抖阴社区

??????? : ?????????????????

Start from the beginning
                                    

"អឹក-"ថេយ៉ុងស្ទើរដែរដាច់ដង្ហើមពេលរាងក្រាស់ចាប់កញ្ឆក់អោបរិតចង្កេះគេមួយទំហឹងទាញឲ្យមកប្រកិតនឹងខ្លួននាយ ជុងហ្គុកចាប់ដៃរាងតូចមកស្រាក់ចូលគ្នាជាមួយដៃនាយរួចហើយទើបអោបចង្កេះតូចនោះបន្តទៀត

  ចំណែកថេយ៉ុងគេបានត្រឹមដកដង្ហើមធំសំងំឲ្យរាងក្រាស់គេងអោបគេតាមដំណើរទៅឯអ្នកដែលត្រូវគេឲ្យគេងអោបនោះក៏លួចអោនមកស្រង់ក្លិននៅចន្លោះកញ្ចឹង ករាងតូចទាំងបិទភ្នែករហូតដល់គេងលក់ដោយសារក្លិនខ្លួនរបស់ថេយ៉ុង ។

     _____________

   សំឡេងវាំងននបានបើកដោយស្នាដៃរាងសង្ហារ ជុងហ្គុកក្រោកឡើងមុនរាងតូចមុននឹងដើរមកបើកវាំងននចេញដើម្បីឲ្យពន្លឺព្រះអាទិត្យនាពេលព្រឹកចូលមកក្នុងបន្ទប់របស់គេ ប៉ុន្តែពេលងាកមកឃើញប្រពន្ធក៏ឃើញគេកំពុងតែគេងលក់មិនទាន់ក្រោកនៅឡើយទើបរាងក្រាស់ដើរមកឈរយកដៃបាំងថ្ងៃកុំឲ្យចាំងមុខថេយ៉ុងនិងមានឱកាសបានសម្លឹងមុខរាងតូចពេលភ្លេចខ្លួនបែបនេះវាមិនត្រឹមតែស្អាតទេតែរិតតែគួរឲ្យស្រឡាញ់បន្ថែមមួយកម្រិតទៀត

"ហ៊ឹមម.."ក្រោយឮរាងតូចគ្រហឹមក្នុងបំពង់.កហើយជុងហ្គុកក៏ធ្វើខ្លួនលែងត្រូវហើយធ្វើជាដើរចេញពីរាងតូចទៅយកកន្សែងដើម្បីចូលបន្ទប់ទឹកមុនរាងតូចបាត់ទៅ

គ្រាំង!!

  ជុងហ្គុកចូលទៅសំងំនៅក្នុងបន្ទប់ទឹកគ្មានទាន់ងូតទឹកស្អីទេ គឺនៅចាំសំឡេងរាងតូចស្រែកហៅនាយឲ្យទៅយកគេមកងូតទឹកជាមួយផងប៉ុន្តែចាំយូរទៅចេះតែស្ងាត់ៗទើបរាងក្រាស់លបបើកទ្វារមកវិញ..ក៏បានឃើញថាថេយ៉ុងនៅមិនទាន់ភ្ញាក់ទេគេនៅគេងលើពូកដដែល

"នែ៎!!ក្រោកឡើង!!"ជុងហ្គុកដើរមកឈរច្រត់ចង្កេះថាឲ្យអ្នកដែលកំពុងគេងមុននឹងទាញភួយដែលរាងតូចកំពុងដណ្តប់នោះចេញ 

"ជុងហ្គុក..អូនក្រោកមិនកើតទេ"ថេយ៉ុងនិយាយទាំងសំឡេងស្អកៗ គេងើបអង្គុយនៅលើពូកទាំងភ្នែកមិនទាន់បើកមាត់ក៏ហើបៗតិចៗនិយាយទៅរាងក្រាស់

"គីម ថេយ៉ុង!!កុំធ្វើបែបហ្នឹង!!"ជុងហ្គុកស្រែកមួយទំហឹងដល់រាងតូចភ្ញាក់ក្រញ៉ាងខ្លួន ជុងហ្គុកកាន់តែពិបាកទ្រាំមើលភាពគួរឲ្យស្រឡាញ់របស់រាងតូចពេលដែលនៅជិតគ្នាម្តងៗវាគួរឲ្យទាក់ទាញគ្រប់កាយវិការទាំងអស់ 

??????????????????(???)Where stories live. Discover now