"និយាយមែនរឺបោក Park Jimin ? នេះបង Yoon ខ្ញុំទៅស្រលាញ់ស្រីក្មេងពីអង្កាល់ណាមក? ម៉េចក៏ខ្ញុំមិនដឹង?"។ Yurin ជាប្អូនស្រីរបស់ Yoongi ក៏លាន់មាត់ដោយភ្ញាក់ផ្អើលពេលលឺនាយកម្លោះនេះនិយាយហើយ Jimin ក៏ញាក់ស្មាដាក់នាងវិញ។
"បើមិនមែនជាសង្សាររបស់បង Yoon ទេ! ហេតុអីក៏មករកបង Yoon ទាំងយប់នេះ?"។ Jimin ក៏តបមកវិញទើបនាងក្រមុំចង់ចិញ្ចើមហើយក៏សម្លឹងមើលទៅនាងតូចដែលអង្គុយយ៉ាងស្ងៀមស្ងាត់នោះដោយងឿងឆ្ងល់ដដែល។
"ចឹងចាំខ្ញុំទៅសួរនាងខ្លួនឯង!!"។ Yurin ក៏ដើរទៅតែម្តងហើយ Jimin ក៏ដើរតាមពីក្រោយនាងចូលបន្ទប់។
<ក្រាក>ទ្វារបន្ទប់ VIP ត្រូវបានបើកធ្វើឲ្យនាងតូចខំរំភើបក្រោកឈរឡើងដោយញញឹមស្មានថាមនុស្សដែលនាងរង់ចាំមកដល់តែក៏បង្ហាញរូបរាងនាងក្រមុំម្នាក់ផ្សេងនឹងម្ចាស់បារទៅវិញ។
"នាងជាសង្សាររបស់បង Yoon មែនទេ?"។ Yurin ក៏សួរនាងដោយសម្លឹងនាងតូចដោយក្រសែភ្នែកស្មើនឹងមុខមាំធ្វើឲ្យនាងតូចយើងហាក់ភ័យតិចៗ។
"អ៎!! ទេៗបងស្រី!! ខ្ញុំគ្រាន់តែស្គាល់ពូ Yoon នោះទេបងស្រី!!! មិនមែនជាសង្សាររបស់គាត់ទេ!!! បងយល់ច្រឡំហើយ!!! ចុះបងស្រីជានរណាដែរ?"។ នាងតូចក៏រហ័សប្រកែកបើទោះបីជាស្រលាញ់គេក៏នាងមិនហ៊ានថ្នាក់ទៅកុហកអ្នកដទៃពីទំនាក់ទំនងនាងនឹងគេឡើយហើយក៏ឆ្លៀតសួរពេលឃើញនារីស្អាតម្នាក់នេះសួរនាំនាង។
"អ៎!!! បងគឺជាប្អូនបង្កើតរបស់បង Yoon !!! Min Yurin!!! និយាយចឹងនាងនឹងបង Yoon មិនមែនជាសង្សារនឹងគ្នាឯណាត្រូវទេ?"។ នាងក្រមុំជាប្អូនរបស់ Yoongi ក៏សួរដោយភាំងៗទើបនាងតូចយើងងក់ក្បាលហើយមិនយូរដែល Yurin ងាកមកសម្លក់មុខនាយកម្លោះដែលលើកដៃអេះក្បាលខ្វោកៗនេះដោយខឹងសម្បារ។
"Park Jimin !!!!"។ នាងក្រមុំក៏ស្រែកដោយសម្លេងកាចដាក់គេធ្វើឲ្យគេភ្ញាក់ឡើងក្រញូងខ្លួនសូម្បីតែ Jiyou ក៏ភ្ញាក់តាមដែរ។
"ហើុយ!! ហើយថីនឹង Min Yurin ??? ខ្ញុំមិនបានថ្លង់ទេ!! ហៅធម្មតាមិនបានរឺ? ចាំបាច់ស្រែដូចដាក់មេក្រូ!!!"។ Jimin ក៏តបវិញហើយនាងក្រមុំក៏ឈរសម្លក់គេដោយការហួសចិត្ត។

YOU ARE READING
Chasing Your Love (???????????????????????)??(Completed ?)
Romance?????????????????????????????????????????? 1 Bad Boy in Love ??????????? 2 : Healing Love On Old Scars ( season 1 ) "????????????????????" ??????????????????????????????????????????????????????????????????????????????????????????????????????????????...