"ចង់ញាំប៊ើហ្គឺទេ?"សំណួរប្លែក!នៅសុខៗជុងហ្គុកក៏មកសួរគេរឿងរបស់ញាំទៅវិញ មុននេះទើបតែប្រកែកមាត់តូចមាត់ធំដាក់គេរួចហើយសោះ
"ញាំ!"ថេយ៉ុងងក់ក្បាលរួចលួចស៊កដៃមកកាន់ដៃរាងក្រាស់ព្រោះគេខ្លាចមនុស្សច្រើនហើយថែមមិនទាន់ស្គាល់ផ្លូវមួយណាត្រឡប់ទៅផ្ទះវិញទៀត ជុងហ្គុកលឺហើយងក់ក្បាលរួចប្រាប់ឲ្យថេយ៉ុងនៅឈរចាំនាយនៅត្រង់នេះមិនឲ្យគេទៅណាជាដាច់ខាតរួចហើយនាយក៏ដើរចេញទៅដើម្បីទិញរបស់ញាំមកឲ្យរាងតូចទាំថលួចញញឹមមិនដឹងថាមានគំនិតអ្វីទេ
_________
បន្ទាប់ពីឈរចាំយ៉ាងយូររាងតូចក៏ងាកឃើញជុងហ្គុកដើរមកវិញជាមួយនឹងប៊ើហ្គើនៅក្នុងដៃ រាងក្រាស់ដឹកដៃថេយ៉ុងមកអង្គុយនៅលើបង់ដែគេដាក់នៅទីនោះ រួចក៏ហុចកញ្ចប់ប៊ើហ្គើឲ្យទៅថេយ៉ុង
"មិនញាំទៅនៅមើលមុខស្អីទៀត?"ពេលឃើញរាងក្រាស់ហាក់បារម្ភណ៍យកចិត្តទុកដាក់ជាមួយខ្លួនបែបនេះថេយ៉ុងក៏សប្បាយចិត្តបានខ្លះតែក៏ចម្លែកចិត្តតិចៗដែរ បើនេះជាការដែលជុងហ្គុកធ្វើវាចេញពីចិត្តតទៅមុខទៀតគេក៏មិនប្រឈមមុខនឹងការលែងលះគ្នាជាមួយនាយដែរ
"បាទ"រាងតូចយល់ព្រមយកវាមកញាំទាំងសម្លឹងមុខរាងក្រាស់ភ្លឹសៗ មួយស្របក់ក្រោយមកជុងហ្គុកក៏សុំថេយ៉ុងទៅបន្ទប់ទឹក
"នៅត្រង់នឹងហើយកុំទៅណាឲ្យសោះ យើងទៅបន្ទប់ទឹកមួយភ្លែត"រាងក្រាស់ងើបចេញទៅទាំងយកសោរឡានមកជាមួយដើរគ្រវីយ៉ាងរំភើយធ្វើឲ្យរាងតូចអង្គុយធ្វើមុខឆ្ងល់នៅត្រង់នោះតែម្នាក់ឯង
@ចំណតឡាន
"ហ៊ឹស!!ចាំមើលអាក្មេងមិនដែលស្គាល់ផ្សារទំនើបដូចជាឯងអាចរកផ្លូវទៅផ្ទះឃើញបានដោយខ្លួនឯងឬអត់"ជុងហ្គុក ញាក់ស្មារមុននឹងបើកឡានចេញទៅ នេះហើយជាល្បិច!គឺនាយមានបំណងចង់យលថេយ៉ុងមកទម្លាក់ចោលនៅទីនេះរួចហើយក៏ទៅសោតសុខហៅពួកម៉ាកមកផឹកស៊ីនៅផ្ទះអាពាហ៍ពិពាហ៍នោះ
ជុងហ្គុកបើកឡានបណ្តើរខលទៅណាត់មិត្តភក្តិគេបណ្តើរដោយគ្មានខ្វល់អ្វីទាំងអស់ ។

YOU ARE READING
??????????????????(???)
Romance?? ????????&??? ?????? "??????????????????????????????????? ??? ??????"???????? ????????? : ??????? ????? (MINNA)
?????? : ?????????????????!
Start from the beginning