ពេលនាងតូច Jiyou ក៏បានលើកគ្រារាងក្រាស់ដែលមានរបួសពេញមុខពេញមាត់មកដល់បន្ទប់ទទួលភ្ញៀវរបស់នាយហើយអ្នកបម្រើឆ្វេងស្តាំនាំគ្នាភ្ញាក់ផ្អើលគ្រប់គ្នាពេលឃើញថានាយសង្ហាមានរបួសខ្លាំងបែបនេះក្នុងនោះក៏មានមេការម្នាក់ដែលរហ័សមករកលោកប្រុសរបស់គាត់ភ្លាមៗផងដែរ។
"ស្លាប់ហើយ!!! លោកប្រុសទៅត្រូវនឹងធ្វីបានជារបួសបែបនេះ?"។ មេការក៏សួរហើយនាងតូចយើងក៏ងាកមកមើលមេការចំណាស់។
"អត់ទោសអ៊ំស្រី!!! ជួយទៅស្ងោរពងមាន់ឲ្យខ្ញុំមួយគ្រាប់ឥឡូវនេះមកបានទេ? ខ្ញុំប្រញាប់យកមកស្អំរបួសឲ្យពូ Yoon ក៏ទុកយូរនឹងរឹតតែហើមទេ!!"។ នាងតូចក៏ចាប់ផ្តើមពឹងពាក់ទើបមេការរហ័សរត់ទៅហើយមានអ្នកបម្រើស្រីដទៃទៀតមកដល់។
"អ្នកនាងអាចជួយនាំលោកប្រុសទៅលើបន្ទប់គាត់បាន!! តាមនាងខ្ញុំមកចា៎!!! បន្តិចទៀតពួកខ្ញុំនឹងរៀបចំថ្នាំមកជូន!!! អញ្ជើញចា៎!!"។ ស្រីបម្រើក៏រហ័សណែនាំ Jiyou ហើយនាងតូចក៏ក្រោកឈរដោយមិនភ្លេចគ្រារាងក្រាស់ទៅជាមួយទេតែគេក៏មិនបានទម្លាក់ទម្ងន់លើនាងទាំងស្រុងទេព្រោះរបួសតែមុខមិនបានឈឺជើងតែគេឆ្លៀតលេងរឹកពារទន់ខ្សោយដើម្បីបាននៅក្បែរនាងយកចិត្តទុកដាក់នឹងគេនោះអី។
បន្ទប់គេងរបស់ Yoongi ....
"នេះអ្នកនាងពងមាន់ហើយនឹងថ្នាំ!! ពួកខ្ញុំត្រឡប់ទៅវិញហើយចា៎!! បើមានអ្វីត្រូវការអាចហៅបាន!!"។ មកដល់បន្ទប់បានបន្តិចនាងតីចដាក់រាងកាយ Yoongi ឲ្យមកអង្គុយលើគ្រែហើយក៏ឃើញមេការនឹងស្រីបម្រើរៀបចំរបស់មកគ្រប់យ៉ាងក៏ចាកចេញយ៉ាងលឿនមិនភ្លេចបិទទ្វារយ៉ាងរៀបរាយធ្វើឲ្យនាងក្រមុំរកនិយាយស្តីមិនទាន់ក៏ចងចិញ្ចើម។
"នេះអីក៏ប្រញាប់យ៉ាងនឹងរឺ?"។ Jiyou ក៏និយាយដោយហួសចិត្តហើយនាយសង្ហាដែលអង្គុយឃើញហើយក៏ញញឹម។
"អ្នកបម្រើនឹងមេការនៅវីឡា Seoul របស់ខ្ញុំមិនដូចនៅបារាំងនឹងនៅ Busan ទេ!!! មិនចេះរញ៉េរញ៉ៃចង់ដឹងលឺរឿងចៅហ្វាយនាយឡើយ!!"។ Yoongi ពេលនេះក៏សណ្តូកជើងចុះក្រោមហើយយោលតិចៗមុននឹងតបទៅនាងតូចដែលពេលនេះក៏ងាកក្រោយមកសម្លក់គេ។

YOU ARE READING
Chasing Your Love (???????????????????????)??(Completed ?)
Romance?????????????????????????????????????????? 1 Bad Boy in Love ??????????? 2 : Healing Love On Old Scars ( season 1 ) "????????????????????" ??????????????????????????????????????????????????????????????????????????????????????????????????????????????...