"ពូ Yoon ! ហឹុក..អ្ហឹក...ឲ្យ Ji សុំទោសណា៎!!!! នេះមកពីខ្ញុំមិនដឹងថាគេម្នាក់នោះធ្វើឲ្យពូឈឺចាប់យ៉ាងនៀក!!! ហឹុក...តែខ្ញុំពិតជាមិនមានន័យកាន់ជើងគេរឺក៏ជឿគេជាងពូនោះទេ!!! ហឹុក..អ្ហឹក..តែមកពីខ្ញុំមិនបានដឹងថាគេជា Raphael Wang ជនដែលធ្វើឲ្យពូឈឺចាប់បែបនេះ!!! Ji ពិតជាមិនដឹងមែន!!! ហឹុក....ហឹុក....នេះពូសុំអង្វរកុំដេញ Ji អីណា៎! ហឹុក.... Ji ស្រលាញ់ពូ Yoon ខ្លាំងណាស់ទៅហើយ! កុំឲ្យដេញខ្ញុំអីណា៎!!"។ នាងតូចពិតមុខរបស់ខ្លួនលើខ្នងទូលាយរបស់គេហើយរង្វង់ដៃនាងក៏រឹតចង្កេះរបស់នាយកម្លោះយ៉ាងណែនធ្វើឲ្យនាយកម្លោះនេះបានត្រឹមបិទភ្នែកដកដង្ហើមធំ។
"តែខ្ញុំគិតថាវាជាជម្រើសដ៏ល្អមួយសម្រាប់ឯងក្នុងការចាកចេញពីខ្ញុំ!!! រស់នៅជាមួយខ្ញុំក្នុងឋានៈជាអ្វីរាល់ថ្ងៃនេះ? តើឯងឆ្លើយបានទេ?"។ សម្តីខុសពីចិត្តបានបង្ហើបចេញមកធ្វើឲ្យ Jiyou កាន់តែស្រក់ទឹកភ្នែកមកផ្ទួនៗតែនាងមិនលែងដៃនៅតែឪបក្រសោបគេជាប់ណែនមិនថាឈឺចាប់យ៉ាងណាក៏ដោយ។
"ក្នុងនាមជាស្រីម្នាក់ដែលលះបង់គ្រប់យ៉ាងបានដើម្បីពូ!!! ហឹុក....ខ្ញុំតស៊ូមកច្រើនហើយដើម្បីលោកពូ!!! បានមករស់ក្បែរពូ Yoon ជាសេចក្តីសុខមួយដ៏ធំដែលខ្ញុំចង់បាន!!!"។ នាងតូចតបដោយដើមទ្រូងពើតផ្សាមានអារម្មណ៍ថាដូចជានាងត្រូវឃ្លាតឆ្ងាយពីគេឆាប់ៗនេះចឹងហើយ Yoongi ឯណេះក៏ប៊ិះតែនឹងស្រក់ទឹកភ្នែកពេលដែលបានលឺសម្តីនាងនិយាយមកបែបនេះតែគេក៏ខំសម្រួលអារម្មណ៍មុននឹងទាញដៃនាងចេញពីចង្កេះរបស់គេហើយបង្វែរខ្លួនមកសម្លឹងមើលនាងដោយទឹកមុខស្មើធេង។
"មករស់ក្បែរខ្ញុំដោយខ្ញុំមិនដែលទាំងខ្វល់ពីឯងផងនោះក៏ឯងចង់បានដែរហេ៎? ឯងដឹងច្បាស់ហើយរវាងខ្ញុំនឹងឯងគឺយើងមិនអាចទៅមុខនោះទេ!!!! ខ្ញុំគឺមិនអាចស្រលាញ់ឯងឡើយ!!!"។ ទឹកមុខត្រជាក់ដូចជាទឹកកករបស់គេក៏សម្លឹងមើល Jiyou មុននឹងនិយាយពាក្យទាំងនេះមកធ្វើឲ្យនាងក្រមុំស្តាប់ហើយក៏ឈឺចិត្តកាន់តែខ្លាំងតែនាងក៏ក្រវីក្បាលមិនទទួលស្តាប់ខណៈនោះ Yoongi បម្រុងដើរចេញតែនាងក្រមុំក៏ស្ទុះទៅទាញដៃគេហើយក៏មកឈរប្រឈមមុខនឹងនាយ។
"ទេ!!! ហឹុក .....ខ្ញុំមិនជឿទេ! ហឹុក ....មិនជឿថាសូម្បីតែបន្តិចក៏ពូមិនស្រលាញ់ខ្ញុំដែរនោះ!!! ហឹុក....បើពូមិនស្រលាញ់ខ្ញុំចុះហេតុអីក៏មុននេះពូមានរឹកពារដូចជាប្រចែប្រចណ្ឌខ្ញុំនឹងគេនោះខ្លាំងម្ល៉េះ?"។ នាងក្រមុំក៏ចាប់ចំណុចរបស់គេហើយនាយកម្លោះក៏សម្លឹងមើលនាងដោយភាំងតិចៗមុននឹងចងចិញ្ចើមដាក់នាង។

YOU ARE READING
Chasing Your Love (???????????????????????)??(Completed ?)
Romance?????????????????????????????????????????? 1 Bad Boy in Love ??????????? 2 : Healing Love On Old Scars ( season 1 ) "????????????????????" ??????????????????????????????????????????????????????????????????????????????????????????????????????????????...
Step 51: Jealousy feeling?
Start from the beginning