"ថេយ៍ កើតអី?"ជុងហ្គុកងើបឡើងដើរមកឈរនៅមុខទ្វាររង់ចាំស្តាប់សំឡេងស្រែកហៅរបស់រាងតូចប៉ុន្តែគេបែរជាស្តាប់ឮតែសំឡេងទឹកភ្លៀងស្រក់ចុះមក
រាងក្រាស់អើតមើលតាមប្រហោងទ្វារតូចនោះដើម្បីសម្លឹងមើលថេយ៉ុងប៉ុន្តែនៅតែមើលមិនឃើញដដែលទើបនាយសម្រេចចិត្តបើកទ្វារចូលទៅ
ក្រាក__
"ថេយ៍ !!ឯងកើតអី?"ជុងហ្គុកចេញមកហាលភ្លៀងរត់មករកអ្នកជាប្រពន្ធដែលដេកសន្លប់នៅកណ្តាលភ្លៀងនោះ រាងក្រាស់ក៏រហ័សបីថេយ៉ុងនាំគេចូលទៅក្នុងផ្ទះវិញ
[SKIP]
"ហ៊ឹម.."រាងតូចដឹងខ្លួនឡើងឋិតនៅក្នុងបន្ទប់មួយរួមជាមួយសម្លៀកបំពាក់សើមជោគព្រោះរាងក្រាស់មិនបានផ្លាស់ប្តូរឲ្យគេទេ សំណាងហើយដែលនាយមិនឲ្យគេដេកកណ្តាលភ្លៀងនោះរហូតដល់ព្រឹកមិញអញ្ចឹងច្បាស់ជាត្រូវដេកពេទ្យហើយ
គេងើបឡើងទាំងមានអារម្មណ៍ថាក្រហាយៗពេញខ្លួនអ្វីដែលរិតតែហួសចិត្តនោះគឺលើពូកភួយគឺទទឹកជោគព្រោះតែខោអាវសើមទឹកភ្លៀងរបស់គេ រាងក្រាស់បីគេចូលមកខាងក្នុងមែនប៉ុន្តែមិនបានផ្លាស់ប្តូរឲ្យគេទេ នាយតូចខាំមាត់ឈឺខ្លួនតិចៗមុននឹងរំកិលខ្លួនចុះទៅដើម្បីសម្អាតខ្លួនចេញនឹងបានប្តូរកម្រាលពូកហើយយកកម្រាលពូកទៅបោក ។
មួយសន្ទុះក្រោយមករាងតូចចេញមកវិញជាមួយខោខ្លីនិងអាវយឺតដៃខ្លីធម្មតាមួយមុននិងដោះយកកម្រាលពូកទៅដាក់បោក
"ភ្ញាក់ហើយហ្ហេ៎!ស្មានតែងាប់បាត់ហើយតាស"រាងក្រាស់ចុះមកក្រោមរកទឹកញាំរួចក៏ប្រុងឡើងទៅលើវិញប៉ុន្តែក៏បានឃើញថេយ៉ុងចុះមកជាមួយនិងកម្រាលពូក
"អរគុណ"ដោយគ្មានអារម្មណ៍ឈ្លោះជាមួយរាងក្រាស់ថេយ៉ុងក៏និយាយអរគុណទៅកាន់នាយខណៈដែលជុងហ្គុកកំពុងសម្លឹងមើលឃើញកន្ទួលក្រហមៗនៅលើជើងរាងតូចព្រោះគេស្លៀកខោខ្លី សូម្បីតែដៃរបស់គេក៏មានចេញដែរ
"ឯងកើតអី??"រាងក្រាស់ចាប់ដៃថេយ៉ុងមកមើលមុននិងសួរទៅកាន់ម្ចាស់សាមីខ្លួន
"គ្មានអីទេ~លែងដៃទៅ"ថេយ៉ុងដកដៃរបស់ខ្លួនចេញមកវិញមុននឹងបន្តដើរយកកម្រាលទៅដាក់បោកទាំងមិនសូវស្រួលខ្លួន

YOU ARE READING
??????????????????(???)
Romance?? ????????&??? ?????? "??????????????????????????????????? ??? ??????"???????? ????????? : ??????? ????? (MINNA)