"ក្រដាសស្អីគេ??"នាយចងចញ្ចើមសួរទៅប្រពន្ធពេលលឺរាងតូចនិយាយពីក្រដាសអស់នោះ"គឺ..ក្រដាសអូន អ្ហឹក"ថេយ៉ុងពេបមាត់យំមិនសុខចិត្តដែលនៅសុខៗក៏បាត់ក្រដាសដែលគេខំសរសេរទុកឲ្យជុងហ្គុកបាត់ទៅណាបាត់
"យើងយកទុកហើយ"ទោះជាកុហករឿងម្យ៉ាងតែរាងក្រាស់ក៏នៅមិនដាច់ចិត្តកុហកថេយ៉ុង រឿងក្រដាសនោះដែរ ឲ្យតែឃើញទឹកភ្នែកក្មេងនេះស្រក់ចុះម្តងណាមិនដែលថានាយមិនទន់ចិត្តទេ
"បងទុកមែនទេ?"នាយតូចលើកដៃជូតទឹកភ្នែកចេញបន្ទាប់មកទម្លាក់គូទអង្គុយនៅក្បែររាងក្រាស់ហើយសួរនាយ
"យំធ្វើស្អី??"នាយសង្ហារជ្រួញចញ្ចើមសឹងមួយរយផ្នត់ខណៈដែលដៃកំពុងលើកជូតទឹកភ្នែកឲ្យរាងតូច ឯអ្នកម្ខាងទៀតក៏អង្គុយញញឹមរំភើបពេលដែលបានដឹងថាក្រដាសNoteនោះមិនទាន់បាត់ទៅណា ហើយថែមទាំងបានរាងក្រាស់ជូតទឹកភ្នែកឲ្យគេទៀតផង រាងក្រាស់ស៊កដៃចូលហោប៉ាវយកក្រដាសតូចនោះមកហុចឲ្យរាងតូចវិញទាំងមិននិយាយស្តីអីសូម្បីមួយម៉ាត់
"បង..អូនមិនបានយំដោយសារខឹងតែអូនយំដោយសារបងយកខ្លួនឯងទៅប្រៀបជាមួយគីៗ ហ៊ឹកៗ~~អូនអន់ចិត្តណាស់"ថេយ៉ុងយំអណ្តឺតអណ្តកម្តងទៀត ព្រោះអាណិតរាងក្រាស់ដែលហ៊ានយកខ្លួនឯងទៅប្រៀបជាមួយសត្វខណៈដែលគេនេះជាប្រពន្ធល្អកម្ររកបាន
"វាចម្អកយើងឬយ៉ាងមិច?"ជុងហ្គុក គិតនៅក្នុងចិត្តមិនហ៊ានបញ្ចេញមកទោះជាពេលនេះថេយ៉ុងដឹងច្បាស់ហើយថានាយជាអ្នកញាំម្ហូបនោះក៏ដោយ
"អឺ..គ្រាន់តែធ្វើឲ្យប្តីប៉ុណ្ណឹងកំណាញ់ខ្លាំងម៉្លេះ"ដោយខ្ចិលលាក់ជាមួយរាងតូចទៀតជុងហ្គុកក៏បង្ហើយប្រាប់ដោយមិនភ្លេចបោះសម្តីធ្វើដូចរាងតូចជាអ្នកខុស បន្ទាប់មកទូរសព្ទ័នាយក៏បានរោទ៍ឡើងទើបរាងក្រាស់ទទួលវាមកនិយាយ ហើយក៏បានដឹងថាបេតទីបានមកដល់មុខផ្ទះនាយបាត់ទៅហើយ
"ចាំបន្តិច យើងទៅបើកទ្វារឲ្យ"ជុងហ្គុកថារួចក៏ប្រញាប់រត់ទៅបើកទ្វារដើម្បីស្វាគមន៍មិត្តរបស់ខ្លួន ដោយមិនខ្វល់ពីទឹកមុខរាងតូចដែលកំពុងតែទម្លាក់ទឹកមុខចុះអន់ចិត្ត

YOU ARE READING
??????????????????(???)
Romance?? ????????&??? ?????? "??????????????????????????????????? ??? ??????"???????? ????????? : ??????? ????? (MINNA)