"អ៎!! មែនហើយ!!! នេះទំនិញរបស់លោកប៉ារបស់ខ្ញុំដែលនាំលើកនឹងចេញទៅដោយសុវត្ថិភាពទេ Raph ? ចំនួនលើកនេះគឺច្រើនណាស់! បើជួញដូរបានច្រើននោះ!!! ភាគរយនឹងចែកឲ្យលោកបានពាក់កណ្តាល!"។ នារីបារាំងនេះក៏ចាប់ផ្តើមនិយាយការងារទាក់ទងនឹងការជួញដូរគ្រឿងញៀនយ៉ាងច្រើនពីសំណាក់ការជួយលាក់បាំងទង្វើខុសច្បាប់របស់ប៉ានាងហើយនាងក៏បានមកពឹងពាក់ឲ្យនាយកម្លោះម៉ាហ្វៀនេះជួយជានិច្ច។
"នេះជារឿងដែល Raphael Wang ខ្ញុំចេញមុខមកហើយដែលថាមិនបានសម្រេចទេ? ហើយខ្ញុំក៏មិនត្រូវការលុយទេ! សុំជាស្អីផ្សេងបានរឺអត់?"។ មិនត្រឹមតែនិយាយដៃក្រាស់គេក៏សសៀរមកទាញចង្កេះនាងមកផ្អឹបនឹងល្វែងក្រោមរបស់ខ្លួនមុននឹងទម្លាក់មុខមករកកញ្ចឹងករសខ្ចីដែលបញ្ចេញតាមរយៈរ៉ូបក្រហមរឹបកាយសិុចសីុនោះតែត្រូវនារីបារាំងច្រានគេចេញបន្តិច។
"ខ្ញុំហត់ណា៎ Raph !!"។ នាងក្រមុំក៏ប្រកែកធ្វើឲ្យកម្លោះម៉ាហ្វៀរហាក់ស្រងាកចិត្តបន្តិចតែគេក៏លែងដៃចេញរួចបែរខ្នងដាក់នាង។
"ការងារអីនោះប្រហែលជាត្រូវពន្យារដែរហើយ! ព្រោះខ្ញុំក៏ហត់ដូចគ្នា!! បើអត់អីហើយនាងទៅផ្ទះចុះចឹង!!"។ Raphael ក៏ទាញបារីមួយដើមមកជក់ធ្វ់ប្រងើយហើយក៏បដិសេធនឹងសំណើរនាងវិញដូចទើបនារីបារាំងត្រូវងាកមកសម្លឹងគេដោយចងចិញ្ចើម។
"Raphael !! ទំនិញនោះដាក់ទៅហើយ!!! ម៉េចនឹងអាចមិនបញ្ជូនបានទៅ?"។ នាងក្រមុំក៏ខំតវ៉ាហើយនាយកម្លោះម៉ាហ្វៀក៏ងាកមកសម្លឹងមើលនាងហើយញាក់ចិញ្ចើមបែរឡូយ។
"មកពឹងខ្ញុំតែគ្មានសគុណលើកទឹកចិត្ត! ខ្ញុំក៏ហាត់ចិត្តដែរណា៎ស្រីស្អាត!"។ នាយសង្ហាក៏និយាយបង្កប់ន័យធ្វើឲ្យនារីបារាំងសម្លឹងមុខគេមុននឹងដកដង្ហើមធំ។
មិនប្រើពេលយូរដែលរ៉ូបរឹបរាងក៏ត្រូវស្ថិតមកនៅចុងជើងនារីបារាំងមួយរំពេចរំលេចនូវសម្រស់រាងកាយសម្បូរបែបនោះចំពោះមុខនាយសង្ហាម៉ាហ្វៀមុននឹងនាយនោះក៏បោះបារីចោលហើយក៏ញញឹមចុងមាត់មុននឹងនាងដើរមកសំដៅនែនិត្យគេតាមតួនាទីដោះដូររាងកាយជាមួយការងារនោះវាមិនមែនលើកទីមួយសម្រាប់នាងតែជាច្រើនលើកទៅហើយហើយដែលនាងតែងតែប្រើវិធីនេះហើយនាងក៏មិនស្តាយក្រោយឲ្យតែបានសម្រេចការងាររបស់ដោយនាងមិនថាប្រើប្រាស់វិធីអីក៏ដោយក៏នាងព្រមដែរ។
ភូមិគ្រឹះ Min ....
រាត្រីយប់យន់បានចូលមកដល់ហើយរថយន្តទំនើបទើបតែបើកមកដល់គេហដ្ឋានមួយនេះទើបបើកទ្វាររថយន្តបង្ហាញកាយក្រាស់សង្ហាគ្រប់ផ្នែកដើរចេញពីរថយន្តដោយទឹកមុខមឺុងម៉ាត់នោះទើបតែមកដល់ផ្ទះបន្ទាប់ពីគេចវេសពីនាងតូចដែលទើបត្រូវបានទទួលកំផ្លៀងពីនាងកាលពីព្រឹកនោះ។
"សួស្តីលោកប្រុស Min !!"។ នារីចំណាស់ជាមេការក្នុងផ្ទះក៏មកគោររពហើយកែវភ្នែកមុតនោះក៏រំពៃមើលគ្រប់ទីកន្លែងតែមិនឃើញនារីម្នាក់នោះសោះឡើយ។
"Jiyou មានចេញមកញាំុបាយទេ?"។ នាយសង្ហាក៏កើតក្តីបារម្ភព្រោះគេដឹងថានាងមិនបានញាំុអីតាំងពីព្រឹកហើយក៏សួរនាំក្រែងបានចម្លើយទុកចិត្តតែមេការក្រវីក្បាលបង្កជាការខ្វល់ចិត្តឲ្យនាយទៅវិញ។
"ចា៎! គឺមិនឃើញអ្នកនាង Jiyou មកក្រោមទេចា៎!!!"។ មេការក៏រៀបរាប់ធ្វើឲ្យនាយសង្ហាចងចិញ្ចើម។
"ក្មេងនេះចំមែន! នេះគេមិនចុះមកពីលើបន្ទប់តាំងពីខ្ញុំចេញក្រៅមែនទេ?"។ នាយសង្ហាក៏ច្រត់ចង្កេះសួរហើយមេការក៏ងក់ក្បាលធ្វើឲ្យគេកាន់តែបារម្ភ។
"រៀបចំបាយម្ហូបលើកយកទៅបន្ទប់ខ្ញុំមួយឈុតមក! អូ! កុំភ្លេចទឹកដោះគោក្តៅៗផង! នាងចូលចិត្តផឹកវា!"។ នាយសង្ហាក៏ផ្តាំហើយប្រញាប់ដើរទៅលើមុននឹងភ្ញាក់ខ្លួននឹងសម្តីខ្លួនឯង។
"នេះហេតុអីខ្ញុំចាប់ផ្តើមចាប់អារម្មណ៍នឹងចំណូលចិត្តក្មេងម្នាក់នឹងហើយ?"។ នាយសង្ហានិយាយមុននឹងយកដៃមកស្ទាបដើមទ្រូងខាងឆ្វេងក៏ដឹងដល់ចង្វាក់មួយដែលលោញាប់តែម្តងហើយនាយមិនដឹងទេថាវាច្រាសច្រាលព្រោះអ្វី។

YOU ARE READING
Chasing Your Love (???????????????????????)??(Completed ?)
Romance?????????????????????????????????????????? 1 Bad Boy in Love ??????????? 2 : Healing Love On Old Scars ( season 1 ) "????????????????????" ??????????????????????????????????????????????????????????????????????????????????????????????????????????????...
Step 42: It's my fault !
Start from the beginning