នាព្រឹកព្រលឹមស្រាងៗសំឡេងកូនក្មេងយំក៏បន្លឺឡើងនៅក្នុងបន្ទប់មួយដែលមានមនុស្សបីនាក់ ថេយ៉ុងកំពុងតែបីកូននាំឡេដើរទៅមកទាំងរលាក់ក្មេងក្នុងដៃតិចៗជាការរង់ចាំរាងក្រាស់ឆុងទឹកដោះគោមកដល់ ។"ចាំតិចណា៎កូន ប៉ាកំពុងយកមកហើយ"នាយតូចអោនមកថើបថ្ពាល់នាយល្អិតនោះ បើអាចគេចង់តែក្លាយទៅជាអ្នកស្រែកយំថាឃ្លានជំនួសកូនទេ ព្រោះជុងកូយំដល់ថ្ពាល់ទាំងសងខាងឡើងក្រហមហើយ
"ទឹកដោះគោមកដល់ហើយ.."រាងក្រាស់ដកក្បាលដោះទទេរដែលថេយ៉ុងទើបតែដាក់មិញនេះចេញពីមាត់កូន រួចទើបបញ្ចុកទឹកដោះគោឲ្យគេវិញ
"ជីប*"គ្រាន់តែបានទឹកដោះគោដល់មាត់ភ្លាមជុងកូក៏ស្ងាត់មាត់ឈប់យំហើយជញ្ជក់ក្បាលដោះជីបៗទំនងជាអាហារឆ្ងាញ់មាត់សម្រាប់គេ រាងក្រាស់និងថេយ៉ុងឃើញបែបនេះហើយក៏មានតែញញឹមអង្អែលក្បាលកូន
[SKIP]
បន្ទាប់ពីបញ្ចុកទឹកដោះគោកូនហើយអ្នកទាំងពីរក៏ចុះមកខាងក្រោមដោយប្រទះឃើញម៉ូរីនាងកំពុងតែអង្គុយយំនៅមានលោកស្រីចននិងប្តីរួមទាំងប៉ាម៉ាក់រាងតូចមកជាមួយដែរ
"ហ៊ឹកៗ ម៉ាក់គេមកហើយ អូនថេគេមកហើយម៉ាក់ខ្ញុំខ្លាច"ម៉ូរីនាងគ្រវីក្បាលអោនលំទោនដាក់អ្នកជាម្តាយធ្វើឲ្យលោកស្រីចនកាន់តែកើតមន្ទិលសង្ស័យ នាងជាបងស្រីគេបង្កើតហេតុអីមកចាំតែចាប់កំហុសប្អូនបែបនេះ គាត់អាចមើលដឹងពីចរិតថេយ៉ុង និងម៉ូរីបានតាមរយៈកាយវិការពាក្យសម្តី ប៉ុន្តហេតុអីគ្មានអ្នកណាហ៊ានចេញមុខបកស្រាយសោះអញ្ចឹង?
"ថេម៉ាក់ទុកឱកាសឲ្យកូនបកស្រាយណា៎ ហេតុអីចេះតែធ្វើបាបបង កូនក៏ដឹងថាពេលនេះបងគេមកវិញហើយ ហេតុអីកូននៅតែមិនចាកចេញ"លោកស្រីគីម
"ម៉ាក់..ម៉ាក់តែងតែនិយាយបែបនេះមកកាន់ខ្ញុំតែម៉ាក់មានដែលសួរខ្ញុំឬអត់ថា ខ្ញុំធ្លាប់បានធ្វើអីខ្លះទៅលើបងស្រី??ម៉ាក់មានដែលសួរខ្ញុំទេថា គាត់ធ្វើអីដាក់កូនខ្ញុំខ្លះ?"ថេយ៉ុង តបទៅទាំងរលីងរលោងប្រហែលជាគ្មានអ្នកណាយល់ពីចិត្តគេទេប៉ុន្តែ..គេពិតជាមិមចង់ឲ្យអ្នកដែលជាម្តាយបង្កើតមើលមកខ្លួនអាក្រក់បែបនឹងរហូតទេ

YOU ARE READING
??????????????????(???)
Romance?? ????????&??? ?????? "??????????????????????????????????? ??? ??????"???????? ????????? : ??????? ????? (MINNA)