"14 ឆ្នាំមុន? ក្មេងស្រីម្នាក់ដែលខ្ញុំជួយកាលពីនៅព្រះវិហារហើយធ្លាប់ម៉ៅការ៉េមឲ្យនោះគឺជាឯង? ជាឯងពិតមែនហេ៎?"។ នាយសង្ហាក៏សួរហើយ Jiyou ក៏ងក់ក្បាល។
"ចា៎!! ជាខ្ញុំ!!! ខ្ញុំដឹងថាពូច្បាស់ជាភ្លេចខ្ញុំ!!! ក្មេងស្រីអាយុ 3 ឆ្នាំម្នាក់ម៉េចនឹងអាចឲ្យបុរសពេញវ័យដូចពូចងចាំទៅ! តែសម្រាប់ខ្ញុំវិញពូជាការចងចាំដ៏មានតម្លៃបំផុតពេញមួយជីវិតខ្ញុំ! Jiyou មិនអាចភ្លេច Min Yoongi បានទេ! ព្រោះត្រង់នេះគឺពោរពេញទៅដោយពូ!!"។ នាងតូចលើកម្រាមដៃមកចង្អុលដើមទ្រូងខាងឆ្វេងរ បស់ខ្លួនមុននឹងញញឹមដាក់គេហើយ Yoongi ហាក់រំជួលចិត្តនឹងនាង។
គេសម្លឹងមុខនារីវ័យក្មេងម្នាក់ដែលស្លូតបូតនឹងមើលទៅរឹងមាំហើយគួរឲ្យស្រលាញ់ក៏ជាទីចាប់ចិត្តនៃបុរសវ័យក្មេងសង្ហាៗជាច្រើនតែនាងបែរជាមកនិយាយសារភាពហើយក៏យកបេះដូងមកជ្រលក់ភ្លើងជាមួយគេទៅវិញមិនយល់ថាហេតុអីក៏គេអាចមានឥទ្ធិពលធ្វើឲ្យក្មេងស្រីម្នាក់នេះទៅជាចឹងឡើយ។
"ឯងខុសខ្លាំងណាស់មានដឹងខ្លួនខ្លះទេ! ឯងកំពុងតែដើរចូលកន្លែងមួយដែលក្តៅបំផុយហើយវាកំពុងតែធ្វើឲ្យឯងរលាកហើយតែហេតុអីក៏ឯងមិនចាកចេញ? ខ្ញុំគ្រាន់តែជាប្រុសម្នាក់ដែលចាស់ជិតស្លាប់ទៅហើយ!!! ខ្ញុំជាមនុស្សចាស់ម្នាក់ដែលរស់ដើម្បីតែសងសឹក! ខ្ញុំមិនអាចផ្តល់ក្តីសុខនឹងភាពកក់ក្តៅដូចឯងចងបានទេ! បុរសម្នាក់ដែលឯងនិយាយកាលពី 14 ឆ្នាំមកនោះគេស្លាប់បាត់យូរណាស់ហើយ Jiyou ! Min Yoongi ដែលឯងនិយាយកាលពី 14 ឆ្នាំមុននោះគេស្លាប់បាត់ទៅតាមនារីម្នាក់នោះទៅហើយ! រីឯ Min Yoongi ដែលឯងកំពុងតែឪបក្រសោបនេះជាមនុស្សដែលឪបតែគំនុំ! នៅជាមួយខ្ញុំដូចជាគ្រាប់បែកកំណត់ម៉ោងដែលមិនដឹងថាពេលណានឹងផ្ទុះបែកទេ!!! ចាកចេញឲ្យហើយទៅទាន់នៅមានពេល!"។ នាយសង្ហាក៏និយាយដោយទឹកមុខគេរាងស្រពោនបន្តិចព្រោះគេក៏មានកូនចិត្តមួយចំរៀកមិនចង់ឲ្យនាងចាកចេញដែរហើយនាងក្រមុំក៏ក្រវីក្បាល។
"បើផ្ទុះបែកស្លាប់នោះក៏សុំឲ្យមានខ្ញុំនៅក្បែរពូ!! Ji មិនទុកឲ្យពូនៅឯការទេ! សុំមិនរួមចំណែកសុខជាមួយពូតែទោះបានត្រឹមនៅក្បែរពូតែពេលមានទុក្ខក៏ជាក្តីរីករាយរបស់ខ្ញុំដែរ!!! មិនខ្វល់ថាយ៉ាងក៏ដោយ Jeon Jiyou នឹងកាន់ដៃពូ Yoon ដើរលើផ្លូវដ៏គ្រោតគ្រាតនេះជាមួយគ្នា!"។ នាងតូចនិយាយហើយក៏យកដៃតូចៗរបស់នាងមកក្រសោបដៃក្រាស់របស់នាយជាមួយទឹកមុខមុតមាំបង្ហាញថានាងរឹងមាំប៉ុណ្ណានៅក្បែរគេ។
Yoongi ក៏ចងចិញ្ចើមដោយសាេតែនាយពិបាកចិត្តជាទីបំផុតពេលដែលនាយខំលើកហេតុផលនិងលេសជាច្រើនដើម្បីឲ្យនាងចាកចេញតែនាងហាក់រឹតទទឹងនឹងតស៊ូមិនចុះចាញ់នឹងគេតែមានតែធ្វើឲ្យចិត្តគេទន់ជាងមុនច្រើនអត់មិនបាននឹងអាណិតនាងតូចដែលមិនដឹងខ្យល់អីក៏នាំខ្លួនមកឈឺចាប់ព្រោះគេ។
"សុំទោសបើខ្ញុំត្រូវធ្វើឲ្យឯងរបួសពេញខ្លួននោះ Jiyou !!"។ ទឹកមុខរបស់នាយសង្ហាប្រែជាស្រទន់ជាមុនហើយគេក៏លើកដៃមកអង្អែលផ្ទៃមុខរលោងខ្ចីរបស់នាងតូចទើប Jiyou ប្រញាប់យកដៃនាងខ្លួនឯងមកដាក់ពីលើដៃក្រាស់ដែលស្ទាបថ្ពាល់នាងនោះមុននឹងញញឹមហើយក្រវីក្បាល។
"បំណាច់ថានឹងស្រលាញ់ហើយ! Jiyou មិនខ្លាចទេរបួស! ខ្ញុំខ្លាចជាងគេគឺមិនបាននៅក្បែរពូនោះទេ!"។ កែវភ្នែកមុតថ្លាដែលមានតំណក់ទឹកថ្លាៗហូរចេញមកពីកែវភ្នែកស្អាតនោះក៏សម្តំចិត្ត Yoongi ឲ្យបាក់បន្តិចទៀតមកលើនាងធ្វើឲ្យគេកាន់តែចិត្តត្រជាក់អាសូរនាងជាខ្លាំងដែលគេមិនគួរណាធ្វើឲ្យនាងឈឺចាប់យ៉ាងនេះទេតែគេគឺមិនមានជម្រើសមែន។

YOU ARE READING
Chasing Your Love (???????????????????????)??(Completed ?)
Romance?????????????????????????????????????????? 1 Bad Boy in Love ??????????? 2 : Healing Love On Old Scars ( season 1 ) "????????????????????" ??????????????????????????????????????????????????????????????????????????????????????????????????????????????...
Step 44: I just want to be with you!
Start from the beginning