"អូនមិនគួរ..ចុះបើគេដឹងថាបងមានប្រពន្ធជាមនុស្សប្រុសវិញនោះ?"ថេយ៉ុង ក៏បន្លឺឡើងដោយដៃមិនហ៊ានលើកអោបតបទៅរាងក្រាស់វិញគេមានអារម្មណ៍ថារអៀសខ្លួនឯងខ្លាំងណាស់"ថេ!មកដល់ពេលនេះហើយអូននៅគិតពីរឿងហ្នឹងទៀតមែនទេ?"
"អត់ទេ គឺ..គឺអូនទើបតែគិតវា មានអ្នកណាគេទៅយកប្រពន្ធជាមនុស្សប្រុសទៅ?វាជារឿងគួរឲ្យខ្មាស់ខ្លាំងណាស់ ដែលអូនមិនមានចិត្តស្រឡាញ់លើមនុស្សស្រី អូន..អ្ហឹក អូនមិនអាច"
"ប៉ុន្តែបង បងជាអ្នកយកអូនព្រោះបងស្រឡាញ់អូន"រាងក្រាស់ទាញអ្នកម្ខាងទៀតឲ្យបែរមុខមករកនាយ
"ឈប់យំទៅ វាគ្មានរឿងអីកើតឡើងទេ"ជុងហ្គុក បន្លឺឡើងដោយលើកដៃទៅជូតទឹកភ្នែកឲ្យរាងតូចចេញ លួងលោមថេរហូតគេព្រមបាត់យំប៉ុន្តែចិត្តដែលនៅខ្វាយខ្វល់នោះគឺនៅតែមានដដែល
"គេងទៅ ប្រយត្ន័កូនភ្ញាក់អូនលែងបានគេងទៀតឥឡូវហើយ"
"ហ៊ឹមម"នាយតូចងក់ក្បាលរួចហើយទើបសសុលខ្លួនចូលមកគេងក្រោមទ្រូងរាងក្រាស់ថែមទាំងមានដៃមួយគូមកអោបក្រសោបគេទៀតផង
________
រំលងទៅអស់ជាច្រើនថ្ងៃថេយ៉ុងមិនមានអារម្មណ៍ធ្វើអីទៀតឡើយមួយថ្ងៃៗគឺនៅតែក្នុងផ្ទះធ្វើជាមេផ្ទះនិងប្រពន្ធល្អសម្រាប់រាងក្រាស់ដោយសារតែមិនចង់ចេញទៅខាងក្រៅ
"ជុងកូ រត់ទៅណាទៀតហើយកូន"ថេយ៉ុងដោះអៀមខ្លួនទុកមុននឹងដើរទៅតាមរកជុងកូដែលរត់ត្រុកៗទៅមកៗនៅក្នុងផ្ទះ
"Appa!!នេះ!"ដៃខ្លីៗតូចៗលើកឡើងចង្អុលទៅសួនផ្កាដែលកំពុងមានមេអំបៅហោះក្រេបលម្អងកាត់ពេញផ្ទៃសួន
"កុំមកលេងទីនេះអី ប្រយរត្ន័មានសត្វល្អិតខាំកូនណា៎ តោះទៅខាងក្នុងវិញ Appaធ្វើនំដែលកូនចូលចិត្តរួចហើយ"ថេយ៉ុងចូលមកលើកពរកូនឡើងរួចទើបនាំគេចូលទៅខាងក្នុងវិញ ពេលចូលមកដល់ខាងក្នុងថេក៏ដាក់ឲ្យជុងកូនៅអង្គុយលើកៅអីចំណែកគេក៏ចូលទៅផ្ទះបាយដើម្បីយកនំមកឲ្យជុងកូ
"នំមកដល់ហើយ.."ជុងកូសើចស្ញេញពេលឃើញនំដែលខ្លួនចូលចិត្តដាក់នៅលើតុ

YOU ARE READING
??????????????????(???)
Romance?? ????????&??? ?????? "??????????????????????????????????? ??? ??????"???????? ????????? : ??????? ????? (MINNA)