"ប្រាប់ហើយថាខ្ញុំមិនបានប្រច័ណ្ឌតែខ្ញុំខឹងច្រើនជាង!!! ម្នាក់នោះជាឃាតករសម្លាប់គូដណ្តឹងខ្ញុំ!! តើឯងចង់ឲ្យខ្ញុំមករីករាយទទួលយករឿងនេះដូចជាគ្មានអីកើតឡើងចឹងហេ៎?"។ នាយសង្ហាក៏សួរបកមកវិញហើយនាងតូចប្រញាប់ក្រវីក្បាល។
"ទេៗ! ហឹុក ...មិនមែនចឹងទេ! តែខ្ញុំមិនមែនមានន័យចឹងទេពូ Yoon !!! តែខ្ញុំឃើញប្រតិកម្មពូចំពោះខ្ញុំគឺច្រើនជាងការខឹងហើយវាច្បាស់ណាស់ថាវាជាការប្រចណ្ឌហួងហែង!! ហេតុអីក៏ពូគេសវេសការពិត?"។ នាងក្រមុំព្យាយាមចូលប្រធានបទរបស់ខ្លួនទាំងនាយសង្ហានេះក៏ខំបង្វែងរភង។
"ហួងហែងធ្វើអីបើខ្ញុំមិនដែលស្រលាញ់ឯងផងនោះ!!"។ កែវភ្នែកស្មើធេងនឹងសម្លេងត្រជាក់ក៏និយាយមកវិញធ្វើឲ្យនាងក្រមុំចងចិញ្ចើម។
"ពូកំពុងតែកុហកហលយ! ហឹុក...ពូ Yoon កុហក Ji ច្បាស់ណាស់!!! ខ្ញុំគ្មានថ្ងៃជឿទេថាពូមិនគិតខ្វល់បារម្ភពីខ្ញុំ!"។ នាងតូចនៅតែទទូចដោយមានជំនឿព្រោះអាចនិយាយបានថានាងយល់ៗខ្លះពីមូលហេតុដែលនាយកម្លោះនេះធ្វើចឹងដាក់នាងហើយតែនាយសង្ហាក៏បេះដៃនាងចេញមុននឹងជ្រែងហោប៉ៅសម្លឹងមុខនាងដោយមុខមាំ។
"ត្រូវដឹងថាគ្មានស្រីណាដែលអាចមកជំនួស Sung Sumi គូដណ្តឹងជាទីស្រលាញ់របស់ខ្ញុំបានទេ! ស្រីផ្សេងក៏គ្រាន់តែជាខ្យល់ឆ្លងកាត់តែប៉ុណ្ណោះសម្រាប់ខ្ញុំ!!"។ នាយសង្ហាក៏និយាយមកវិញបែបនេះហើយ Jiyou ក៏សម្លឹងគេដោយទឹកមុខមាំបន្តិចមុននឹងក្រវីក្បាលហើយលើកដៃមកវាសទឹកភ្នែករបស់ខ្លួនឯងចេញ។
"រួមទាំងខ្ញុំដែររឺ?"។ នាងតូចក៏សួរគេដោយលើកចិញ្ចើមហើយនាយសង្ហាក៏សម្លឹងនាងដោយកែភ្នែករាបស្មើ។
"ក៏ត្រូវហើយដែលដឹងខ្លួននោះ!!"។ Yoongi តាំងចិត្តនិយាយដោយឈាមត្រជាក់មុននឹងបោះជំហានចេញទៅតែគេត្រូវភ្ញាក់ផ្អើលនៅវិនាទីបន្ទាប់ពេលដែលគេត្រូវបានទាញឲ្យឈប់សារជាថ្មី។
"បើខ្ញុំគ្រាន់តែជាស្រីដែលគ្រាន់តែដើរឆ្លងកាត់នោះក៏សុំជាស្រីដែលអាចឆ្លងទំលុះដល់ក្នុងបេះដូងរបស់ពូផងចុះ! ខ្ញុំនឹងឆ្លងឲ្យធ្លុះធ្លាយបេះដូងពូ!!! ខ្ញុំនឹងធ្វើឲ្យពូចងចាំខ្ញុំ!!! នឹងធ្វើឲ្យពូដឹងថាពូ Yoon គ្មានថ្ងៃបំភ្លេច Jeon Jiyou ម្នាក់នេះទេ!!! បន្ទាប់ពីនេះខ្ញុំជឿជាក់ថាខ្ញុំមិនឲ្យពូហាមាត់បណ្តេញខ្ញុំម្តងទឿតឡើយ!"។ Jiyou និយាយដោយម៉ឺងម៉ាត់សម្លឹងមើលគេហើយនាយសង្ហាក៏បែរមកមើលនាងវិញដោយលើកចិញ្ចើម។
"សំអាងលើអី?"។ Yoongi ក៏សួរនាំហើយ Jiyou ក៏ស្ទុះទៅចាប់ទាញយកអាវរបស់នាយសង្ហាធ្វើឲ្យមុខរបស់ពួកគេនៅគម្លាតមួយត្រឹមតែមួយដង្ហើមក៏ប៉ះគ្នាទៅហើយ។
"លើស្នេហាស្មោះត្រង់ដែលគ្មានលម្អៀងរបស់ខ្ញុំចំពោះពូនោះអី!!"។ នាងក្រមុំក៏តបបែបនេះធ្វើឲ្យ Yoongi ចងចិញ្ចើម។
ទើបវិនាទីបន្ទាប់ពីនេះគឺនាយសង្ហាត្រូវនាងតូចទាញមកថើបយកកំរោលដែលនាំឲ្យកម្លោះចាស់ដូចគេត្រូវបើកភ្នែកធំៗពេលដែលត្រូវនារីវ័យក្មេងដូចនាងចាប់មកថើបស្រស់ៗបែបនេះ។
( មិនជឿថាបង Yoon មិនស្រលាញ់អូន Ji ទេ 🤧😂😂 )

YOU ARE READING
Chasing Your Love (???????????????????????)??(Completed ?)
Romance?????????????????????????????????????????? 1 Bad Boy in Love ??????????? 2 : Healing Love On Old Scars ( season 1 ) "????????????????????" ??????????????????????????????????????????????????????????????????????????????????????????????????????????????...
Step 51: Jealousy feeling?
Start from the beginning