抖阴社区

Step 26 : He's complicated !!

1.3K 62 10
                                    

"Ji-Jiyou ! ឯងកុំធ្វើចឹងណា៎!! ងើបចេញពីខ្ញុំភ្លាមទៅ!"។ នាយកម្លោះក៏លើកដៃក្រាស់របស់គេមកចាប់ស្មារបស់នាងក្រមុំចេញបន្តិចមុននឹងឃាត់សកម្មភាពេបស់នាងដោយភិតភ័យក្នុងអារម្មណ៍គួរសម។

"ទេ! ខ្ញុំមិនចេញដាច់ខាត! ខ្ញុំដឹងថាពូ Yoon កំពុងតែត្រូវការអី! ទុកឲ្យខ្ញុំជាអ្នកបំពេញឲ្យពូទៅចុះ!"។ Jiyou មិនស្តាប់ហើយក៏អោនមករកថើបបបូរមាត់ក្រាស់របស់នាយកម្លោះដោយភ្លើនភ្លើតធ្វើឲ្យ Yoongi ប្រញាប់លើកដៃរុញនាងចេញតែមើលទៅនាងហាក់រឹងគួរសមទើបនាយកម្លោះសម្រេចចិត្តប្រែខ្លួនមកជាក្រឡាប់ខ្លួនក្រាស់របស់គេពីលើនាងវិញមុននឹងសង្កត់ដើមដៃនាងកប់ទៅលើសាឡុងហើយដកដង្ហើមធ្ងន់ៗសម្លឹងមើលនាងដោយភាំងៗ។

"ឯងជាស្រីក្មេងណា៎!!! អនាគតឯងគឺវែងឆ្ងាយណាស់!!! កុំមកធ្វើចឹងអី!"។ នាយកម្លោះក៏ថាឲ្យនាងតូចតែនាងក្រមុំក៏ក្រវីក្បាល។

"ដោយសារតែខ្ញុំជាស្រីហើយក្មេងនឹងហើយទើបខ្ញុំចង់បំពេញតម្រូវការដែលពូកំពុងតែចង់បាននោះ! អនាគតខ្ញុំវាមិនសំខាន់នោះទេបើបាននៅក្បែរពូ Yoon នោះ!!!"។ នាងក្រមុំក៏ងើបមកទាញគេហើយញីញក់បបូរមាត់របស់នាងលើបបូរមាត់របស់នាយបណ្តាលឲ្យកម្លោះ Yoongi ពិបាកនឹងរើខ្លួន។

ដៃស្រឡូនក៏រើរួចពីការចាប់របស់នាយកម្លោះមុននឹងនាងបោះមកទាញកញ្ចឹងកររបស់នាយឲ្យអោនមុខចុះមករកនាងធ្វើឲ្យបបូរមាត់កាន់តែសង្កត់លើគ្នាជាងមុនហើយនាងក៏កម្រើបតិចៗទើប Yoongi ក៏ប្រែជាហេងហាងតែក៏ដោយសារតែគេជាប្រុសនឹងពិបាកប្រកែកនឹងអារម្មណ៍ប្រែប្រួលមិនបានក៏ភ្លេចខ្លួនហើយថើបតបនាងតូចវិញមុននឹងរុញអណ្តាតក្តៅងំចូលក្រអូមមាត់ផកអែមនោះហើយបំប្លែងការថើបដែលធម្មតាទៅជាការថើបកម្តៅអារម្មណ៍ទៅវីញ។

Jiyou វិញក៏ប្រែជាមុខក្រហមហើយដកដង្ហើមញាប់ៗមុននឹងលង់តាមគ្រប់ចង្វាក់ដឹកនាំរបស់នាយកម្លោះចាស់ហើយ Yoongi ដែលចាស់បទពិសោធន៍បានលើកដៃក្រាស់របស់គេមកស្ទាបចង្កេះអង្រ្កងរបស់នាងព្រោះគេហាក់ពុះកញ្រ្ជោលតិចៗពេលដែលខ្លួនគេអាក់ខានធ្វើរឿងអស់នេះយូរណាស់មកហើយតែពេលនេះវាបានវាយលុកមកសារជាថ្មីធ្វើឲ្យគេភ្លាមៗពិបាកនឹងគ្រប់គ្រងវាមែនទែន។

Chasing Your Love (???????????????????????)??(Completed ?) Where stories live. Discover now