"ខ្ញុំជាមនុស្សប្រុស!"ថេយ៉ុង ញញឹមស្រទន់ទទួលយកនូវអ្វីដែលជាធាតុពិតរបស់គេ គេមិនបានអាក់អន់ចិត្តអ្វីទេ
" អីយ៉ា!ទោះអ្នកប្រុសតូចជាមនុស្សប្រុសតែពេលតែងខ្លួនបែបនេះទៅគ្រប់គ្នាប្រាកដជាគិតថាអ្នកប្រុសជាមនុស្សស្រីមិនខានទេ" រាងតូចមិននិយាយអីទៀតគ្រាន់តែញញឹមតិចៗបែបទន់ភ្លន់
" អូ៎ស! លោកស្រីនិងលោកប្រុសកំពុងចាំនៅខាងក្រៅ អ្នកប្រុសប្រញាប់ទៅៗកុំអោយគាត់ចាំយូរ"ថេយ៉ុង ក៏ចាកចេញទៅ
" ប៉ាម៉ាក់ កូនរួចរាល់ហើយ.."រាងកាយតូចស្តើងដៃជើងស្រឡូនដូចមនុស្សស្រីដើរចេញមកជាមួយនឹងរ៉ូបកូនក្រមុំពណ៌សថែមទាំងមានដើមទ្រូងក្លែងក្លាយទៀតផង
"ថេយ៉ុង..."ពួកគាត់ទាំងពីរសម្លឹងទៅមើលកូនប្រុសពៅខ្លួនមិនដាក់ភ្នែក ថេយ៉ុងពិតជាដូចមនុស្សស្រីខ្លាំងណាស់ពេលតែងខ្លួនបែបនឹងទៅ ប៉ុន្តែគាត់ក៏មានកូនចិត្តលួចអាណិតរាងតូចដូចគ្នាដែរ
" ហេតុអីប៉ាម៉ាក់ធ្វើមុខបែបនេះ? ម៉ាក់~~ម៉ាក់កុំពិបាកចិត្តពេកអី ព្រោះបន្តិចទៀតកូននឹងមិនបាននៅមើលថែម៉ាក់ឡើយ ម៉ាក់ត្រូវថែសុខភាពខ្លួនឯងផងណា៎"ថេយ៉ុង ដឹងប្រាកដណាស់ថាបើគេរៀបការជាមួយជុងហ្គុកហើយគេប្រាកដជាត្រូវនៅផ្ទះអាពាហ៍ពិពាហ៍ជាមួយនិងកូនកំលោះហើយ
"ម៉ាក់ដឹងហើយ"លោកស្រីគីម
"យើងឆាប់ទៅៗកុំអោយអ្នកខាងនោះគេរង់ចាំយូរ"លោកគីម
អ្នកទាំងបីក៏ចេញដំណើរទៅភូមិគ្រិះចនដែលជាកន្លែងរៀបចំពិធីរៀបអាពាហ៌ពិពាហ៌ដោយមានតៃកុងឡានជាអ្នកជូនទៅ
••••••••
ឡានពណ៌ខ្មៅក្រិបមួយបានមកឈប់ចតនៅមុខភូមិគ្រិះនៃត្រកូលចនដែលមានក្រាលកម្រាលព្រហ្មពណ៌ក្រហមឆ្អិនឆ្អៅតាំងពីផ្លូវចូលរហូតទៅដល់ខាងក្នុង
លោកស្រីគីមចុះពីលើឡានហើយដឹកដៃកូនសម្តៅទៅរករាងក្រាសជុងហ្គុកដែលគ្រោងឈុតកូនកំលោះយ៉ាងស្រស់សង្ហារសម្លឹងមកមើលគាត់ដោយខ្សែរភ្នែកមុះមុត អូស!មិនមែនមើលមកគាត់ទេគឺកំពុងមើលរាងតូចដែលជាកូនក្រមុំទៅវិញទេ

YOU ARE READING
??????????????????(???)
Romance?? ????????&??? ?????? "??????????????????????????????????? ??? ??????"???????? ????????? : ??????? ????? (MINNA)
?????? : ???????????
Start from the beginning