ក្រសែភ្នែកប្រៀបបាននឹងកូនឆ្មាតូចមួយកំពុងតែសម្លឹងមើលទៅរាងក្រាស់ដោយការងឿងឆ្ងល់ មិនយល់ ថាហេតុអីជុងហ្គុកហៅឈ្មោះបងស្រីគេទាំងដែលគេគឺជាប្អូនប្រុសរបស់នាងទៅវិញ ។
"សងប្រពន្ធយើងវិញមក!!"ជុងហ្គុកពេលឃើញក្រសែភ្នែកក្មេងនេះសម្លឹងខ្លួនចំៗពេកអញ្ចឹង នាយក៏ដកភ្នែកចេញពីមុខរាងតូច ព្រោះមិនហ៊ានសម្លឹងយូរទេ មុខរបស់ថេយ៉ុងនេះស្មឿកៗយ៉ាងមិចមិនដឹងគួរឲ្យស្អប់!! ប៉ុន្តែរាងក្រាស់មិនបានដឹងខ្លួនទេថានាយកំពុងតែខ្លាចក្រសែភ្នែកដ៏ស្រទន់នេះ ខ្លាចថានឹងមានចិត្តទន់ទៅតាមខ្សែភ្នែកដែលសម្លឹងមករកនាយ
"ប្រ..ប្រពន្ធអី?"រាងតូចសួររាងក្រាស់ទាំងទម្លាក់ក្រសែភ្នែកចុះដែរ ដូចជាអៀនៗយ៉ាងមិចមិនដឹងទេពេលជុងហ្គុកមកមើលមុខគេកាន់តែជិតបែបនេះ
"អឺ-គឺ!"ពេលថេយ៉ុងក្លាហានហ៊ានសួរបកមកវិញនាយសង្ហារក៏លែងមានពាក្យអ្វីតបតទៀត អណ្តាតរឹងដូចមានថ្មមកសង្កត់គ្រលាស់លែងចេញ
"ជុង បងមានរឿងអីនិយាយមក"ថេយ៉ុង ចាប់ដៃរាងក្រាស់មកកាន់ទាំងទឹកមុខអង្វរ.កចង់ឲ្យជុងហ្គុកនិយាយមកកាន់គេ
"លែងដៃ!!!"រាងក្រាស់គ្រលាស់ដៃចេញពីថេយ៉ុង រួចហើយក៏បើកទ្វារចេញទៅខាងក្រៅបន្ទប់មានទាំងភួយនិងខ្នើយអោបទៅជាមួយដែរ ប្រាកដណាស់ថានាយទៅគេងនៅបន្ទប់ទទទួលភ្ញៀវមិនមកគេងជាមួយរាងតូចទេ
ក្រឹប!!!
"ហេតុអីបងមិនចង់គេងជាមួយខ្ញុំ?"ថេយ៉ុង រលីងរលោងរកទឹកភ្នែក ធម្មតាទេខ្លួនជាកូនពៅនៅក្នុងគ្រួសារតែងតែទទួលបានភាពកក់ក្តៅការមើលថែពីប៉ាម៉ាក់បានយ៉ាងឌិតដល់ពេលមកជួបជាមួយរាងក្រាស់ដែលសោះកក្រោះព្រងើយៗដាក់គេបែបនេះ ពិតជាពិបាកណាស់
គិតហើយរាងតូចក៏ដើរមកគេងលើសាឡុងតែម្នាក់ឯងមិនហ៊ានឡើងទៅគេងនៅលើគ្រែទេព្រោះជាកន្លែងរបស់រាងក្រាស់ ។
▪︎SKIP▪︎
ព្រឹកថ្ងៃថ្មីជុងហ្គុកភ្ញាក់ពីដំណេកមកឃើញទឹកក្រូចច្របាច់នៅលើតុក្នុងបន្ទប់ទទួលភ្ញៀវនាយក៏កើតចិត្តមួម៉ៅទាំងព្រឹក

YOU ARE READING
??????????????????(???)
Romance?? ????????&??? ?????? "??????????????????????????????????? ??? ??????"???????? ????????? : ??????? ????? (MINNA)