកឲ្យអូនៅតែឯងទេ!"។ នាយកម្លោះចាប់ផ្តើមអួលដើមករហើយទឹកភ្នែកក៏ស្រក់ពេលដែលនិយាយសាសងជាមួយគូដណ្តឹងដែលស្លាប់បាត់បង់ជីវិតអស់រយៈ 10 ឆ្នាំទៅហើយដោយក្តីក្តុកក្តួលក្នងចិត្តជាអនេកស្ទើរតែចង់ស្លាប់ទៅតាមនាងម្តងៗតែដោយសារនាយមានធុរៈជាប់ខ្លួនដែលមិនអាចបោះបង់ជីវិតងាយៗបានក៏មានតែខាំមាត់សង្កត់ចិត្តរស់លើពិភពលោកដ៏ឯកានេះសិនទៅ។

គូដណ្តឹងរបស់នាយកម្លោះចាស់ម្នាក់នេះបានស្លាប់ដោយភាពអយុត្តិធម៌ជាខ្លាំងដែលនាងត្រូវស្លាប់ដោយការធ្វើអត្តឃាតខ្លួនឯងនៅបន្ទាប់ពីនាងត្រូវបានគេរំលោភយ៉ាងព្រៃផ្សៃពីសំណាក់បុរសម៉ាហ្វៀលាក់មុខម្នាក់ដែល Min Yoongi ដឹងច្បាស់ថាជានរណាតែដោយសារតែគ្មានភស្តុតាងទើបបានជាចាត់ការម្នាក់នោះមិនបានហើយបណ្តោយឲ្យវារស់ស្រួសមកដល់សព្វថ្ងៃហើយក៏ត្រូវជាគូដណ្តឹងសំណព្ធចិត្តរបស់នាយដែលជាអ្នកបញ្ចប់ជីវិតខ្លួនឯងក្រោមហេតុផលមួយដែលនាងបានរាយរាប់ក្នុងសំបុត្រថានាងជាតិនេះគឺមិនសាកសមនឹងធ្វើជាប្រពន្ធគេឡើយព្រោះនាងលែងស្អាតស្អំហើយទើបនាងសម្លាប់ខ្លួនហើយវាបានបង្កើតជាកំហឹងចិត្តឲ្យបុរសចំណាស់មករហូតមិនងាយបោះបង់នោះទេដរាបគេមិនទាន់ស្លាប់ក៏គ្មានថ្ងៃទុកឲ្យរឿងនេះស្ងប់ស្ងាត់ចឹងឡើយ។

Chasing Your Love (???????????????????????)??(Completed ?) Where stories live. Discover now