"ចុះបើមែន!!! ខ្ញុំរង់ចាំ Yoon ឡើងចាស់អស់ទៅហើយ!! តែ Yoon មិនដែលឃើញខ្ញុំទេទើបតែខ្ញុំចាស់អាយុច្រើនក៏មកចាប់អារម្មណ៍មែនទេ!"។ Teresa ក៏សួរដោយលបលួបប្រើក្រសែភ្នែកទាក់ទាញដាក់នាយសង្ហាហើយគេក៏ញញឹមដាក់នាងវិញ។
"ក៏ទើបតែដឹងនោះអីថាខ្ញុំមិនគួរមើលរំលង Teresa តាំងតែពីដំបូង!!! ព្រោះនាងគឺពិតជាពិសេសណាស់!!"។ កែវភ្នែកខាបស្នេហ៍គេក៏បញ្ចេញដាក់ Teresa ធ្វើឲ្យនាងរំភើបចិត្តខ្លាំងណាស់ក៏លើកដៃឪបកនាយសង្ហាភ្លាមៗហើយរំពេចនោះ Yoongi ក៏លើកដៃមកដាក់លើចង្កេះនាងក្រមុំដែលស្លៀកខោខូវប៊យរឹតខ្សែក្រវាត់ត្រង់ចង្កេះនេះយ៉ាងរហ័សដូចគ្នា។
"Yoon ក៏ពិសេសសម្រាប់ខ្ញុំមកយូរហើយដូចគ្នា!!!"។ Teresa និយាយហើយបម្រុងថានឹងទម្លាក់បបូរមាត់ក្រហមរបស់នាងលើកបបូរមាត់ក្រាស់របស់ Yoongi តែត្រូវប្តូរពីការចាប់ចង្កេះមុននឹងនាយមកចាប់ស្មានាងជាប់ហើយញញឹមដាក់នាងទៅវិញ។
"គិតថាទៅបន្ទប់វាល្អជាងណា៎!!! ខ្ញុំទៅរង់ចាំនាងនៅបន្ទប់មុនណា៎!!! រំខាន Teresa នៀកជួយយកស្រាក្រហមមកជាមួយផង!! ផឹកពីរនាក់ក្នុងបន្ទប់កំដរបរិយាកាសយ៉ាងម៉េចដែរ?"។ Yoongi ក៏តបវិញបែបនេះធ្វើឲ្យនារីបារាំងញញឹមមុននឹងព្យាយាមធ្វើតាមបង្គាប់គដោយងប់ងល់។
ពេលដែលបានឪកាសចាកចេញឆ្ងាយពី Yoongi ហើយក្រមុំបារាំងក៏លើកទូរស័ព្ទដោយញញឹមស្រស់មុននឹងចុចទៅកាន់លេខទូរស័ព្ទរបស់នរណាម្នាក់ហើយក៏ញញឹមពេលដែលខ្សែម្ខាងទៀតបានទទួល។
"លោកនៅឯណាទៅពេលនេះ? ខ្ញុំសូមប្រាប់ទៅចុះថាវាជាឪកាសល្អណាស់ពេលនេះ!!!'។ Teresa និយាយដោយញញឹមទៅខ្សែម្ខាងទៀត។
( កុំបារម្ភអី!!!! នៅក្នុងផ្ទះនាងខ្ញុំបានរៀបចំឲ្យកូនចៅខ្ញុំមួយចំនួនតាមថតសកម្មភាពនាងនៅក្នុងបន្ទប់ហើយ!!! Drone ពិសេសនឹងចាប់រូបភាពបានច្បាស់ត្រជាក់ភ្នែក!!! នាងគ្រាន់តែប្រតិបត្តិការការងាររបស់នាងទៅ!!! ខាងស្រីតូចនោះទុកឲ្យខ្ញុំ!! )។ សម្លេងគ្រលរមួយបានតបមកវិញធ្វើឲ្យ Teresa ញញឹមយ៉ាងពិសពុសចេញមក។
"ល្អណាស់!! រៀបតាមផែនការចាស់!!! ពេលដែលនាងនោះឃើញរូបអស់នោះហើយ! លោកក៏ឆ្លៀតពេលរង់ចាំមើលនាងទៅ!!! ចេញផុតពីវីឡារបស់ Yoon ពេលណានាងតូចនោះគឺលោកចាត់ការហើយ!!! បើបានធ្វើដូចដែលលោកធ្វើដាក់ Sumi កាលមុនវាកាន់តែល្អ!!!"។ នារីបារាំងក៏និយាយដោយញញឹមគួរឲ្យខ្លាចហើយសម្លេងគ្រលរក៏តបវិញ។
( នាងតូចនេះគឺខ្ញុំមិនបណ្តោយឲ្យផុតពីដៃនោះទេ!!! យ៉ាងណាខ្ញុំត្រូវយកនាងមកធ្វើជាស្រីរបស់ខ្ញុំឲ្យបាន!! នាងខ្វល់តែពីអា Min Yoongi នោះទៅ!!! ចំណែករឿងស្រានោះក៏អរគុណហើយ!!! កុំភ្លេចនៅសល់កិច្ចការខ្លះទៀតណា៎ដែលនាងត្រូវចាត់ការឲ្យខ្ញុំ! )។ សម្លេងនោះក៏តបមកហើយនារីបារាំងក៏ញញឹម។
"ឯកសារទិន្នន័យនោះកុំបារម្ភអី!!! គេពេលនេះស្រលាញ់ខ្ញុំហើយ!!! រឿងអីថាធ្វើមិនបាន!! ទុកចិត្តចុះ!!! លោកមើលតែរឿងរបស់នាង Sung Sumi នោះទៅ!!! យូរឆ្នាំហើយក៏គេមិនដឹងផងថាខ្ញុំជារួមចំណែកក្នុងរឿងនេះ!!! ហឹស!! គិតទៅទេវតាពិតជានៅខាងយើងមែនណ៎ Raph !! អរគុណដែលតែងតែជាដៃគូល្អ!!! លាសិនហើយ!!"។ Teresa ក៏ចុចបិទយ៉ាងញញឹមមុននឹងស្រវាយកដកស្រាក្រហមហើយនឹងកែវពីរមុននឹងញញឹម។
"បន្ទោសយើងមិនបានទេមីក្មេងពីម្សិលម្ង៉ៃ!!! អ្នកណាឲ្យនាងឯងមកទើសមុខមាត់យើងធ្វើអី!!! ហឹស!!! អេ៎!! ឪកាសល្អបែបនេះបើបន្ថែមអានេះចូលក្នុងកែវគេតើវានឹងសប្បាយយ៉ាងណាទៅ? ខ្ញុំនឹងធ្វើឲ្យលោកឆ្កួតវង្វេងនឹងខ្ញុំ Min Yoongi !!"។ មិនត្រឹមតែនិយាយនាងបារាំងនោះក៏ដាក់កែវចុះមុននឹងសម្រេចចិត្តចាក់ស្រាជាស្រេចហើយបានបណ្តក់នូវទឹកថ្លាៗច្រើនតំណក់ចូលកែវស្រាមួយមុននឹងញញឹមហើយក៏ដើរចេញទៅរកនាយសង្ហាដោយក្តីរំភើបឥតឧបមាន។

YOU ARE READING
Chasing Your Love (???????????????????????)??(Completed ?)
Romance?????????????????????????????????????????? 1 Bad Boy in Love ??????????? 2 : Healing Love On Old Scars ( season 1 ) "????????????????????" ??????????????????????????????????????????????????????????????????????????????????????????????????????????????...
Step 55 : The fate won't let us love!
Start from the beginning