抖阴社区

Step 53 :Goodbye my girl !

Start from the beginning
                                    

"លាហើយមនុស្សល្អរបស់ពូ!! សទោសដែលធ្វើឲ្យឯងឈឺចាប់ណា៎ Ji !!!  តែសុំចងចាំថាខ្ញុំក៏ស្រលាញ់ឯងដែរ!!!"។ សម្តីសារភាពនេះបានបង្ហើបចេញមកក្រោយពីគេញញឹមដាក់នាងស្របនឹងទឹកភ្នែកមួយតំណក់ក៏ហូរចុះមកហើយគេក៏ដកដៃចេញរួចក៏ទុកឲ្យរាងតូចនៅគេងតែម្នាក់ឯងលើគ្រែទូលាយនេះតែម្នាក់ឯងទាំងមិនបានស្តាប់ចម្លើយដែលនាងចង់ស្តាប់កន្លងមកនោះឡើយ។

Seoul , Korea ...

"នេះ Rin ត្រូវទៅបារាំងនៅសប្តាហ៍ក្រោយហេ៎? ហេតុអីទៅ?"។ សម្លេងស្រទន់បែបបុរសដែលស្តាប់ទៅផ្អែមបានបង្ហើបចេញពីបបូរមាត់របស់ Jimin ម្ចាស់បារបារាំងកំពុងសួរស្រីស្រស់ដែលកំពុងអង្គុយទល់មុខគេពេលនេះ។

"សុខៗក៏មានបញ្ហាជាច្រើនលើការលក់ចេញនៃស្រាក្រហមរបស់យើង! ការបញ្ជារទិញត្រូវធ្លាក់ចុះ! ថែមទាំងបង Yoon  ប្រាប់ខ្ញុំថាឲ្យផ្អាករាល់ការនាំចេញទំនិញទៅលក់ឲ្យម៉ូយស្រាទៀតផងនឹងផ្តាំឲ្យខ្ញុំទៅបារាំងឲ្យបានរហ័សទៀតផង!! មិនដឹងថាហេតុអីទេទើបបន្ទាន់ថ្នាក់នៀក?"។ Yurin សាច់ញាតិបង្កើតតែមួយគត់របស់ Yoongi ក៏និយាយដោយចងចិញ្ចើមមកកាន់ Jimin ហើយនាយកម្លោះក៏សម្លឹងនាងបន្តិចមុននឹងនឹកដល់រឿងម្យ៉ាង។

"មែនហើយ!! នេះគឺជា flash drive !!! ពេលដែល Rin ទៅដល់បារាំងកុំភ្លេចយកទៅឲ្យបង Yoon ផង!"។ នាយសង្ហាក៏ហុចវាឲ្យទៅនាងក្រមុំដែលទទួលហើយក៏ចងចិញ្ចើម។

"ហេតុអីទៅ? មានអ្វីនៅក្នុងនោះហេ៎?"។ នាងក្រមុំក៏សួរហើយ Jimin ក៏ងក់ក្បាល។

"មាន!! ហើយវាសំខាន់ណាស់សម្រាប់គាត់!!! ជាទិន្នន័យរត់ពន្ធគ្រឿងញៀនខុសច្បាប់មួយចំនួនពីប្រទេសបារាំងរបស់គ្រួសារ Odila !!"។ Jimin និយាយប្រាប់ Yurin ហើយនាងក្រមុំក៏បើកភ្នែកធំៗ។

"គ្រួសារ Odila ? អូ!!! គឺជាគ្រួសាររបស់នាង Teresa ស្អីនឹងមែនទេ? នេះក្រែងជាអ្នកជំនួញធម្មតាម្នាក់តើហើយហេតុអីក៏អាចពាក់ព័ន្ធដល់រឿងគ្រឿងញៀនហើយរត់ពន្ធដល់កូរ៉េបែបនេះបាន?"។ Yurin ក៏សួរហើយ Jimin ក៏សម្លឹងនាងក្រមុំដោយក្រសែភ្នែកមាំ។

"នាងនៅចាំ Raphael Wang ?"។ Jimin ក៏សួរហើយនាងក្រមុំក៏ងក់ក្បាល។

"រឿងអីដែលថាមិនចាំអាចង្រៃម្នាក់នោះទៅ!!! បង Sumi ត្រូវបាត់បង់ជីវិតដោយសារតែវាហើយបងប្រុសប្រែក្លាយមកជាចឹងក៏ដោយសារតែអាឈាមខ្មៅម្នាក់នេះ!!! នឹកឃើញពេលណាក៏ខ្ញុំចង់តែទៅសម្លាប់វាជំនួសបងប្រុសនោះទេ!!! ហឹស!!"។ នាងក្រមុំនិយាយហើយក៏វៃតុផាំងទោះ Jimin ស្រវាមកទាញដៃរបស់នាងហើយក្តោបហាក់ជួយរំងាប់កំហឹងឲ្យនាង។

Chasing Your Love (???????????????????????)??(Completed ?) Where stories live. Discover now