@នៅតាមផ្លូវ
"ជុង..ដល់ថ្នាក់អូនមានកូនហើយបងនៅតែចង់បិទបាំងទៀតមែនទេ?"ថេយ៉ុងដកដង្ហើមធំទាំងទឹកមុខតានតឹងមិនគួរណារាងក្រាស់នៅតែមិនព្រមទទួលយកគេជាប្រពន្ធដោយពេញលេញសោះ
"ឈប់និយាយប្រយត្ន័ប៉ះពាល់ដល់កូន"ជុងហ្គុក ងាកមកនិយាយតម្លើងសម្លេងដាក់រាងតូច
"អូនគ្រាន់តែនិយាយតើ"នាយតូចពេបមាត់មិនយល់គ្រាន់តែនិយាយធម្មតាសោះហេតុអីត្រូវប៉ះពាល់ដល់កូននោះ
"គ្រាន់តែនិយាយនឹងហើយ"ជុងហ្គុក តបទៅវិញហើយរាងតូចក៏ព្រមស្ងាត់មាត់តាមនាយប៉ុន្តែមួយសន្ទុះក្រោយមករាងតូចក៏និយាយឡើងម្តងទៀត
"បង! អូនចង់ជិះឡានក្រុងត្រឡប់ទៅផ្ទះវិញយើងប្តូរជិះឡានក្រុងវិញទៅណា៎"ថេយ៉ុងនៅសុខៗក៏ចង់ប្តូរពីជិះឡានផ្ទាល់ខ្លួនហើយទៅជិះឡានក្រុងវិញ
"ក្រែងឯងខ្លាចកន្លែងមនុស្សច្រើនហ្ហេស"ជុងហ្គុក
"អូន..ហៅអូន អូនមក!!"
"......."មិនឆ្លើយតប។
"លឿនឡើង~~អូ៎ អីយ៉ូយឈឺពោះណាស់"ថេយ៉ុងស្រាប់តែយកដៃក្តោបពោះព្រោះនៅសុខៗគេក៏ចាប់ឈឺឡើង ធ្វើឲ្យរាងក្រាស់បង្ខំចិត្តចតឡាននៅកៀនផ្លូវហើយមើលរាងតូច
"ឯងយ៉ាងមិចហ្នឹង?កើតអីហា៎ស?ឈឺខ្លាំងឬអត់?រលូតហើយទេដឹង?"ជុងហ្គុក មុខមាត់ស្លេកស្លាំងព្រួយបារម្ភដល់កូនក្នុងផ្ទៃដែលពេលនេះគេទើបតែវិវត្តខ្លួនដូចកូនគ្រាប់សណ្តែក
"អូន! ហៅអូន អូយចុកពោះណាស់ អ្ហឹក បងហៅអូន ថាអូន លឿនឡើងឈឺពោះណាស់"ថេយ៉ុងស្រែកកាន់តែខ្លាំងឡើងៗត្អូញត្អែរថាឈឺ
"អូ~អូនយ៉ាងមិចហើយថេយ៍??"ជុងហ្គុកក្រសោបដៃរាងតូចដែលកំពុងអោបពោះនោះតែក្រោយពីបានឮជុងហ្គុកហៅគេថាអូនហើយរ
ថេយ៉ុងក៏ស្ងាត់មាត់ជ្រាប"ពីរោះណាស់.."នាយតូចភ្លឹកញញឹមចេញមកឲ្យរាងក្រាស់ឃើញទីបំផុតគេអាចប្រើភាសាដែលប្តីប្រពន្ធទូទៅគេប្រើដែរហើយ ប៉ុន្តែគេនៅតែមិនអស់ចិត្តសម្លេងរាងក្រាស់ហៅគេថា អូន អម្បាញ់មិញនេះវាពិតជាពីរោះខ្លាំងណាស់

YOU ARE READING
??????????????????(???)
Romance?? ????????&??? ?????? "??????????????????????????????????? ??? ??????"???????? ????????? : ??????? ????? (MINNA)