抖阴社区

??????? : ?????????????????

Start from the beginning
                                    

"សម្លុតអូនធ្វើអី?"នាយតូចបើកភ្នែកភ្លឹសៗ ដាក់រាងក្រាស់គេទើបតែក្រោកពីគេងហើយក៏មកសម្លុតៗបែបនេះអ្នកណាមិនភ័យមិនស្លីស្លើនោះ

"ទៅងូតទឹក"ជុងហ្គុកចូលមកបីរាងតូចឡើងហើយនាំគេទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួនចំណែកឯដៃថេយ៉ុងក៏ប្រឹងរិត.ករាងក្រាស់សឹងតែលានអណ្តាតព្រោះខ្លាចស្រួលមិនស្រួលជុងហ្គុកទម្លាក់គេចូលទៅក្នុងអាងភ្លុតថាមិនត្រូវ

"រិតខ្លាំងម្លឹងៗតិចបានប្តីខ្មោចទៅ"

"បាទ?"

"ឯងនឹងមុខអាក្រក់!!ឆាប់ងូតទឹកឲ្យលឿនៗទៅ"ជុងហ្គុកពេលរាងតូចស្តាប់ប្រយោគគេមិនបានកេប្តូរទៅជាថាឲ្យថេយ៉ុងវិញ

   [SKIP]

    បន្ទាប់ពីងូតទឹកសម្អាតខ្លួនរួចរាល់ហើយជុងហ្គុកក៏នាំថេយ៉ុងមកផ្សារទំនើបដើម្បីនាយមកទិញសម្លៀកបំពាក់មិនមែនទិញឲ្យរាងតូចទេ

"លើកក្រោយបើស្លៀកពាក់តែបែបហ្នឹងទៀត យើងឈប់អោយឯងចេញមកក្រៅជាមួយហើយ"ជុងហ្គុក ស្តីឲ្យពេលឃើញអាវដែលថេយ៉ុងស្លៀកពាក់វាសាមញ្ញៗពេក មកដើរជាមួយនាយដែលមាននាមជាកូនប្រុសក្នុងត្រកូលអភិជនវាមិនសាកសមទេ 

"បាទ"ថេយ៉ុង ងក់ក្បាលព្រោះមិនដឹងឆ្លើយបែបមិចជាមួយរាងក្រាស់មកពីការស្លៀកពាក់របស់គេសាមញ្ញៗធម្មតាឡើងជាទម្លាប់ទៅហើយ

"នៅត្រង់ហ្នឹងហើយ"

"បងយកអូនមកចោលទៀតមែនទេ??"ថេយ៉ុងហើបមាត់សួរពេលនាយប្រុងដើរចេញទៅរកមនុស្សម្នាក់ទៀត ហើយក៏ចាប់ដៃនាយមិនឲ្យទៅ

"ហ៊ើយយ!!រឿងច្រើនម៉្លេះបើខ្លាចណាស់ដើរតាមយើងទៅ"ជុងហ្គុកគ្រវៀសដៃរាងតូចចេញរួចហើយប្រញ៉ាប់ដើរទៅរកបេតទីដែលជាមិត្តរបស់នាយ

"ជុងហ្គុក~~"នាងតូចដែលជាកូនអ្នកមានដូចរាងក្រាស់ដែរក្រោយពីបានបែកគ្នាជាមួយជុងហ្គុកច្រើនខែមកនេះនាងក៏បានណាត់ជួបរាងក្រាស់ដើម្បីឲ្យមកដើរShoppingជាមួយនាង

"ទៅអាមេរិកនៅជាមួយប៉ាឯងវិញយ៉ាងមិចដែរ?"រាងក្រាស់សួរ 

"ហ៊ើយ!ដូចនៅក្នុងគុកអញ្ចឹង លោកប៉ានេះណាមិនឲ្យយើងដើរចេញក្រៅ មិនឲ្យចេញទៅណាទាំងអស់ឲ្យនៅតែក្នុងផ្ទះដូចម៉ាឡាកាំងទៅហើយ"បេតទី

"សំណាងហើយដែលឯងមិនចេះនៅផ្ទះ បើនៅតែផ្ទះមែនក៏ប្រហែលជាយើងលែងរាប់ជាមិត្តទៀតហើយ ព្រោះយើងស្អប់មនុស្សដែលនៅតែផ្ទះគ្មានចេះដើរចេញក្រៅ ស្រែៗមិនទាន់សម័យសោះមើលតែការស្លៀកពាក់ទៅដឹងហើយ"ជុងហ្គុក និយាយរួចដៀងភ្នែកមកមើលរាងតូច

"យ៉ាប់ណាស់! អេ៎ ចុះក្មេងម្នាក់នេះ.."

"ឆាប់ទៅៗ"រាងក្រាស់ដេញថេយ៉ុងឲ្យចេញឲ្យឆ្ងាយពីពួកគេព្រោះតែនាយមិនចង់នាំថេយ៉ុងទៅដើរតាមនាំតែទើសភ្នែកទេ ស្រួលមិនស្រួលបំបាក់មុខនាយនៅចំពោះមុខមិត្តភក្តិមានៗរបស់នាយក៏ថាបាន 

"មិនបាច់ខ្វល់ពីគេទេ ពួកយើងទៅៗ"ជុងហ្គុកដើរដឹកដៃបេតទីទៅដូចគូសង្សារនឹងគ្នាចំណែកឯនាងក្រមុំក៏មិនប្រកាន់អ្វីដែរព្រោះនាងជាកូនកាត់ហើយការរស់នៅក៏មិនចេះប្រកាន់រឿងទាំងអស់នេះច្រើនពេកដែរ គ្រាន់តែជាមិត្តនឹងគ្នាកាន់ដៃគ្នាជារឿងធម្មតា

"Aww..."ថេយ៉ុងធ្វើភ្នែកភ្លឹសៗពេលរាងក្រាស់ដើរទៅចោលគេបាត់ ចំណែកឯគេក៏ដើរបកក្រោយវិញព្រោះជុងហ្គុកដេញមិនឲ្យគេទៅតាមនាយទេ ថេយ៉ុងដើរក្តោបដៃចូលគ្នាដូចជាខ្លាចៗនឹងមនុស្សនៅជុំវិញខ្លួន គេក៏ដើរទៅដល់កន្លែងលក់សត្វចញ្ចឹមគួរឲ្យស្រឡាញ់យ៉ាងច្រើន រាងតូចបានត្រឹមតែឈរមើលព្រោះគេគ្មានសមត្ថភាពអីទៅទិញសត្វចញ្ចឹមថ្លៃៗទាំងអស់នោះទេបើសូម្បីតែលុយមួយរៀលក្នុងខ្លួនក៏គេគ្មានផងនោះ

"កម្លោះតូចត្រូវការរើសមើលសត្វចញ្ចឹមមែនទេ កូនឆ្កែនេះស្អាតៗណាស់ ឆ្មាក៏អញ្ចឹងដែរ អាចចូលមកមើលសិនបានណា៎"អ្នកលក់

"អ៎..អត់ទេ"រាងតូចគ្រវីក្បាលរួចហើយដើរបោះជំហានខ្លីៗចេញពីទីនោះហើយក៏មិនដឹងថាដើរទៅណាទៀតដែរ គេចេះតែដើរៗទៅមុខបន្តទៀតទាំងមិនដឹងថាជុងហ្គុកពេលនេះនៅឯណាក៏មិនយល់ដូចគ្នាថារាងក្រាស់នាំគេមកធ្វើអី បើនាំមកទុកគេចោលតែឯងដដែលៗបែបនេះ

"ខ្ញុំចង់ទៅផ្ទះវិញ"

To be  continue...
Thank you for reading 💗!!

??????????????????(???)Where stories live. Discover now