抖阴社区

??????:???????????????????

Start from the beginning
                                    

"ជុងហ្គុក!!គេជាថេយ៉ុងប្រពន្ធរបស់កូនណា៎ ហេតុអីនិយាយស្តីបែបនេះ?"លោកស្រីចន 

" ប្រពន្ធ??ម៉ាក់កុំលេងកំប្លែងនឹងខ្ញុំទាំងព្រឹកអី ម៉ូរីនៅឯណា ព្រឹកមិញនាងបានច្របាច់ក្រូចអោយខ្ញុំញាំទៀតផង ប្រហែលជាស្រលាញ់ខ្ញុំខ្លាំងណាស់ហើយ "ជុងហ្គុក សើចញឹមៗ រាងតូចឮហើយនៅស្ងៀមគេអោនមុខចុះរៀបចំអាហារដាក់លើតុរួចរាល់ហើយ..ទើបចូលមករួមតុជាមួយនឹងគ្រសារចនដែរ

" អេ៎!!ឯងមានសិទ្ធអីមកអង្គុយតុនេះ??"

"ជុងហ្គុកហា៎!!ម៉ាក់ប្រាប់ហើយថាគេជាប្រពន្ធរបស់កូន ថេយ៉ុងជាប្អូនប្រុសរបស់គីម ម៉ូរីហើយអ្នកដែលកូនរៀបការជាមួយម្សិលមិញនេះជាថេយ៉ុងមិនមែនម៉ូរីទេ!"លោកស្រីចន

"ហ្អាស៎!!!មិចនឹងអាចទៅរួចទៅ!!នេះអ្នកទាំងអស់គ្នាព្រួតគ្នាកុហកខ្ញុំមែនទេ???"ជុងហ្គុកងើបឈរគោះតុឮសូរផាំង ធ្វើអោយរាងតូចដែលអង្គុយក្បែរនោះភ្ញាក់គ្រញែងខ្លួនជ្រុះស្លាបព្រាពីដៃ

"ជុងហ្គុក ត្រជាក់ចិត្តសិនទៅកូន មានហេតុផលដែលម៉ូរីមិនអាចរៀបការជាមួយកូនបាន ទើបកូនថេយ៍ត្រូវរៀបការជំនួស"លោកស្រីចន

" នេះ!!ខ្ញុំការជាមួយអាក្មេងខ្ទើយចឹងហ្អេស?ហេតុអីម៉ាក់មិនប្រាប់ខ្ញុំ!!ពេលនេះម៉ូរីនាងនៅឯណា?"

"ជុង!បងនិយាយជាមួយអ្នកម៉ាក់ស្រួលបួលបន្តិចទៅ"រាងតូចដាច់ចិត្តងើបឈរកាន់ដៃរាងក្រាស់អោយអង្គុយចុះវិញតែក៏ត្រូវនាយគ្រវាសចេញភ្លាមៗមុននឹងបោះសម្តីដាក់គេ

" កុំប៉ះយើងអាខ្ទើយ!!ចង់បានប្តីខ្លាំងណាស់ហ្អេស៎!!!ដល់ថ្នាក់ដណ្តើមប្តីបងស្រីខ្លួនឯងនោះ!!"ជុងហ្គុក ងាកមកទាញកន្ត្រាក់ច្របាច់ដើមដៃរាងតូចខ្លាំងនៅចំពោះមុខប៉ាម៉ាក់របស់គេ

"ជុងហ្គុក!!លែងប្អូនភ្លាម!!"លោកចន មិនអាចទ្រាំមើលចរិតកូនប្រុសគាត់ទៀតបានទេ

"ខ្ញុំមិនលែង!!ឯងមកតាមយើង!!"ជុងហ្គុក ទាញដៃរាងតូចហើយដើរចេញទៅយ៉ាងលឿនចំណែកថេយ៉ុងប្រឹងដើរតាមនាយសឹងតែដួលទីណាត់ទីណែងខ្លួនមាឌតូចតែមួយកាលបើត្រូវអ្នកកំលោះមាឌឌាំងទាញទៅបែបនេះហើយមិនដឹងប្រកែកយ៉ាងមិចឈ្នះទេ

"ជុងហ្គុក ចង់នាំប្អូនទៅណា???"លោកស្រីចនប្រុងឃាត់តែលោកចនហាម

"បណ្តោយតាមចិត្តគេមួយខ្យល់សិនទៅ"លោកចននិយាយបែបនេះ ទើបលោកស្រីចនស្ងាត់វិញ យ៉ាងណាក៏ជារឿងគ្រួសារកូន ទុកអោយកូនជាអ្នកដោះស្រាយដោយខ្លួនឯងទៅចុះ គ្រាន់តែមើលគាត់ក៏ដឹងបាត់ទៅហើយថាកូនគាត់មានបំណងចង់នាំថេយ៍ទៅណា

skip
 
"ជុងហ្គុក បងចង់នាំខ្ញុំទៅណា៎??"ក្រោយស្ងាត់អស់ជាយូររាងតូចក៏ដាច់ចិត្តហារមាត់សួររាងក្រាស់តែគ្មានចម្លើយតបវិញទើបរាងតូចមិនហ៊ានសួរតទៅទៀតបានត្រឹមសម្លឹងទៅមើលទេសភាពនៅសងខាងផ្លូវទាំងក្នុងចិត្តកំពុងភ័យ ភ័យខ្លាចថារាងក្រាស់នាំគេទៅណា?

   រំលងអស់រយៈពេល30នាទីជុងហ្គុកក៏បានបើកឡានមកដល់ផ្ទះមួយដែលប៉ាម៉ាក់បានទិញឲ្យសម្រាប់អាពាហ៍ពិពាហ៍របស់ពួកគេ គឺនៅដាច់ស្រយ៉ាលពីគេនឹងមានជួលអ្នកបម្រើម្នាក់សម្រាប់មើលថែសម្អាតផ្ទះនេះរាល់ថ្ងៃ

"ជុង-"ថេយ៉ុង សម្លឹងមុខនាយភ្លឹសៗដូចកូនក្មេងដែលមិនដឹងអី

"ចុះមក!!"ពីរម៉ាត់យ៉ាងខ្លីរាងក្រាស់ទាញដៃរាងតូចអូសចូលទៅខាងក្នុងសម្តៅទៅរកបន្ទប់ធំយ៉ាងលឿន

" អូស៎!អ្នកប្រុសជុង មករ...."ស្ត្រីនោះមិនទាន់នឹងបាននិយាយអីផងរាងក្រាស់ក៏អូសដៃរាងតូចឡើងទៅខាងលើបាត់ ទើបអ្នកបម្រើមិនហ៊ាននៅតទៅទៀតព្រោះមើលទៅមុខជុងហ្គុកដូចមិនសូវស្រួលសោះគាត់សម្រេចចិត្តត្រឡប់ទៅផ្ទះគាត់វិញដែលនៅក្បែរនេះ គឺមានតែផ្ទះតូចរបស់គាត់មួយនឹងវីឡារបស់ជុងហ្គុកប៉ុណ្ណោះ

  #បន្ទប់

"ជុងហ្គុក..លែងដៃអូន អូនអាចដើរខ្លួនឯងបាន"

"មានសិទ្ធិអីមកហៅឈ្មោះយើងចំៗបែបនេះ??ឋានៈឯងជាស្អី?"

ព្រូស~~~

   ជុងហ្គុកផ្តួលថេយ៉ុងឲ្យចូលទៅក្នុងបន្ទប់នោះទាំងទឹកមុខប្រៀបបាននុងបិសាចកំណាចនាំឲ្យអ្នកជាប្រពន្ធចាប់ផ្តើមទឹកភ្នែករលីងរលោង ព្រះអើយ! មិនដែលមានអ្នកណាហ៊ានសម្លក់សម្លឹងមកកាន់គេដោយក្រសែភ្នែកកាចសាហាវបែបនេះពីមុនមកទេ ហេតុអីក៏គេមកជួបរឿងទាំងអស់នេះពេលគេរៀបការហើយទៅវិញ 

"អូនជាប្រពន្ធបងហេតុអីបងហ៊ានច្រានអូន?"

"ប្រពន្ធ??យើងចាត់ទុកឯងជាប្រពន្ធតាំងពីពេលណា? ហ៊ានតម្លើងឬកខ្ពស់យ៉ាងនេះឬមួយក៏ចប់ស្នេហ៍យើងកាលពីយប់មិញហើយ!!"

"អូន..."

To be continue..

??????????????????(???)Where stories live. Discover now