"អូនទេទើបឆ្កួត!!! មើលៗក្មេងល្ងង់!!! សំបុត្រនេះតាំងពីកាលណាដែរ?"។ នាតសង្ហាក៏បង្ហាញសេចក្តីសំបុត្រឲ្យនាងត្រង់កន្លែងកាលបរិច្ឆេទក៏ធ្វើឲ្យនាងតូចបើកភ្នែកធំៗសម្លឹងមុខគេមុននឹងនាងទាញមកមើលឲ្យបានច្បាស់ស្ទើរតែមិនជឿថាសំបុត្រនេះតាំង 2 ខែមុនម្ល៉េះហើយនៅមានជាប់សំបុត្រពេទ្យមួយច្បាប់ទៀតដែលនាងមិនទាន់បានមើលជាលទ្ធផលដែលបង្ហាញពីការព្យាបាលជាដាច់ 100% កាលពី 1 ខែមុនធ្វើឲ្យនាងលើកដៃជូតទឹកភ្នែកចេញហើយប្រឹងមើលដោយហួសចិត្ត។
"ច្បាស់នៅ? បើមិនទាន់ច្បាស់ទេបងយកកែវពង្រីកឲ្យអូនមើលថែមក៏បាន!!"។ នាយសង្ហាក៏បេះបួយដាក់នាងតូចធ្វើឲ្យ Jiyou ងើបមុខមកសម្លក់គេដោយចុងច្រមុះក្រហមរងៀលទើបនាងរុញគេចេញមុននឹងគប់សំបុត្រដាក់គេដោយរឹកពារខឹងសម្បារ។
"ម៉េចក៏មិនប្រាប់ថាជាហើយ? មកធ្វើឲ្យគេភ័យទៅកើត!!"។ នាងតូចពេកនេះហាក់ធូរចិត្តស្រាលដូចសំលីតែនាងខំធ្វើជាធម្មតាបែរខ្នងដាក់គេទើបនាយសង្ហាយើងញញឹមបន្តិចមុននឹងលូកដៃមកទាញនាងឪបពីក្រោយយ៉ាងណែនធ្វើឲ្យ Jiyou ភ្ញាក់ផ្អើលតិចតួច។
"ចុះប្រសិនបើបងមិនទាន់ជាវិញ! ហើយនៅសល់ពេលមិនច្រើនតើអូននឹង-"។ នាយសង្ហាក៏និយាយពាក្យមករកនាងតូចតែនិយាយមិនទាន់ចប់ត្រូវ Jiyou លើកដៃមកខ្ទប់បបូរមាត់ក្រាស់គេដោយចងចិញ្ចើម។
"និយាយស្តីមិនល្អរបស់ពូអីទៅ!!! នេះមិនទាន់តែបានសួរផងថាហេតុអីកាលពីពូ Yoon នៅឈឺមិនប្រាប់ខ្ញុំ? ហេតុអីក៏លាក់បាំង? រយៈពេលនោះពួកយើងមិនមែនកំពុងតែនៅជាមួយគ្នានៅប្រទេសបារាំងទេរឺ? ហេតុអីទៅ?"។ នាងតូចពេលនេះមានទឹកមុខសោកសៅបន្តិចសម្លឹងមុខគេទើប Yoongi សម្លឹងនាងដោយកែវភ្នែកស្រទន់មុននឹងទាញចង្កេះតូចអង្រ្កងរបស់នាងមកផ្អឹបនឹងខ្លួនហើយក៏អោនមកសម្លឹងនាងកាន់តែជិត។
"ពេលនោះបងខ្លាចថាបើបងឆ្លងកាត់មិនផុតពីជម្ងឺនេះទេនឹងធ្វើឲ្យអូនត្រូវពិបាកចិត្ដដោយសារបងនោះអី!!! ពេលបងគិតថាបើបងស្លាប់ទៅបាត់យ៉ាងហោចណាស់អូនក៏មិនរស់នៅពេញភាពឈឺចាប់ដែរ!!! បើបងធ្វើឲ្យអូនស្អប់បង!!! គ្រប់យ៉ាងគឺមកពីបងមិនឲ្យអូនស្គាល់អារម្មណ៍ថាបាត់បង់នឹងឈឺចាប់វាខ្លោចផ្សាយ៉ាងណា!!!"។ Yoongi និយាយដោយសម្លេងស្រទន់ធ្វើឲ្យនាងក្រមុំស្រក់ទឹកភ្នេកម្តងទៀតសម្លឹងមុខគេ។

YOU ARE READING
Chasing Your Love (???????????????????????)??(Completed ?)
Romance?????????????????????????????????????????? 1 Bad Boy in Love ??????????? 2 : Healing Love On Old Scars ( season 1 ) "????????????????????" ??????????????????????????????????????????????????????????????????????????????????????????????????????????????...
Step 62 : Afraid that it's hurting you !
Start from the beginning