抖阴社区

Step 29: You're coward , Jiyou !

1.2K 64 3
                                    

"ឃើញឯងល្អមិនកើតអីយើងទុកចិត្តហើយ!! ចឹងថែខ្លួនណា៎! ចាំស្អែកនិយាយគ្នាទៀត! យើងគិតលាឯងទៅវិញសិនហើយណា៎!!"។ និយាយជាមួយ Jiyou បានបន្តិចនាយកម្លោះវ័យក្មេងក៏រុះរាន់លានាងក្រម។ហើយចាកចេញតែម្តងធ្វើឲ្យ Jiyou ចងចិញ្ចើមនឹងទង្វើគេដែលចាកចេញទាំងប្រញាប់ហាក់ទៅតាមនរណាចឹង។

ងាកមកមើលនាយសង្ហាវ័យចំណាស់ដែលអង្គុយក្នុងរថយន្តកំពុងតែងាកមុខទៅសម្លឹងមើលទេសភាពនៅខាងក្រៅបង្អួចឡានដោយចិត្តអន្លង់អន្លោចមុននឹងលើកដៃរបស់ខ្លួនមកអង្អែលថ្ពាល់របស់គេដែលត្រូវបាននាងតូចបន្យល់ស្នាមថើបមុននេះបន្តិចដោយស្ងៀមស្ងាត់។

"ក្មេងនេះគិតស្អីចេះ?"។ នាយសង្ហានិយាយតិចៗហើយក៏គិតមិនចញថានាងក្រមុំនេះចង់ធ្វើអីនោះទេ។

<ទឺត ទឺត>ខណៈដែលការគិតសីុជម្រៅរបស់គេត្រូវបានកាត់ផ្តាច់ដោយសារតែសម្លេងរថយន្តមិញនេះបានសីុផ្លេលឺៗធ្វើឲ្យនាយកម្លោះភ្ញាក់ផ្អើលមុននឹងងាកសម្លឹងតាមកញ្ចាក់ឡានក៏ឃើញមានរថយន្តមួយគ្រឿងជិះដេញគេយ៉ាងប្រកិតទើបនាយសង្ហាលើកដៃមកគោះបាំងរថយន្តសូហ្វ័រដើម្បីផ្តាល់សញ្ញាថាគេត្រូវការឲ្យឈប់ទើបរថយន្តអែបចូលកៀនផ្លូវហើយរថយន្តនៅខាងក្រោយក៏អែបតាម។

ស្របពេលនោះ Yoongi មិនបានចុះចេញពីរថយន្តទេតែគេក៏អង្គុយសម្លឹងមើលរាងក្រាស់របស់បុរសវ័យក្មេងម្នាក់ដែលមុននេះឃើញនៅផ្ទះរបស់ Jiyou បានរត់មកឪបនាងតូចពេលនោះក៏ជិះឡានមកតាមគេដោយគ្មានមូលហេតុហើយគេក៏សំដៅមកគោះកញ្ចក់ឡានរបស់នាយសង្ហា Yoongi ទើបនាយចុចកញ្ចក់ទម្លាក់ចុះ។

"ខ្ញុំសុំរំខានលោកតិចបានទេ?"។ នាយកម្លោះវ័យក្មេងរូបសង្ហាក៏និយាយហើយនាយកម្លោះយើងមិនតបតតែងក់ត្រឹមក្បាល។

"លោកមែនទេដែលបានជូន Jiyou មកផ្ទះ?"។ នាយសង្ហាក៏សួរនាំហើយ Yoongi ក៏សម្លឹងគេមុននឹងងក់ក្បាលមិនតបដដែល។

"លោកជាអ្វីនឹងនាងបានជានៅជាមួយនាងដល់យប់ព្រលប់ហើយទើបជូននាងមកវិញ? លោកធ្វើអីនាងមែនទេបានជានាងបាត់ដល់យប់បែបនឹង?"។ សុខៗនាយកម្លោះវ័យក្មេងនេះក៏សួរនាយកម្លោះចាស់បែបនេះធ្វើឲ្យ Yoongi លើកដៃមកក្រពាត់ត្រឹមដើមទ្រូងមើលមុខគេដោយងឿងឆ្ងល់។

Chasing Your Love (???????????????????????)??(Completed ?) Where stories live. Discover now