Yoongi ក៏មិនសុខចិត្តដែលគេឲ្យនាងតូចមកលូកលាន់គេក្នុងនាមគេជាអ្នកមានប្រៀបលើរឿងនេះក៏យកដៃក្រាស់មកចាប់ករដៃមកវាសចាប់ដៃនាងតូចមុននឹងសង្កត់ទៅលើគ្រែផុតក្បាលរបស់នាងក្រមុំទើបគេដកបបូរមាត់ហើយសម្លឹងមុខនាងដង្ហក់ខ្យល់ដូចគ្នានឹងនាងតូចដែលព្រោះតែការស្រូបខ្យល់អុកសីុសែនរវាងគ្នាវាយូរគួរសមទើបពេលនេះមានពេលស្រូបពីបរិយាកាសខាងក្រៅបានខ្លះ។
"កុំគិតចង់មកពង្វក់ខ្ញុំអី!!"។ ពេលនោះ Yoongi ខំសម្រួលអារម្មណ៍ច្រាសច្រាលរបស់គេទាំងមុខក្រហមមកកាន់នាងបំណងចង់ឈប់ត្រឹមនេះតែនាងក្រមុំក៏ញញឹមចុងមាត់មុននឹងរលាស់ដៃចេញពីគេហើយឆ្លៀតដែលនាយសង្ហាមិនប្រយ័ត្នខ្លួនក៏ប្រើកម្លាំងនាងទាំងអស់មកទាញទម្លាក់រាងកាយ Yoongi ឲ្យដួលទៅលើគ្រែហើយនាងក៏មកទ្រោបពីលើគេវិញម្តង។
"មិនបានពង្វក់!! តែខ្ញុំនឹងរំលោភពូ Yoon យកតែម្តង!!!"។ Jiyou និយាយដោយភាពជាអ្នកឈ្នះមុននឹងញញឹមចុងមាត់ហើយក៏ទន្លាក់បបូរមាត់ចុះមករកបបូរមាត់ក្រាស់ដែលមានទឹកមុខហេងហាងនេះ។
នាយពេលនេះបែរជាត្រូវបានបង្ខំដោយក្មេងស្រីម្នាក់ទៅវិញដែលក្នុងមួយជីវិតគេមិនធ្លាប់ឡើយក្លាយជាអ្ន្មកនៅខាងក្រោមរាងកាយមនុស្សស្រីតែពេលនេះគេធ្វើអីមិនបានក៏មានតែដេកសណ្តូកខ្លួនហើយតបតរាល់ការដឹកនាំរបស់ Jiyou តែស្រុង។
នាងតូចពេលនេះប្រែខ្លួនមកជាអ្នករុករានយ៉ាងរហ័សអស់ពីឈ្លានពានបបូរមាត់រាងក្រាស់ហើយក៏សំដៅមករកកញ្ចឹងកររបស់ Yoongi ហើយក៏ថើបបង្អូសលួចផ្លុំខ្យល់ដាក់កញ្ចឹងកររបស់គេដូចដែលនាយធ្លាប់ធ្វើដាក់នាងរាល់ដងមុននឹងនាងថើបហើយក៏បន្យល់ស្នាមខ្លះៗលើករនោះហើយរាងក្រាស់ឯណេះវិញក៏ទ្រាំសឹងតែមិនបានបំណងចង់លើកដៃមកស្ទាបអង្អែលនាងតូចដែលក្លាហាននេះតែដៃបានត្រឹមលើកមិនបានប៉ះផងក៏ត្រូវនាងតូចចាប់សង្កត់ទៅលើពូកវិញមុននឹងនាងងើបមុខមកនិយាយដាក់គេដោយប្រើទឹកមុខទាក់ទាញ។
"ពូអាចមើលនឹងតបតជាមួយខ្ញុំនោះទេ! តែហាមប៉ះពាល់ខ្ញុំជាដាច់ខាត!!"។ នាងតូចនិយាយដោយសម្លេងសិុចសីុទាក់ទាញធ្វើឲ្យនាយចំណាស់នេះស្ទើរតែឆ្កួតនឹងអារម្មណ៍បែបនេះទៅហើយក៏លួចឆ្ងល់ដែលថានាងចេះរបៀបទាក់ទាញអស់នេះមកពីណា។

YOU ARE READING
Chasing Your Love (???????????????????????)??(Completed ?)
Romance?????????????????????????????????????????? 1 Bad Boy in Love ??????????? 2 : Healing Love On Old Scars ( season 1 ) "????????????????????" ??????????????????????????????????????????????????????????????????????????????????????????????????????????????...
Step 52: You can't be a leader in this game!?
Start from the beginning