抖阴社区

?????? : ???????????????????????????????????!!

Start from the beginning
                                    

"តែងស្រី??អត់! អត់ធ្វើដាច់ខាត"ថេយ៉ុងគ្រវីក្បាលដោយទឹកមុខប្រាកដបញ្ជាព្រោះតែនឹកឃើញរឿងតែងស្រីលើកណាគេក៏ថប់ដង្ហើមរឿងដើមទ្រូងនោះមុនបាត់ទៅហើយ

"ហីយ៉ា~~ឯងមិនអាចប្រកែកជាមួយយើងបានទេមនុស្សក្លែងក្លាយ"ជុងហ្គុកចាប់អូសដៃអ្នកកំពុងធ្មឹងស្ងៀមស្ងាត់នោះមកអង្គុយលើពូករួចហើយទើបបង្វិលមើលមុខរាងតូចទៅមកគ្រប់ជ្រុងជ្រោយ

"សាកតែងខ្លួនស្រីឥឡូវនេះទៅ!យើងចង់ឃើញម្តងទៀត"ជុងហ្គុក ចាប់ហែកថ្ពាល់នាយតូចចេញពីគ្នាស្ទើររហែករួចហើយទើបបង្ខំឲ្យថេយ៉ុងទៅតែងខ្លួនស្រីឲ្យនាយមើល តែគេចេះតែនិយាយមកស្រួលៗបែបនេះគិតថាតែងខ្លួនស្រីនឹងវាលឿនហើយងាយណាស់មែនទេ?យ៉ាងហោចណាស់ក៏ពីរទៅបីម៉ោងដែរ

"អត់ទេ"

"ថេយ៉ុង??ឯងមានសិទ្ធស្អីមកប្រកែកជាមួយយើង មកពីមុខឯងដូច..នាងទើបយើងចង់ឲ្យឯងធ្វើ គិតហេស៎ថាយើងទៅស្រឡាញ់ឯងនោះ?"ជុងហ្គុក

"បងស្រឡាញ់ខ្ញុំមិនមែនបងស្រី! ព្រោះអ្នកដែលបងបានប៉ះពាល់រាងកាយគឺជាខ្ញុំមិនមែនបងម៉ូរីទេ"ថេយ៉ុងខាំមាត់សង្កត់ចិត្តនិយាយតបទៅនាយវិញ ហេតុអីគេនៅតែមិមព្រមទទួលយកការពិតបែបនេះ

"មិនធ្វើក៏បាន"រាងក្រាស់ថាហើយដើរចេញទៅទុកឲ្យថេយ៉ុងនៅក្នុងបន្ទប់តែម្នាក់ឯង ហេតុអីក៏នាយចង់គេតែងខ្លួនស្រីដល់ថ្នាក់នេះ?គ្រាន់តែគេជាមនុស្សប្រុសមានហេតុផលអីដែលត្រូវអាម៉ាសមុខដោយសារមានប្រពន្ធជាមនុស្សប្រុសតែមានមុខមាត់ស្អាតដូចស្រីទៅ?

នាយតូចដកដង្ហើមធំមុននឹងដើរសន្សឹមៗមកអង្គុយទល់មុខកញ្ចក់គេអង្គុយគិតមួយស្របក់ទើបសម្រេចចិត្តធ្វើតាមបំណងរបស់រាងក្រាស់ព្រោះមិនចង់ឲ្យនាយឈឺចាប់ខ្លាំងជាងនេះក្រោយពេលដឹងថាមនុស្សស្រីដែលរាងក្រាស់ស្រឡាញ់គេបានស្លាប់បាត់ទៅហើយ ។

__________

ថេយ៉ុងចុះទៅញាំបាយជាមួយអ្នកផ្ទះរួចហើយទើបឡើងមកខាងលើវិញទាំងញញឹមអៀនព្រោះពាក្យសម្តីរបស់លោកស្រីចនដែលបង្អាប់គេថាមានមុខមាត់ដូចស្រី ព្រមទាំងលើកសរសើរពីភាពក្លាហានរបស់គេចំពោះជុងហ្គុកព្រោះតែរាងក្រាស់មិនបានចូលរួមតុអាហារនោះទេមិនដឹងជាខឹងទ្រមុតទ្រមុយទៅដល់ណាហើយទេ ។

នាពេលរាត្រីឈានចូលមកដល់ថេយ៉ុងកំពុងអង្គុយចាំរាងក្រាស់ទាំងទឹកមុខស្រស់បស់រង់ចាំសម្លេងបើកទ្វាររបស់នាយ ទីបំផុតគេក៏បានលឺសម្លេងមួយនោះពិតមែន

ក្រាក!! ជុងហ្គុកបើកទ្វារចូលមកទាំងសភាពស្រវឹងតិចៗព្រោះតែខឹងរឿងថេយ៉ុងមិនព្រមធ្វើតាមសម្តីនាយប៉ុន្តែពេលបើកទ្វារចូលមកក៏បានឃើញមនុស្សស្រីអង្គុយទម្លាក់សក់បែរមករកនាយទាំងញញឹមស្រាលៗ

រាងក្រាស់យកដៃញីភ្នែកស្ទើរតែមិនជឿថាគេពិតជាអាចឃើញថេយ៉ុងក្នុងសភាពជាមនុស្សស្រីម្តងទៀត កែវភ្នែកមានពន្លឺថ្លាៗស្នាមញញឹមស្រទន់មានភាពទាក់ទាញកំពុងត្រូវអ្នកជាស្វាមីសម្លឹងមើលមិនដាក់ភ្នែកព្រោះតែសម្រស់បំភ័នភ្នែកមួយនេះ ជុងហ្គុកដើរចូលមករករាងតូចដោយមិនចាំយូរនាយក៏ចាប់ផ្តេកខ្លួនថេយ៉ុងទៅលើពូកមុននិងឧទានឡើង

"ប្រពន្ធសម្លាញ់"ជុងហ្គុកអោនមកមើលមុខថេយ៉ុងឲ្យកាន់តែច្បាស់ទាំងអារម្មណ៍តណ្ហាក៏កើនឡើងពុះកញ្ច្រោលពេលកាន់តែឃើញផ្ទៃមុខរបស់អ្នកជាប្រពន្ធកាន់តែច្បាស់ រាងក្រាស់ស៊កដៃក្រសោបចង្កេះតូចអ្នកខាងក្រោមមុននឹងបញ្ចូនស្នាមថើបយ៉ាងផ្អែមល្ហែមរោលរាលទៅឲ្យថេយ៉ុង

"អ្ហឹមម..."ច្បាស់ការហើយថាពេលនេះនាយកំពុងតែរំលោភគីម ថេយ៉ុងមិនមែនគីម ម៉ូរី ទេប៉ុន្តែដោយសាររឿងរ៉ាវពីល្ងាចមិញធ្វើឲ្យនាយរកនឹកឃើញល្បិចបញ្ឈឺចិត្តរាងតូចទោះជាដឹងថាខ្លួនឯងកំពុងឈ្លក់វង្វេងជាមួយ ស្នាមថើប ក្លិនខ្លួន ក្មេងម្នាក់នេះយ៉ាងណាក៏ដោយ

"ត្រឡប់មកធ្វើជាកូនក្រមុំរបស់បងម្តងទៀត..គីម ម៉ូរី!"បញ្ចប់ប្រយោគរាងក្រាស់ក៏ចាត់ការដោះសម្លៀកបំពាក់ខ្លួនឯងចេញទាំងមិនខ្ចីសម្លឹងមើលមុខអ្នកខាងក្រោមដែលកំពុងស្រឡាំងកាំងជាមួយពាក្យសម្តីរបស់នាយ គេមិនបានស្រវឹងទេហេតុអីក៏និយាយពាក្យទាំងអស់នេះចេញមក នាយតូចចាប់ផ្តើមរលីងលោងព្រោះការដែលខំធ្វើគ្រប់យ៉ាងទាំងអស់ឡើងមកនេះក៏ដើម្បីប្តីប៉ុន្តែនាយបែរជាលើកឈ្មោះអ្នកផ្សេងមកនិយាយនៅចំពោះមុខគេ

រាងក្រាស់ញញឹមចុងមាត់ពេលដែលបានសងសឹកធ្វើឲ្យថេយ៉ុងស្រក់ទឹកភ្នែកម្តងទៀត ។

To be continue...
Thank you for reading 💗!!

??????????????????(???)Where stories live. Discover now