<តក់>ទឹកថ្លាៗមួយតំណក់បានហូរចុះពីប្រឡង់ភ្នែកដែលបិទជិតរបស់រាងក្រាស់លើគ្រែនេះដោយស្ងៀមស្ងាត់បំផុតមុននឹងនាយបើកភ្នែកហើយសម្លឹងមើលរាងតូចច្រមិចដែលគេងនោះយ៉ាងសង្វែកដូចគ្នា។
ក្នុងចិត្តចង់ទៅឪបរឹត បីបម ថ្នាក់ថ្នមនាងឲ្យសមនឹងសេចក្តីស្នេហាដែលនាងលះបង់ឲ្យគេតែនាយធ្វើមិនបានទើបត្រូវមកដេកខាំមាត់សង្កត់ចិត្តដូចគ្នាហើយហាមឃាត់ខ្លួនខ្លួនឯងឲ្យឈរឪបដៃមើលមនុស្សស្រីដែលគេស្រលាញ់នោះឈឺចាប់បែបនេះព្រោះគេពេលនេះគឺត្រូវតែធ្វើឲ្យនាងស្អប់គេជាងស្រលាញ់ទើបជាការល្អ។
ពេលព្រឹកព្រលឹមព្រហាមនេះនាងតូចក៏បើកភ្នែកឡើងហើយសង្កេតឃើញខ្លួនឯងបែរជាស្ថិតលើគ្រែទាំងយប់មិញនាងគេងឡើងសាឡុងសោះទើបនាងខំងាកសម្លឹងមើលរាងក្រាស់តែឃើញតែភាពទទេរស្អាតដូចសព្វដងទើបនាងតូចប្រែទឹកមុខមកជាស្រងូតស្រងាត់វិញមុននឹងរៀបចំខ្លួនទៅខាងក្រោមដូចរាល់ថ្ងៃក៏ព្រោះតែនាយកម្លោះនោះចាប់ផ្តើមលែងខ្វល់ខ្វាយពីនាងរបៀបនេះរហូតមកដល់ជិតមួយសប្តាហ៍ទៅហើយនាងពេលនេះក៏ល្មមទម្លាប់ខ្លួននឹងការសោះអង្គើយរបស់គេខ្លះៗហើយមើលទៅ។
ភូមិគ្រឹះ Odila ....
"អាហារពេលព្រឹកផ្ទះខ្ញុំរសជាតិយ៉ាងម៉េចដែរ Yoon ?"។ សម្លេងនារីបារាំងកាន់ចានអាហារឆ្ងុយបានដាក់លើតុហើយសួរនាំនាយសង្ហាដែលញញឹមស្រស់បស់ដាក់នាងមុននឹងលើកស្លាបព្រាមកញាំុវា។
"អឺម...ក៏ឆ្ញាញ់នោះអី!!! រាប់អាន Teresa យូរហើយក៏មិនដឹងថាទាំងស្អាត ទាំងពូកែ!!! ឆ្ងល់ណាស់ថាពូកែយ៉ាងនេះម៉េចក៏មិនព្រមយកស្វាមី?"។ Yoongi ចាប់ផ្តើមប្រើសម្តីបបួលដាក់ Teresa ធ្វើឲ្យស្រីបារាំងនេះសើចបន្តិចដោយអឺមអៀន។
"ក៏មកពីរង់ចាំមនុស្សម្នាក់នោះអី!"។ មាត់និយាយហើយកែវភ្នែកក៏សម្លឹង Yoongi ជាប់ដោយកែវភ្នែកទាក់ទាញហើយនាយសង្ហាក៏ញញឹមចុងមាត់មុននឹងខិតមកជិតនាង។
"ចុះជាអ្នកណា? អាចជាខ្ញុំទេ?"។ កែវភ្នែកញ៉ែញ៉ងរបស់គេក៏ចោលដាក់ Teresa ទើបនារីបារាំងដែលមានចិត្តលើ Yoongi ញញឹមហើយក៏ដាក់ស្លាបព្រាចុះមុននឹងខិតមុខមកជិតដូចគ្នាធ្វើឲ្យគម្លាតមុខរបស់ពួកគេនៅត្រឹមតែមួយថ្នាំងដៃពីគ្នា។

YOU ARE READING
Chasing Your Love (???????????????????????)??(Completed ?)
Romance?????????????????????????????????????????? 1 Bad Boy in Love ??????????? 2 : Healing Love On Old Scars ( season 1 ) "????????????????????" ??????????????????????????????????????????????????????????????????????????????????????????????????????????????...
Step 55 : The fate won't let us love!
Start from the beginning