ងាកមកមើលរាងតូចវិញគេអង្គុយញាត់ប៊ើហ្គឺចូលមាត់ទាំងអារម្មណ៍ភ័យៗព្រោះជុងហ្គុកទៅយូរហើយមិនឃើញមកវិញទៀត
"គាត់ទៅយូរម៉្លេះ?បន្ទប់ទឹកនៅឯណាទៅ"ថេយ៉ុង ញាំបណ្តើរងាករកមើលផ្លូវរាងក្រាស់ត្រឡប់មកវិញបណ្តើរ គេចាំរហូតដល់ញាំអស់ហើយតែបែរជាមិនឃើញរាងក្រាស់មក
"អាល្អិត!កំពុងចាំអ្នកណាមែនទេ?"ប្រុសនោះដើរមកសួររាងតូចទាំងញញឹមស្រស់ទៅកាន់ថេយ៉ុង
"ចាំប្តី"
"ប្តីទៀតហ្ហេ៎~~"គ្រាន់តែលឺភ្លាមនាយក៏អស់សំណើច នេះរាងតូចនៅក្មេងយ៉ាងនេះមានប្តីហើយហ្ហេ៎ ស្នាមញញឹមថ្ពាល់ខួចរបស់នាយកំលោះនោះក៏ជះឥទ្ធិពលដល់រាងតូច ថេយ៉ុងក៏ញញឹមដាក់នាយវិញ
"ទៅជាមួយយើងទៅ"ប្រុសម្នាក់នោះដឹកដៃរាងតូចទៅជាមួយ ថេយ៉ុងក៏ងក់ក្បាលព្រមទៅតាមគេព្រោះចាំជុងហ្គុកយូរហើយមិនឃើញមកទេ ម្យ៉ាងទៀតគេក៏មិនស្គាល់ផ្លូវត្រូវដើរទៅណាខ្លះដែរ
@Skip
"ផឹកទៅវ៉ើយ!យើងប៉ាវ អស់ប៉ុន្មានក៏បាន"ជុងហ្គុកលើកជើងម្ខាងដាក់លើសាឡុងរួចនិយាយប្រាប់ទៅមិត្តភក្តិខ្លួន
"យកប្រពន្ធវាទៅចោលហើយសប្បាយចិត្តប្លែកអានេះវ៉ើយ!"
"ហាសហា"កំពុងតែសប្បាយជុំគ្នាអ៊ូអរសុខៗម៉ាក់រាងក្រាស់ក៏ខលមកទើបដាក់ម៉ូឲ្យគ្នីគ្នារបស់នាយស្ងាត់មាត់សិនមុននឹងលើកទូរសព្ទ័មកនិយាយ
[ហេឡូ ជុង!មានធ្វើបាបប្អូនឬអត់?]គ្រាន់តែលើកទូរសព្ទ័ភ្លាមអ្នកជាម្តាយក៏សួររកពីភរិយាបន្លំខ្លួនរបស់នាយភ្លាម
"ម៉ាក់ខ្វល់ពីវាខ្លាំងម៉្លេះ វាមិនងាប់ទេ"នាយតបទៅវិញទាំងធុញទ្រាន់
[ចុះឥឡូវប្អូននៅជាមួយឬអត់]
"ខ្ញុំយកវាទៅបោះចោលបាត់ហើយ"ជុងហ្គុកនិយាយទាំងមិនខ្វល់តែអ្នកដែលស្តាប់នោះលឺហើយស្លុតចិត្តយ៉ាងខ្លាំង
[នេះកូនយកប្អូនទៅចោលឯណាឲ្យគេទៅតែឯងហាស៎?ដឹងថាគេពូកែខ្លាចប៉ុណ្ណាទេ គ្នាមិនដែលទាំងដើរចេញក្រៅផង]លោកស្រីចន
"ងាប់ឯណាក៏ងាប់ទៅត្រឹមជាប្រពន្ធក្លែងក្លាយខ្ញុំមិនយកខួរគិត"
[ជុងហ្គុក!!ឆាប់ទៅរកប្អូនវិញភ្លាម]
"ហ៊ើយយយ!!"រាងក្រាស់ចុចទូរសព្ទ័បិទមុននឹងចាកចេញទៅទុកមិត្តខ្លួនចោលនៅផ្ទះ ព្រោះនាយត្រូវចេញមកតាមរកថេយ៉ុងត្រឡប់ទៅវិញ
ជុងហ្គុកបើកឡានបណ្តើរក្បួចចញ្ចើមបណ្តើរទាំងមិនយល់ថាហេតុផលអីទើបម៉ាក់នាយត្រូវហួងហែងមនុស្សបន្លំខ្លួននោះទៅវិញ ។
"គួរឲ្យរំខានពិតមែន"ជុងហ្គុកដើរចូលមកក្នុងផ្សារទំនើបនោះរួចហើយក៏មករកកន្លែងដែលនាយបានទុករាងតូចចោល ទទេរស្អាត!គ្មានសូម្បីតែស្រមោលរាងតូច រាងក្រាស់ខំដើររកតាមនឹងខ្លាចគេវង្វេងដើរទៅរកនាយ ប៉ុន្តែទោះជារកយ៉ាងណាក៏រកមិនឃើញ
"ទៅណាបាត់ហើយ??"នាយពោលទាំងអារម្មណ៍នៅមិនសុខក្នុងខ្លួនក៏ដើរទៅរកក្នុងបន្ទប់ទឹកទៀតខ្លាចថេយ៉ុងទៅតាមតែក៏មិនបានឃើញដដែលធ្វើឲ្យនាយបញ្ចេញទឹកមុខស្លោនស្លោរខ្លាចថាថេយ៉ុងមានគ្រោះថ្នាក់ ច្បាស់ជាយ៉ាប់មិនខាន ។
To be continue...
Thank you for reading 💗!!

YOU ARE READING
??????????????????(???)
Romance?? ????????&??? ?????? "??????????????????????????????????? ??? ??????"???????? ????????? : ??????? ????? (MINNA)
?????? : ?????????????????!
Start from the beginning