"វានឹងហើយជាអ្នកចេញមុខមកការពារហើយរកផ្លូវឲ្យគ្រួសារ Odila រកពន្ធគ្រឿងញៀនបានដោយគ្មានបញ្ហានេះឯង!!"។ Jimin ក៏រៀបរាប់ធ្វើឲ្យ Yurin ស្តាប់ហើយក៏ហួសចិត្ត។
"ម៉េចក៏ទៅជាចឹង? ក្រែង Teresa នោះក៏ដឹងហើយថាបង Yoon ស្អប់ត្រកូល Wang នឹងយ៉ាងណា!! នេះស្រីកញ្ជាស់ម្នាកលើនេះវាស្រឡាញ់បងប្រុសរបស់ខ្ញុំតែវាក៏លួចរួមគំនិតមកក្បត់បងខ្ញុំចឹងហេ៎?"។ Yurin ក៏និយាយដោយខឹងសម្បារហើយ Jimin ក៏ងក់ក្បាល។
"មែនហើយ!!! ទើបខ្ញុំនិយាយថាលើកនេះគឺសំខាន់ណាស់!!! ក្នុង flash drive នេះជាភស្តុតាងតែមួយគត់ដែលនឹងអាចលាតត្រដាងគ្រប់យ៉ាងបកអាក្រាតការពិតដផយស្របតាមផ្លូវច្បាប់!!! រឿងរ៉ាវអស់នេះនឹងត្រូវបានស្រាយ!!!"។ Jimin ក៏រៀបរាប់ប្រាប់ធ្វើឲ្យ Yurin ចងចិញ្ចើម។
"បានន័យថាបង Yoon ដឹងរឿងអស់នេះពីដំបូងហើយមែនទេ?"។ នាងក្រមុំក៏សួរហើយ Jimin ក៏ញញឹម។
"ជាប្អូនស្រីបង្កើតគេរបៀបណាបានជាមិនស្គាល់បងប្រុសខ្លួនឯងមានគំនិតយ៉ាងម៉េច? លំដាប់មនុស្សដូចជាបង Yoon នេះរឺដែរទៅចាញ់បោកគេងាយៗ!!! មានតែគាត់ធ្វើពុតជាចាញ់គេច្រើនជាង!!!"។ Jimin ក៏ស៊កសៀតសម្តីដាក់នាងក្រមុំធ្វើឲ្យនាងសម្លក់មុខគេមុននឹងសម្លឹងមើលដៃស្រឡូនរបស់ខ្លួននាងដែលត្រូវបាន Jimin កាន់នេះ។
"ហឹស!!! លែងដៃ!!! មនុស្សឆ្លៀតឪកាស!!!"។ នាងក្រមុំក៏រលាស់ដៃចេញពីគេមុននឹងសម្លក់គេហើយ Jimin ក៏ញោចស្នាមញញឹមចុងមាត់របៀបហួសចិត្តនឹងនាងក្រមុំដែលឆ្នាស់ឆ្នើមនេះ។
"យ៉ាងម៉េច? បានប្រុសស្អាតដូចជាខ្ញុំកាន់ដៃមិនរំភើបអីតិចទេរឺ?"។ Jimin ក៏បបួលហើយ Yurin ក៏ក្រោកឈរហើយសម្លកើគេ។
"គួរឲ្យចង់កាត់ដៃចោលច្រើនជាង!!!!"។ Yurin និយាយហើយក៏ដើរទៅតែត្រូវ Jimin ចាប់ដៃនាងជាប់ទើបនាងងាកមកវិញ។
"ថី?"។ នាងក្រមុំក៏ចោលសម្តីគំរោះគំរើយដាក់គេតែ Jimin នៅតែរក្សាទឹកមុខស្រទន់មានមន្តស្នេហ៍ដាក់នាងដដែល។
"ឃើញនាងធម្មតាវិញបែបនេះខ្ញុំសប្បាយចិត្តហើយ! ស្មានមិនដល់ថា Rin អាចឆាប់កាត់ចិត្តពីគេនោះបានលឿនយ៉ាងនេះទេ!!!!"។ Jimin ក៏និយាយបែបនេះដាក់នាងក្រមុំហើយ Yurin ប្តូរពីការសម្លក់សម្លឹងមកជាទឹកមុខធម្មតាដាក់គេវិញ។
"ខ្ញុំនេះមិនទម្លាប់ចំនាយចិត្តជាមួយជនអត់ប្រយោជន៍យូរពេលនោះទេ! គេក្បត់ហើយតើឈឺចិត្តដើម្បីអី? បើនៅស្តាយមិនស្មើនឹងទុកថាគេមានឥទ្ធិពលពេកទេរឺ? Min Yurin ខ្ញុំមិនចេះស្តាយរបស់សម្រាមនោះទេ! ហើយខ្ញុំក៏រឹងមាំជាងការគិតរបស់លោកឆ្ងាយណាស់!! ជាពិសេសពេលនេះខ្ញុំក៏ទន់ជ្រាយមិនបានព្រោះបងប្រុសខ្ញុំក៏កំពុងតែត្រូវការខ្ញុំជាជំនួយ! ខ្ញុំក៏នឹងមានការងារក្នុងការពារនាងល្អិតនោះមកកូរ៉េវិញឆាប់ៗនេះដែរ! ទន់ជ្រាយបានយ៉ាងម៉េច?"។ និយាយត្រឹមនេះ Yurin ក៏រលាស់ដៃពីគេថ្នមៗមុននឹងដើរទៅបាត់ហើយទឹកមុខមាំមិញក៏ត្រូវបង្ហាញចេញភាពសោកសៅខ្លះៗមុននឹងនាងក្តាប់ Flash drive ហើយដើរទៅដោយដកដង្ហើមធំ។
"ហេតុអីក៏នាងនៅតែបែបនេះចឹង Min Yurin ? ពេលនាងធ្វើខ្លួនបែបនេះធ្វើឲ្យបេះដូងខ្ញុំឈឺណាស់ដឹងទេ!"។ រាងស្តើងទៅបាត់ទៅហើយតែរាងសង្ហាក៏ពោលម្នាក់ឯងដោយទឹកមុខស្រងូតស្រងាត់មិនអស់ចិត្តនឹងរឹកពារសម្តីខុសពីចិត្តរបស់នាងក្រមុំនោះ។
Paris , France ....
"មេការ!!! ឯណាពូ Yoon ?"។ ពេលនេះនាងតូចរាងស្តើងក៏ចុះមករកមេការតែម្តងពេលដែលក្រោកហើយក៏បាត់រាងក្រាស់ដូចសព្វដងទើបមេការញញឹមរហ័សញញឹមដាក់នាង។
"លោកប្រុសគាត់អញ្ជើញទៅក្រុមហ៊ុនមានការចា៎!!! ផ្តាំថាឲ្យអ្នកនាងនៅរង់ចាំគាត់នៅផ្ទះនេះហើយ!!! យប់តិចនឹងមកញាំុបាយជាមួយ!!"។ សម្តីមេការទាំងនេះក៏បានធ្វើឲ្យនាងតូចដែលភ័យមិញនេះប្រែជាញញឹម។
"គាត់និយាយចឹងមែនរឺមេការ? ចឹងថ្ងៃនេះខ្ញុំសុំធ្វើម្ហូបពេលយប់ទៅចុះណា៎!!!"។ នាងតូចក៏ស្នើសុំហើយនិយាយដោយរីករាយក្នុងចិត្តក៏រំភើបគិតថាអ្វីៗនឹងល្អប្រសើរហើយដែលនាងក្រោកមកក៏មិនឃើញទឹកមុខគំរោះគំរើយហើយក៏ហាមាត់ដេញនាងដូចសព្វដងតែនរណាអាចដឹងថាវាអាចនឹងល្អដូចនាងប្រាថ្នាគិតដែររឺក៏អត់។

YOU ARE READING
Chasing Your Love (???????????????????????)??(Completed ?)
Romance?????????????????????????????????????????? 1 Bad Boy in Love ??????????? 2 : Healing Love On Old Scars ( season 1 ) "????????????????????" ??????????????????????????????????????????????????????????????????????????????????????????????????????????????...
Step 53 :Goodbye my girl !
Start from the beginning