@ផ្ទះត្រកូលគីម"ថេយ៉ុង~~កូនសម្រេចចិត្តអោយច្បាស់ណា៎ ប៉ាម៉ាក់មិនបង្ខំកូនទេ កូនក៏ដឹងស្រាប់ហើយថាបើជុងហ្គុកគេដឹងថាអ្នកដែលគេរៀបការជាមួយមិនមែនជាម៉ូរីបងស្រីរបស់ឯងនោះ.."លោកគីម
"កូនគិតរួចហើយប៉ា កូននឹងបំពេញបំណងចុងក្រោយរបស់បងស្រីអោយបាន កូនមិនចង់អោយគាត់ខកចិត្តដោយសារកូនទេ"ថេយ៉ុង និយាយទាំងទឹកមុខសោកសៅ
" ហឹម ម៉ាក់ខ្លាចតែជុងហ្គុកគេធ្វើបាបកូនទេម៉ូរីត្រូវរៀបការជាមួយគេដើម្បីដោះបំណុលចុះបើគេដឹងថា..កូនជាអ្នករៀបការជំនួសនោះ"លោកស្រីគីម
"ម៉ាក់កុំប៉ារម្ភអី យ៉ាងណាក៏កូនមានមុខមាត់ដូចបងស្រីដែរ គ្រប់គ្នាប្រាកដជាមិនសង្ស័យនោះទេ "ថេយ៉ុង ញញឹមតិចៗដាក់អ្នកជាម៉ាក់តាមទម្លាប់
" កូនថេយ៍ ហ៊ឹក អោយម៉ាក់សុំទោស ដែលម៉ាក់មិនអាចជួយអីដល់កូនបាន "លោកស្រីគីម បន្ទាបខ្លួនអោបកូនដែលកំពុងអង្គុយនៅមុខកញ្ចក់ដើម្បីអោយគេតុបតែងអោយនោះ
" មិនអីទេអ្នកម៉ាក់ កូនពេញចិត្តនឹងធ្វើវា"ថេយ៉ុង អោបតបគាត់វិញ
" អឹម បើចឹងឯងជួយរៀបចំខ្លួនអោយកូនថេអោយលឿនៗទៅ ធ្វើយ៉ាងណាអោយគេមើលទៅដូចជាមនុស្សស្រី"លោកស្រីគីម
" ចា៎ លោកស្រី ទុកចិត្តចុះ អ្នកប្រុសតូចមានមុខមាត់ស្រស់ស្អាតដូចស្រីបែបនេះ ងាយស្រួលតុបតែងទេ"អ្នកផាត់មុខ
"បើចឹងប៉ានិងម៉ាក់ទៅចាំកូននៅខាងក្រៅណា៎"លោកស្រីគីម នឹងប្តីក៏ចាកចេញទៅចាំកូននៅខាងក្រៅ
" បងចាត់ការទៅ ខ្ញុំត្រៀមរួចរាល់ហើយ"រាងតូចដកដង្ហើមធំពីរ បីខ្សាកមុននឹងប្រាប់ទៅអ្នកផាត់មុខអោយចាប់ផ្តើម
" ចា៎ អ្នកប្រុស "
២ម៉ោងក្រោយមក..
ថេយ៉ុងក្នុងឈុតជាកូនក្រមុំព្រោះគេត្រូវបន្លំខ្លួនធ្វើជាម៉ូរីដើម្បីទៅរៀបការជាមួយនិងជុងហ្គុក
"វ៉ាវ!! អ្នកប្រុសតូចមើលទៅដូចអ្នកនាងម៉ូរីខ្លាំងណាស់ សឹងតែគ្មានកន្លែងណាខុសគ្នាលើកលែងតែ....."

YOU ARE READING
??????????????????(???)
Romance?? ????????&??? ?????? "??????????????????????????????????? ??? ??????"???????? ????????? : ??????? ????? (MINNA)