@ស្អែកឡើង
"អូស៎~~សុំទោសលោក"យូនប៊ី រហ័សបន្លឺពាក្យសុំទោសបន្ទាប់ពីបានដើរមកបុករាងក្រាស់ដែលកំពុងឈរទិញស្ករទាញទៅផ្ញើរកូនព្រោះតែមនុស្សនៅផ្សារច្រើនកុះករពេក
"អ្នកនាង??"នាយសង្ហារភ្ញាក់ផ្អើលដែលទីបំផុតក៏អាចជួបនឹងមនុស្សស្រីដែលនាយកំពុងតាមរកម្តងទៀត
"ចាស៎?"នាងតូចឆ្លើយទាំងភ្ញាក់ផ្អើលដូចគ្នាកាលបើបានឃើញបានជួបម្ចាស់ក្រុមហ៊ុនដ៏ល្បីហើយ
"ខ្ញុំសុំពេលនិយាយជាមួយបន្តិចបានទេ?"ជុងហ្គុក បានស្ករទាញពីអ្នកលក់រួចហើយទើបនាយសុំទៅនិយាយជាមួយនាងតូចនោះ
"ចាស៎បាន!"
បន្ទាប់មកការសន្ទនារបស់ពួកគេក៏បានចាប់ផ្តើមឡើង ។
[SKIP]
"Appa~~~ប៉ាៗមកវិញហើយ"ជុងកូរត់មករករាងក្រាសប៉ុន្តែមិនមែនរត់មកអោបនោះទេគឺរត់មកយកស្ករទាញដែលជុងហ្គុកបានទិញផ្ញើរគេ
"ជុងកូឯណា៎Appaកូន?"
"Appaអត់នៅទេ ឲ្យស្ករទាញអូនមក"នាយល្អិតខំចង្អើតជើងតាមយកស្ករទាញពីរាងក្រាស់
"ប្រាប់ប៉ាសិនមក ប្រពន្ធប៉ានៅឯណា??"ជុងហ្គុកយកស្ករទុកមិនឲ្យជុងកូយកបានព្រោះនាយតូចនោះមិនទាន់បានឆ្លើយសំណួររបស់នាយ
"Appaអត់ដឹងទេ អ្ហឹកអ្ហឹក ប៉ាៗឲ្យស្ករទាញមកអូន Appa អ្ហឹកអ្ហឹក Appa!!!"គ្រាន់តែឮសំឡេងកូនយំភ្លាមរាងតូចក៏រត់ចេញមកយ៉ាងលឿនព្រោះជុងកូគេរពឹសខ្លាចតែមានរឿងអីកើតឡើងប៉ុន្តែពេលដែលចូលមកដល់ក៏បានឃើញជុងហ្គុកកំពុងតែញ៉ោះកូនឲ្យយំនាំឲ្យគេដើរច្រត់ចង្កេះសម្តៅមករករាងក្រាស់
"ហេតុអីបងចូលចិត្តធ្វើឲ្យកូនយំម៉្លេះជុង! អូនហត់នឹងលួងគេណាស់"ថេយ៉ុងបញ្ចេញទឹកមុខស្មឿកៗដាក់នាយ
"បងមិនបានធ្វើទេ គេយំខ្លួនឯង!"
"Appaកុំជឿ ប៉ាៗធ្វើអូនមែន អ្ហឹកៗ អត់ឲ្យស្ករទាញមកអូនទេ"ជុងកូ អំបេបអំបែបញិញ៉ក់ដាក់Appaគេ
"ឲ្យមកកូនមក"
"ថើបបងមួយខ្សឺតសិន បងនឹងឲ្យវាទៅកូន"រាងក្រាស់ញញឹមមុននឹងអោនមករង់ចាំឲ្យថេយ៉ុងថើប

YOU ARE READING
??????????????????(???)
Romance?? ????????&??? ?????? "??????????????????????????????????? ??? ??????"???????? ????????? : ??????? ????? (MINNA)