" ហ្ហឹក~សុំទោស~~"ថេយ៉ុង ពោលពាក្យសុំទោសឡើងទាំងដែលខ្លួនគេមិនបានខុសអ្វីទាំងអស់
" ចុះបើព្រឹកឡើង បងដឹងថាខ្ញុំមិនមែនជាបងស្រី...."នាយតូច គិតដល់ត្រឹមនេះទឹកភ្នែកក៏ស្រាប់តែហូរចុះមក គេខ្លាចថាព្រឹកឡើងបើរាងក្រាស់បានដឹងពីរឿងនេះខ្លាចថានាយនឹងធ្វើបាបគេ ចុះបើបែបនោះមែន??រាងតូចនៅបន្តគិតពីវារីឯទឹកភ្នែកក៏ចេះតែស្រក់ចុះមកគេយំរហូតដល់គេងលក់ចំណែករាងក្រាស់មិនបានដឹងថារាងតូចយំនោះទេព្រោះនាយស្រវឹងខ្លាំងហើយមិញនេះក៏ត្រូវបញ្ចេញកម្លាំងអស់ច្រើនថែមទៀត ។
#ពេលព្រឹក
ថេយ៉ុងបានភ្ញាក់មុនរាងក្រាស់គេខំដើរយ៉ាងលំបាកទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួនមុននឹងចុះទៅខាងក្រោម ងាកមកមើលរាងក្រាស់វិញគេនៅគេងមិនទាន់ភ្ញាក់នៅឡើយព្រោះតែជាតិស្រវឹងកាលពីយប់មិញ
" ហ្ហឹមម..."ត្របកភ្នែកក្រាស់បើកឡើងហើយលេបទឹកមាត់ផ្សើម.កបន្តិច នាយងើបអង្គុយហើយទាញភួយចេញឃើញមានខោខ្លីមួយនៅជាប់នឹងខ្លួន ចាំបានថាយប់មិញគេមិនបានស្លៀកពាក់ទេឬមួយក៏....
"ជាអូនមែនទេម៉ូរី"គ្រាន់តែគិតដល់ត្រឹមនេះភ្លាមនាយរាងក្រាស់ក៏ញញឹមឡើងព្រោះមានប្រពន្ធដែលចេះយកចិត្តទុកដាក់បែបនេះ ជុងហ្គុកងើបឡើងប្រុងដើរចូលបន្ទប់ទឹកតែក៏ក្រលៀសភ្នែកទៅឃើញ ទឹកក្រូចច្របាច់មួយកែវនៅលើតុក្បែរគ្រែគេងនឹងមានក្រដាសតូចមួយពីក្រោម
ជុងហ្គុកឃើញហើយទាញកែវយកមកមុននឹងយកក្រដាសមកអាន
"យប់មិញបងប្រហែលជាអស់កម្លាំងណាស់ហើយ អូនបានច្របាច់ក្រូចទុកអោយបង កុំភ្លេចញាំវាផង " ចប់សេចក្តីសំបុត្រជុងហ្គុកក៏ញញឹមឡើងភ្លាមៗ នាយលើកកែវទឹកក្រូចនោះមកផឹកដល់អស់ហើយទើបទាញកន្សែងចូលទៅក្នុងបន្ទប់ទឹក
skip
តុអាហារ_
ជុងហ្គុកចុះពីលើផ្ទះមកចូលទៅអង្គុយតុបាយតែក៏ប្រទាក់ភ្នែកនឹងរាងតូចថេយ៉ុងដែលកំពុងរៀបចំអាហារដាក់លើតុ
"ម៉ាក់យកអ្នកបម្រើថ្មីមកមែនទេ..ហើយចុះម៉ូនាងទៅណាបាត់ហើយ"ជុងហ្គុក សួរខ្លួនឯង

YOU ARE READING
??????????????????(???)
Romance?? ????????&??? ?????? "??????????????????????????????????? ??? ??????"???????? ????????? : ??????? ????? (MINNA)
??????:???????????????????
Start from the beginning