"ឥឡូវឯងចង់យ៉ាងម៉េច?"។ Yoongi ក៏ក្រពាត់ដៃសម្លឹងមើលនាងក្រមុំដែលងរងក់ដោយធុញថប់។
"និយាយស្តីអាក្រក់ស្តាប់ណាស់ពូ Yoon ឯងនៀក!!! នេះគេខំមកពូឯងចម្ងាយមកសួរសុខទុក្ខពូហើយ! និយាយឲ្យផ្អែមខ្លះដាក់ខ្ញុំមិនបានទេហេ៎?"។ នាងក្រមុំក៏ងាកមកសម្លក់គេហើយ Yoongi ក៏លើកចិញ្ចើមមុននឹងដើរទៅផ្ទះបាយហើយត្រលប់មកវិញជាមួយកញ្ចក់ស្ករសដែលប្រើសម្រាប់ដាក់ក្នុងកាហ្វេនោះហើយហុចឲ្យ Jiyou ធ្វើឲ្យនាងចង់ចិញ្ចើមសម្លឹងមើលវាមុនឹងឆ្លាស់ទៅសម្លឹងមុខនាយកម្លោះ។
"ឲ្យស្ករសមកខ្ញុំធ្វើអីពូ?"។ នាងតូចកាន់វាហើយក្រវីស្ករសនេះសួរគេទើប Yoongi សម្លឹងងនាងដោយកែវរាបស្មើ។
"ក្រែងឯងថាចង់បានសម្តីផ្អែមនោះ? ចឹងពេលខ្ញុំនិយាយទៅឯងក៏ចាក់ស្ករសនេះចូលមាត់ឯងបណ្តើរទៅវាផ្អែមហើយ!!"។ នាយកម្លោះក៏តបវិញដោយសម្លេងស្មើធ្វើឲ្យ Jiyou ហួសចិត្តនឹងរឹកពាររបស់កម្លោះម្នាក់នេះ។
"ពូ Yoon ឌឺខ្ញុំតែរហូត!!!"។ នាងតូចក៏និយាយដោយមុខជូរដាក់គេហើយគេក៏ញាក់ស្មាមកវិញ។
"ក៏ដូចបានជម្រាបពីដើមមកចាស់ខ្ញុំនៀកគឺចេះតែឌឺ!! ចង់បានចាស់ចេះថ្នមក៏ប្រហែលមកខុសទីកន្លែងហើយ!!!"។ នាយសង្ហាក៏តបដោយប្រងើយវិញធ្វើឲ្យនាងក្រមុំកាន់ហួសវិត្ត។
"មិនជឿថាពូឯងចិត្តរឹងដូចដែកទេ!!"។ នាងតូចនិយាយហើយក៏ក្រោកទៅស្ទុះឪបនាយកម្លោះដែលឈរជ្រែកហោប៉ៅធ្វើឲ្យគេងឿងឆ្ងល់តែម្តង។
"ខ្ញុំមិនមែនខ្នើយឪបនោះទេ!!"។ នាយកម្លោះក៏និយាយដោយសម្លេងស្មើមុននឹងនាងតូចនៅតែរឹតរង្វង់ដៃឪបគេធ្វើឲ្យផ្នែកខ្លះនៃដងខ្លួននាងបានប៉ះជាមួយនឹងដងខ្លួនហាប់ណែនរបស់គេ។
"ដឹងតើ!!! ចេងហើយពូក៏ឪបខ្ញុំវិញមក!!"។ នាងតូចក៏និយាយសំណើរនេះមកធ្វើឲ្យនាយកម្លោះនៅទ្រឹងមួយសន្ទុះ។
"ហេតុធីខ្ញុំត្រូវឪបឯង?"។ នាយកម្លោះក៏សួរបកហើយនាងក្រមុំយើងក៏ងើយមុខសម្លឹងគេ។
"នេះខ្ញុំខំរត់មកឪបពូទាំងមូលគួរណាតែពូឪបគេតបស្នងទឹកចិត្តខ្លះ! អីក៏ដល់ថ្នាក់នឹងពូ Yoon ? រឺពូមិននឹកនាក្មេងគួរឲ្យស្រលាញ់ដូចខ្ញុំទេ?"។ នាងក្រមុំក៏សួរហើយបើកភ្នែកម៉ក់ៗមើលគេ។

YOU ARE READING
Chasing Your Love (???????????????????????)??(Completed ?)
Romance?????????????????????????????????????????? 1 Bad Boy in Love ??????????? 2 : Healing Love On Old Scars ( season 1 ) "????????????????????" ??????????????????????????????????????????????????????????????????????????????????????????????????????????????...