"ស្រីក្មេងជនជាតិកូរ៉េ? មុខមាត់យ៉ាងម៉េច?"។ Raphael ក៏សួរនាំនាងខណៈក្នុងចិត្តគេបានដក់ជាប់ជាមួយសម្រស់ក្មេងស្រីម្នាក់ដែលធ្លាប់ជួបគេកាលពីនៅព្រលានយន្តហោះនោះមិនភ្លេច។
"ភ្នែកមូល ច្រមុះស្រួចៗ បបូរមាត់ក៏តូចៗ មើលទៅប្រហែលជាខ្ទង់ 20 ឆ្នាំ!!! សក់ខ្លីត្រឹមកញ្ចឹងករហើយសម្លៀកបំពាក់សីុវិល័យណាស់!!! ស្រួលមិនស្រួលនាងនេះប្រហែលជាតោងទាម Yoongi ដើម្បីប្រាក់ហើយព្រោះការតុបតែងខ្លួនវានេះសីុវិល័យម្លឹងៗមានតែបោកលុយពីអ្នកមានទើបបានជាហឺុហារនោះ!!"។ នារីបារាំងនោះក្តាប់ដៃហើយខាំមាត់ទើប Raphael ជក់បារីបន្តិចមុននឹងក្រោកមកឈរជិតនាង។
"ចុះនាងចង់ឲ្យខ្ញុំធ្វើស្អីទៀតហើយបានជាមករកខ្ញុំនៅថ្ងៃនេះ?"។ Raphael ក៏យកដៃមកវាសសក់នាងខ្ទាស់នឹងត្រចៀកមុននឹងបាញ់ក្រសែភ្នែកព្រានហើយនាងក៏សម្លឹងគេដោយកែវភ្នែករាបស្មើ។
"ចាត់ការវា!!! លោកក៏ដឹងហើយថា Yoongi ត្រូវតែជារបស់ខ្ញុំ! នាង Sumi ស្អីនោះទម្រាំតែកម្ចាត់បានក៏ពន្យារពេលរាប់ឆ្នាំ!!! ពេលនេះក៏លេចចេញមីស្រីថោកទាបនោះមកជ្រែកជ្រែតទៀត!!! យ៉ាងណាលោកត្រូវតែចាត់ការឲ្យខ្ញុំ!!"។ នារីបារាំងក៏និយាយដោយកែវភ្នែកកំហឹងចងអាឃាតហើយ Raphael ក៏យកបារីដែលជក់ទៅញីនឹងចានគោះបារីឲ្យរលត់មុននឹងសំដៅមកឈរទល់មុខនាងហើយជ្រែកដៃចូលហោប៉ៅសម្លឹងនាង។
"ចុះការងារដែលខ្ញុំឲ្យនាងទៅសើុបពីសង្វាក់ផលិតកម្មរបស់វាយ៉ាងម៉េចហើយ? នៅមានទិន្នន័យឯកសារផ្សេងៗទៀតនោះបានមកហើយនៅ?"។ នាយកម្លោះម៉ាហ្វៀក៏សួរហើយនារីបារាំងក៏លូកដៃចូលកាបូបរបស់នាងមុននឹងទាញយកក្រដាសមួយសំនុំមកហុចឲ្យគេហើយ Raphael ក៏ញញឹម។
"ខ្ញុំមិនដែលយឺតយ៉ាវស្រាប់ហើយ!! តែចំពោះសង្វាក់ផលិតកម្មរបស់គេនោះគឺខ្ញុំមិនទាន់មានពេលវេលាទៅសើុបទេតែនឹងកំពុងព្យាយាម!! តែសម្រាប់រឿងរបស់ខ្ញុំសុំលោកជួយសម្រេចចាត់ការឲ្យបានសម្រេចផងទៅ!"។ នារីម្នាក់នោះក៏តបហើយ Raphael ក៏ញញឹមចុងមាត់។
"ចុះមុខជំនួញប៉ារបស់នាងនោះ? ចង់ឲ្យខ្ញុំធ្វើមួយណាមុនទៅ? ព្រោះបើរឿងតាមក្មេងស្រីនោះក៏ជារឿងថ្មីសន្លាងដែលត្រូវប្រើពេលបន្តិចសិន!!! រឺក៏នាងចង់ឲ្យខ្ញុំធ្វើតែរឿងមួយនឹងទេ?"។ Raphael ក៏សួរនាងទើបនារីបារាំងនោះងាកមកសម្លឹងគេវិញ។

YOU ARE READING
Chasing Your Love (???????????????????????)??(Completed ?)
Romance?????????????????????????????????????????? 1 Bad Boy in Love ??????????? 2 : Healing Love On Old Scars ( season 1 ) "????????????????????" ??????????????????????????????????????????????????????????????????????????????????????????????????????????????...
Step 42: It's my fault !
Start from the beginning