"Jiyou ជារបស់ពូ Yoon ស្រាប់ហើយ!! ទាំងបេះដូង ទាំងខ្លួនប្រាណគឺ Ji ស័្មគ្រចិត្តប្រគល់ឲ្យលោកពូគ្រប់យ៉ាងឲ្យតែលោកពូព្រមអនុញ្ញាតឲ្យ Ji បាននៅក្បែរពូបែបនេះ! ខ្ញុំចង់ឪបពូ ! ខ្ញុំស្រលាញ់ពូ Yoon ណាស់ដឹងទេ! បើមិនបាននៅក្បែរពូនោះគឺខ្ញុំមានអារម្មណ៍ថាហេងហាង ហើយល្ហល្ហេវ! ខ្ញុំចង់នៅក្នុងរង្វងដៃរបស់ពូ Yoon ! ខ្ញុំមិនចង់ឃ្លាតឆ្ងាយពីពូសូម្បីតែមួយជំហាន!! ពូមានដឹងខ្លះរឺក៏អត់?"។ សម្លេងនាងក្រមុំចាប់ផ្តើមអួលៗទើប Yoongi សង្កេតឃើញនាងតូចនេះស្រក់ទឹកភ្នែកនិយាយដាក់គេដោយក្តីអង្វរករសុំចំណែកតូចមួយនៃបេះដូងគេឲ្យនាងបានជ្រៀតចូលតែគេវិញបែរជាមិនព្រមបើកទ្វារឲ្យនាងបានចូលសូម្បីបន្តិចក្រៅពីមានតែបណ្តេញនាងឲ្យទៅឆ្ងាយតែទឹកភ្នែកនាងពេលនេះបានធ្វើឲ្យនាយកម្លោះមានចិត្តអាណិតជាពន់ពេក។
Yoongi ក៏លើកដៃក្រាស់សុទ្ធតែសរសៃរបស់គេមកជូតទឹកភ្នែកឲ្យនាងមុននឹងទាញនាងមកឪបហើយលើកដៃអង្អែលក្បាលនាងថ្នមៗមុននឹងគេបិទភ្នែកខ្លួនឯងហាក់បន្ធូរអារម្មណ៍ក្តុកក្តួលរបស់ខ្លួនឯងពេលឃើញនាងយំដោយសារគេមិនចេះតិចរឿងនោះ។
"ចំនាយទឹកភ្នែកឲ្យមកខ្ញុំតាំងតែពីស្គាល់គ្នាដល់ពេលនេះឯងមិនចេះហត់ចិត្តខ្លះទេរឺ Jiyou ?"។ សម្លេងស្រាលគេក៏សួរខណៈគេក្រសោបនាងហើយនាងតូចក៏ឪបរឹតគេដូចគ្នាយ៉ាងណែនមុននឹងក្រវីក្បាល។
"មិនថាឈឺយ៉ាងណា! របួសយ៉ាងម៉េចក៏ Jeon Jiyou ខ្ញុំមិនចាកចេញពីពូ Yoon ដែរ! ហឹុក...ក្នុងបេះដូងរបស់ខ្ញុំមានតែពូមករហូត! កន្លងមក 14 ឆ្នាំនេះពីការចងចាំបុរសម្នាក់ដែលនៅដក់ជាប់ជាមួយខ្ញុំគឺជាពូ! បុរសម្នាក់ដែលមានភាពកក់ក្តៅ មុខមាត់ស្រស់បស់ ញញឹមដាក់ខ្ញុំហើយហុចដៃមកចាប់ខ្ញុំពេលដែលខ្ញុំប៊ិះតែនឹងដួល!! ហឹុក...បុរសម្នាក់ដែលធ្លាប់ជួយខ្ញុំពីការមើលងាយរបស់អ្នកលក់ការ៉េមម្នាក់ហើយសុខចិត្តម៉ៅការ៉េមមួយរទេះឲ្យខ្ញុំ!! ប្រុសម្នាក់នោះគេល្អខ្លាំងណាស់! ហើយគេគឺជាពូណា៎ Min Yoongi ! Min Yoongi លោកពូម្នាក់នេះហើយដែលបេះដូងខ្ញុំប្រាប់ថាជាទីកន្លែងកក់ក្តៅបំផុតដែលខ្ញុំគួរតែមកជ្រកកោនៅក្បែរ!!! ពូមានដឹងទេ"។ នាងក្រមុំក៏តបហើយនិយាយរឿងរ៉ាវចាស់ៗដែលនាយសង្ហាមិនបានចងចាំលើកមកវិញទើប Yoongi ហាក់ភ្ញាក់ផ្អើលមុននឹងប្តូរមកសម្លឹងមុខនាងវិញ។

YOU ARE READING
Chasing Your Love (???????????????????????)??(Completed ?)
Romance?????????????????????????????????????????? 1 Bad Boy in Love ??????????? 2 : Healing Love On Old Scars ( season 1 ) "????????????????????" ??????????????????????????????????????????????????????????????????????????????????????????????????????????????...
Step 44: I just want to be with you!
Start from the beginning