抖阴社区

Step 59 : Proof that she is yours ?

Start from the beginning
                                    

"ហាយ៎!!!! Jaehyung ជួយផង!!! Jaehyung ជួយ-ហាយ៎!!! ប្រាប់ថាឲ្យលែងខ្ញុំណា៎ពូ Yoon !!! ចាប់ខ្ញុំមកធ្វើអី? ឆាប់លែងខ្ញុំភ្លាមណា៎!!"។ នាងក្រមុំពេលនេះត្រូវនាយសង្ហាចាប់ទាញដៃជាប់ដោយដៃម្ខាងរបស់គេមួយទៀតបញ្ជារចង្កូតដោយទឹកមុខខឹងសម្បារហើយក៏ងាកមកសម្លក់នាងបន្តិច។

"បែកខ្ញុំតែ 1 ខែសោះក៏មានអ្នកថ្មីហើយណ៎!!! រាយស្នេហ៍សម្បើមណាស់តើ!!!"។ នាយសង្ហាក៏ប្រើពាក្យស៊កសៀតដាក់នាងហើយ Jiyou ក៏ងាកមកសម្លក់គេ។

"វាជារឿងខ្ញុំ!!! រាយស្នេហ៍ដាក់អ្នកណាក៏បានឲ្យតែមិនមែនពូ! ឥឡូវឆាប់លែងខ្ញុំទៅ!!"។ នាងក្រមុំក៏ងាកមកតបតទៅគេហើយនាយសង្ហាក៏ខាំមាត់ដោយខឹងចិត្តនឹងនាងដែលប្រែជាចឹងដាក់នាយបែបនេះ។

"ចង់ជួបអាមួយនោះណាស់រឺ? ស្រលាញ់វាខ្លាំងណាស់ហេ៎ Jeon Jiyou ?"។ នាយសង្ហាក៏សួរ
ដោយកំហឹងហើយនាងក្រមុំដែលលឺសម្តីនេះហើយក៏ចង់ច្រាលទឹកភ្នែកមកដោយសារនាងកន្លងមកមិនថាយូរយ៉ាងណានាងមិនដែលភ្លេចគេសោះឡើយក៏ធ្លាប់ស្អប់ខ្លួនឯងដែលមិនអាចភ្លេចគេបានតែនាងមិនអាចចិត្តទន់ទោរទៅរកគេទៀតឡើយ។

"មែនហើយ!!! ខ្ញុំស្រលាញ់គេព្រោះតែគេមិនដែលធ្លាប់ធ្វើឲ្យខ្ញុំឈឺចិត្តដូចមនុស្សខ្លះនោះទេ!!!"។ នាងក្រមុំក៏ស្រែកដាក់គេធ្វើឲ្យនាយសង្ហានេះកាន់តែក្តៅមុខពេលលឺសម្តីគេក៏ជាន់ហ្គារបន្ថែមធ្វើឲ្យនាងក្រមុំប៊ិះតែទប់ខ្លួនមិនជាប់ស្ទើរបោកក្បាលនឹងបង្អួចឡានទៅហើយ។

"ពូកើតឆ្កួតទេដឹងបានជាបើកឡានបែបនេះ?'។ នាងក្រមុំក៏ស្រែកថាឲ្យគេទើបនាយសង្ហាងាកមកសម្លក់នាងបន្តិចមុននឹងងើបមុខទៅមើលកញ្ចក់ដែលឆ្លុះទៅខាងក្រោយរថយន្តក៏ឃើញរថយន្តមួយគ្រឿងទៀតដែលជារថយន្តតបស់នាយសង្ហាវ័យក្មេងនោះកំពុងដេញតាមគេ។

ពេលនេះឡានរបស់នាយសង្ហាវ័យចំណាស់ក៏ឈប់សំណាលនឹងរថយន្តទំនើបមួយគ្រឿងទៀតដែលឈប់ពីក្រោយគេនោះក៏មកដល់វីឡាស្កឹមស្កៃមួយហើយពេលនេះនាយសង្ហាវ័យចំណាស់ក៏ទាញនាងក្រមុំចេញឡានយ៉ាងទីណាត់ទីណែងចូលតាមគេទៅក្នុងវីឡាក៏ស្របនឹងនាយសង្ហាវ័យក្មេងដែលមកទាញដៃនាងក្រមុំម្ខាងទៀតយ៉ាងរហ័សធ្វើឲ្យ Jiyou ស្ថិតនៅចន្លោះកណ្តោលនៃបុរសពីរនាក់ដែលកំពុងតែទាញនាងមក។

Chasing Your Love (???????????????????????)??(Completed ?) Where stories live. Discover now