"តែខ្ញុំមិនបានស្រឡាញ់គេទេ!!!"
"មិនស្រឡាញ់ ចុះស្នាមលើ.កប្អូនជាំក្រហមពេញ.កនឹងជាស្អី មិនស្នាដៃឯងទេហ្ហេ គេក៏ជាកូនរបស់គ្រួសារគីមដូចគ្នាដែរ ហេតុអីមិនបើកចិត្តទទួលយកគេ"
"ជុងហ្គុកហា៎..ឯងរៀនធ្វើជាមនុស្សមានទំនួលខុសត្រូវខ្លះទៅស្រឡាញ់ឬមិនស្រឡាញ់ នៅជាមួយគ្នាត្រឹមតែមួយថ្ងៃឯងមិនទាន់ដឹងទេ តទៅមុខទៀតលង់ស្រឡាញ់គេងើបក្បាលមិនរួចក៏ថាបានដែរ"ណាមជូន
"គេគ្មានឋានៈស្អីឲ្យខ្ញុំមើលថែទេ ក្រែងរៀបការក្រោមឈ្មោះរបស់ម៉ូរី អ្នកគ្រប់គ្នាដឹងថាខ្ញុំរៀបការជាមួយម៉ូរីនាងជាមនុស្សស្រីមិនមែនប្រុសទេម៉ាក់ ហើយចុះបើមានកម្មវិធីអីមួយខ្ញុំត្រូវបណ្តើរប្រុសដែលជាភេទដូចគ្នានឹងទៅចូលរួមមែនទេ ម៉ាក់មិនខ្លាចគេគិតមកលើខ្ញុំថាជាខ្ទើយទេហ្ហេស??"
"ម៉ាក់..បើគាត់ចង់លែងលះខ្ញុំក៏ព្រម..ប៉ុន្តែនៅក្នុងរយៈពេលបីខែទៀតបើគាត់នៅតែមិនបានស្រឡាញ់ខ្ញុំទៀត ខ្ញុំសុខចិត្តលែងលះជាមួយគាត់"ថេយ៉ុង ទម្លាក់ទឹកមុខចុះ
"បីខែ??គិតថាឯងជាស្អី?យើងគ្មានផ្លូវទៅលង់ស្រឡាញ់ឯងទេ នេះមុននឹងនិយាយយកខួរមកគិតទេ?"ជុងហ្គុក
"មកពីអូនយកខួរមកគិត ទើបគិតឃើញបែបនេះបើមិនយកវាមកប្រើនិយាយស្តីឲ្យមានគុណធម៌ក៏គង់តែគេដៀលមកថាជាមនុស្សអត់ខួរដដែល"ថេយ៉ុង និយាយដូចជាចំចំណុចរាងក្រាស់ទើបនាយស្ងាត់ រាងតូចដូចជានិយាយសម្តៅមកថាឲ្យនាយយ៉ាងមិចមិនដឹងទេព្រោះគេចេះតែឡោតៗដាក់ថេយ៉ុងមករហូតហើយនៅហ៊ាននិយាយថារាងតូចនិយាយមិនយកខួរមកគិតទៀត
"យ៉ាងមិចហើយ?ព្រមឬអត់កូនប្រុស"លោកស្រីចនពេញចិត្តពេញថ្លើមជាមួយពាក្យសម្តីស៊កសៀតរបស់រាងតូចទៅកាន់កូនប្រុសគាត់ ទើបធ្វើជាសួរកូនរួចដៀងភ្នែកមកប្រើភាសាកែវភ្នែកជាមួយណាមជូន
"ម៉ាក់កូនសុំទៅខាងលើសិនហើយ"ថេយ៉ុងងើបទៅចោលរាងក្រាស់ទាំងមុខម៉ូវដើរទៅខាងលើបន្ទប់ដំបូងដែលគេបានចូលខ្លួនក្លាយជាភរិយារបស់រាងក្រាស់
"ចុះជុងហ្គុកគិតយ៉ាងមិច?"លោកស្រីចន
"ខ្ញុំមិនលែងមិនអីទាំងអស់! គីម ថេយ៉ុងមកតម្លើងរឹកស្អីនៅទីនេះ ហ៊ានដើរចោលប្តីផង??"ជុងហ្គុកងើបចេញទៅទាំងមួម៉ៅ
"ពេលគេប្រងើយដាក់ចេះខឹងដែរតើស! ហាសហា"
ណាមជូនម៉ាក់នាយក៏អង្គុយរង់ចាំស្តាប់ថាជុងហ្គុកនឹងធ្វើអីបន្តទៀតពេលថេយ៉ុងហ៊ានតបតជាមួយនាយបែបនេះ ធម្មតាមិនដែលមានអ្នកណាហ៊ានតមាត់ជាមួយនាយទេតែថេយ៉ុង នេះជាករណីពិសេសហើយ
@បន្ទប់
"អ្នកណាឲ្យឡើងមកចោល?"ជុងហ្គុក ដាក់ទុនសួរនាយតូចមុនប៉ុន្តែគេមិនឆ្លើយនោះទេ ថេយ៉ុងធ្វើជាដើរទៅមើលត្រង់នេះត្រង់នោះឯរាងក្រាស់ចេះតែដើរតាមរាងតូចរហូតតែថេយ៉ុងកាន់តែគេចពីនាយ
"គីម ថេយ៉ុង!មនុស្សក្លែងក្លាយលឺយើងហៅឬអត់??"ជុងហ្គុកស្រែកថាឲ្យរាងតូចតែគេនៅតែមិនឆ្លើយជាមួយទៀតទោះជាកាយវិការភ្ញាក់ជាមួយសម្លេងរាងក្រាស់យ៉ាងណាក៏ដោយ
"អត់! អត់ឮ អត់ឮអ្នកណាហៅទាំងអស់ មិនឆ្លើយ"ថេយ៉ុង និយាយតិចៗប្រាប់ខ្លួនឯងហើយក៏ដើរទៅមើលផ្កាស្រស់ៗដែលដាក់ដាំនៅលើផើងតូចៗព្យួរនៅរានហាល
"ទ្រាំមិនបានឥឡូវហើយអញ!"
To be continue...
Thank you for reading 💗!!

YOU ARE READING
??????????????????(???)
Romance?? ????????&??? ?????? "??????????????????????????????????? ??? ??????"???????? ????????? : ??????? ????? (MINNA)
?????? : ???? ????????!
Start from the beginning