抖阴社区

??????? : ??????????!

Start from the beginning
                                    

"ឬកសម្បើមម៉្លេះ"ជុងហ្គុកជ្រួញចញ្ចើមខឹងនាយ តូចរួចហើយឡើងទៅខាងលើវិញទុកឲ្យថេយ៉ុងនៅខាងក្រោមតែម្នាក់ឯង

   ថេយ៉ុងបន្ទាប់ពីដាក់បោនរួចហើយគេក៏ដើរមកអង្គុយនៅលើសាឡុងទាំងនឹកគិតដល់ទង្វើរព្រងើយៗរបស់ជុងហ្គុកអម្បាញ់មិញនេះ ។

"ខ្ញុំអាចទ្រាំបានដោយរបៀបណាទៅ??"ថេយ៉ុងផ្តេកខ្លួនទៅលើសាឡុងទាំងអង្គុយគិតពេលបន្តទៅមុខទៀត បើមិនបានស្រឡាញ់គ្នាផងឲ្យរស់នៅជាមួយគ្នាយ៉ាងមិច នាំតែពិបាកដកដង្ហើមពិបាកមើលមុខគ្នាមិនចំរាល់តែថ្ងៃ

   គិតចុះគិតឡើងថេយ៉ុងក៏គេងលង់លក់នៅលើសាឡុងនោះទាំងមេឃក៏បន្តភ្លៀងធ្លាក់ចុះមករហូតឥតល្ហែ ឯកន្ទួលនៅតាមខ្លួនរាងតូចក៏ឡើងមកកាន់តែធំៗជាងមុនព្រោះគេមិនគិតរកថ្នាំអីមកលាបទេ ។

    ♡♡♡♡♡

    ព្រឹកថ្ងៃថ្មីចូលមកដល់ព្រះអាទិត្យរះចែងចាំងសួនស្មៅខាងមុខលាស់ខៀវខ្ចីបន្ទាប់ពីត្រូវទឹកភ្លៀងសន្សើមរួចហើយ កម្លោះតូចថេយ៉ុងក៏គេងលក់មិនទាន់ភ្ញាក់ ចំណែកជុងហ្គុកព្រឹកឡើងមិនទាន់គេក៏ខលហៅពួកម៉ាកឲ្យមកផ្ទះទាំងព្រលឹម ដោយមិនបានខ្វល់ជាមួយប្រពន្ធដែលគេងលក់នៅមិនទាន់ភ្ញាក់ ។

"ថ្ងៃនេះឯងកើតស្អី បានជាហៅយើងមកទាំងព្រលឹមបែបនេះ"ដេស៊ុង លើកចញ្ចើមម្ខាងសួរតែបែរជាឃើញជុងហ្គុកកាន់ដបស្រាពីរដបមកជាមួយទទួលស្វាគមន៍នាយទៅវិញ 

"ផឹក"មួយម៉ាត់យ៉ាងខ្លីជុងហ្គុកនិយាយទាំងមុខមិនរីក ឯដេស៊ុងក៏ងាកទៅឃើញថេយ៉ុងដែលកំពុងគេងលក់នៅលើសាឡុងទើបសួរឡើង

"ជាប្រពន្ធឯងហ្ហេសនៀក??ស្អាតណាស់វ៉ើយ"នាយលាន់មាត់សរសើរភ្លាម ថ្ងៃមុននោះខំតែនិយាយបង្អាប់ជុងហ្គុកប៉ុន្តែមិននឹកស្មានថាមិត្តគេបាន

"ប្រ..."ជុងហ្គុករកនិយាយប្រាប់មិត្តនាយតែថេយ៉ុងក៏ភ្ញាក់មកពេលនោះល្មម

"ប្រពន្ធស្អី??គ្រាន់តែជាក្មេងអ្នកម៉ាក់អាណិតយកមកឲ្យតាមធ្វើកញ្ជះយើងហ្នឹងណា៎"ដោយឃើញរាងតូចភ្ញាក់មកហើយនាយក៏ហារមាត់និយាយថាថេយ៍ជាប្រពន្ធមិនកើតទើបនឹករកពាក្យសម្តីមកបញ្ឈឺរាងតូចថែមទៀត

"ស្អាតម្លឹងៗ ឯងគ្មានអារម្មណ៍អីបន្តិចទេហ្ហេស?"ដេស៊ុង អោនមកខ្សឹបៗដាក់ជុងហ្គុក

"ហ៊ឹមម..ជុង!"នាយតូចហើបមាត់ហៅរាងក្រាស់តិចៗទាំងឈឺក្រហាយពេញទាំងខ្លួនសូម្បីតែមុខរបស់គេក៏ឡើងរោលដែរ

"នៅហៅស្អីទៀត!មិនឃើញភ្ញៀវមកលេងទេហ្ហេស ងើបចេញទៅឲ្យឆ្ងាយៗទៅ"ជុងហ្គុក ងាកថាឲ្យអ្នកជាប្រពន្ធខ្លាំងៗ ចំណែករាងតូចពេលគេដេញទាំងព្រលឹមអញ្ចឹងហើយគេក៏ប្រឹងងើបឈរឡើងមុននិងឡើងទៅបន្ទប់ខាងលើវិញ តែគេវ៉ិសនឹងដួលដោយសារទប់លំនឹងខ្លួនឯងមិនជាប់

"ប្រយត្ន័បងអាល្អិត!"ដេស៊ុងចូលមកជួយទប់រាងតូចព្រោះនាយឈរជិតថេយ៉ុងជាងជុងហ្គុក តែថេយ៍ក៏រហ័សងើបឈរខ្លួនឯងវិញខ្លាចជុងហ្គុកគិតមិនល្អចំពោះគេ

"ទាក់ប្រុសហ្ហេ៎.."រាងក្រាស់បង្ហើបសំឡេងតិចៗពេលថេយ៉ុងឈប់ស្តាប់អ្វីដែលនាយនិយាយ ថេយ៉ុងក្រោយពីបានឮហើយគេក៏គ្មានពាក្យអីទៅឆ្លើយតបជាមួយនាយទៀតដែរ 

"ធ្វើបាបក្មេងណាស់ឯងនេះ!!ក្រែងថាផឹកហ្ហេស អង្គុយចុះមក"ពួកគេក៏អង្គុយចុះជាមួយគ្នា

  @បន្ទប់ 

"គាត់យល់ច្រឡំថាខ្ញុំឲ្យដៃគេហើយដឹងមិញនេះ?អាជើងឆ្កួតអើយហេតុអីទៅដួលនៅជិតគេបែបនេះ"ថេយ៉ុងអង្គុយអង្អែលលើកន្ទួលក្រហមនោះថ្នមៗ

"ឈឺណាស់"នាយតូចឈប់ប៉ះវាបន្តទៀតព្រោះតែភាពគគ្រើមនៅលើដៃគេបង្កជាការឈឺចាប់លើស្បែកបន្ថែមទៀត

   ថេយ៉ុងងើបឈរឡើងដើរទៅបើកថតតុរកថ្នាំមកលាបប៉ុន្តែរបែរជាមិនឃើញទើបគេបង្ខំចិត្តចុះទៅខាងក្រោមដើម្បីទៅយកកម្រាលពូកហាលនឹងអាលបានទៅផ្ទះប៉ាម៉ាក់គេ ។

  រាងតូចដើរកាត់ជុងហ្គុកដែលកំពុងអង្គុយលើសាឡុងទាំងមិនហ៊ានដៀងភ្នែកទៅមើលនាយតែជុងហ្គុកបែរជានិយាយបញ្ឆិតបញ្ឆៀងឲ្យគេវិញ

"អ្នកណាឲ្យឯងដើរហើរពេញផ្ទះពេលមានភ្ញៀវ?"ជុងហ្គុក ងើបឈរឡើងសម្លឹងមុខរាងតូច

"គឺអូនយកកម្រាលទៅហាលប៉ុណ្ណោះ ជុងហ្គុកអូនឈឺខ្លួនណាស់"ថេយ៉ុងទ្រាំជាមួយភាពឈឺចាប់មិនបានគេក៏ដាច់ចិត្តប្រាប់ទៅរាងក្រាស់

"ឈឺស្អីឯង??"

"យប់មិញអូនត្រូវទឹកភ្លៀង តែអូន..អូនប្រតិកម្មជាមួយទឹកភ្លៀង អ្ហឹកៗ ជុង!អូនឈឺណាស់"ថេយ៉ុង បង្ហូរទឹកភ្នែកពេលរាងក្រាស់មិនបានថ្នមគេបែរជាចាប់ដៃគេច្របាច់មួយទំហឹងដើម្បីមើលថែមទៀត

To be continue...
Thank you for reading 💗!!

??????????????????(???)Where stories live. Discover now