抖阴社区

??????? : ?????????????????!!

Start from the beginning
                                    

__________

នាពេលព្រឹកព្រះអាទិត្យរះឡើងសារជាថ្មីនាំយកពន្លឺចែងចាំងទៅដល់ជញ្ជាំងកញ្ចក់ដែលត្រូវបានបិទបាំងដោយវាំងននស្តើងពណ៌ផ្កាឈូកស្រាល ពន្លឺថ្ងៃក៏ចាំងចូលដល់ភ្នែករាងតូចដែលកំពុងគេងលក់ដោយសារអស់កម្លាំងកាលពីយប់មិញ ដោយសារតែអស់កម្លាំងខ្លាំងពេកទើបថ្ងៃនេះគេត្រូវភ្ញាក់ក្រោយរាងក្រាស់

"ហ៊ឹមម"បបូរមាត់តូចស្តើងគ្រហឹមក្នុងបំពង់ ក បន្ទាប់ពីបានបើកភ្នែកឡើងរួមជាមួយនឹងការឈឺចាប់ពេញដងខ្លួន ថេយ៉ុងងើបអង្គុយឡើងមុននិងទាញភួយចេញសម្លឹងមើលទៅអាវយឺតខ្លីរបស់ខ្លួនដែលបិទបាំងភាពអៀនខ្មាស់គេនៅមួយកំណាត់ខាងក្រោម តែក៏មិនអាចបិទបាំងស្នាមជាំនៅលើភ្លៅដែលបង្កឡើងដោយស្នាដៃអ្នកជាស្វាមីនោះបានដែរ

"ស្រកៀណាស់"នាយតូចពោលឡើងតិចៗពេលប្រុងកម្រើកជើងចុះទៅតែត្រង់កន្លែងដែលរាងក្រាស់បានបន្សល់ទុកឲ្យគេនោះក៏ចាប់ផ្តើមឈឺស្រកៀយ៉ាងខ្លាំង

ទោះឈឺក្រពុលមុខយ៉ាងណាថេយ៉ុងក៏ខំងើបឡើងចុះទៅខាងក្រោមដើម្បីរៀបចំអាហារពេលព្រឹកឲ្យរាងក្រាស់ព្រោះតែខ្លាចនាយមិនមានអីញាំពេលព្រឹក ។

@ផ្ទះបាយ..

នាយតូចចាប់យកនំប៉័ងបន្ទះចៀនជាមួយពងមាន់ពីរគ្រាប់មុននិងរៀបចំវាដាក់នៅក្នុងចានទុកសម្រាប់ជុងហ្គុក ចំណែកខ្លួនឯងក៏ដើរមកបើកទូទឹកកកយកStrawberryក្រឡុកញាំព្រោះវាជារបស់ដែលគេចូលចិត្តញាំនៅពេលព្រឹក

"គាត់ចេញទៅណាហើយ?"ថេយ៉ុងដកដង្ហើមធំទឹកមុខមិនសូវស្រស់តែក៏ទាញNoteយកមកសរសេរបិទដាក់នៅលើតុទុកសម្រាប់រាងក្រាស់ដោយមិនភ្លេចបន្ថែមstickerខ្ជីខ្ជូតទុកសម្រាប់ឲ្យប្តី រួចហើយទើបគេឡើងទៅខាងលើវិញដើម្បីសម្អាតខ្លួនប្តូរសម្លៀកបំពាក់ចេញ

ក្រាក__ បន្ទាប់ពីរាងតូចឡើងទៅខាងលើបាត់ហើយជុងហ្គុកក៏ចូលមកដល់ក្នុងផ្ទះដែលមុននេះនាយចេញទៅក្រៅដើម្បីទិញមីកំប៉ុងយកមកញាំតែពេលចូលមកដល់ខាងក្នុងក៏បានឃើញអាហារសម្រន់រៀបចំហើយជាស្រេច

============================
អាហារពេលព្រឹកសម្រាប់បង កុំភ្លេចញ៉ាំវាណា៎
༼ つ ◕◡◕ ༽つ♥︎ ថេយ៍ថេយ៍
============================

ក្រោយពីអានរួចហើយជុងហ្គុកយកដៃទះមាត់ខ្លួនឯងតិចៗដើម្បីកុំឲ្យញញឹមចេញមកមុននឹងទម្លាក់មីកំប៉ុងទៅម្ខាងហើយអង្គុយញាំអាហារដែលរាងតូចបានធ្វើឲ្យនាយ បន្ទាប់ពីញាំអស់មួយសន្ទុះរួចហើយក៏ឃើញថេយ៉ុងចុះពីខាងលើមក

"ជុង..បងបានញាំអីរួចហើយនៅ?"ថេយ៉ុងញញឹមដាក់រាងក្រាស់ទាំងកំពុងដើរមកជិតនាយ ឯអ្នកម្ខាងទៀតក៏ប្តូរទឹកមុខពីធម្មតាមកជាក្រញ៉ូវភ្លាមៗក្រោយពីឃើញមុខប្រពន្ធចុះមកហើយ

"នៅទេ!!"

"ចុះអាហារដែលអូនធ្វើឲ្យបងនោះ??"ថេយ៉ុង បើកភ្នែកភ្លឹសៗសម្លឹងទៅមើលតុបើជុងហ្គុកមិនបានញាំចុះវាបាត់ទៅណា? បាត់ទាំងក្រដាសNoteដែលគេខំសរសេរទៀត

"មិនបាច់ខំរកទេ យើងដាក់ឲ្យឆ្កែស៊ីអស់ហើយ"រាងក្រាស់បន្លឺឡើងដោយមិនភ្លេចយកដៃមកអង្អែលមាត់ដែលប្រឡាក់ខ្លាញ់រលើបៗរបស់នាយព្រោះទើបតែញាំហើយផឹកទឹករួចហើយមិញនេះ

"តែវាសម្រាប់បងណាជុង អ្ហឹក ហេតុអីបងចាំបាច់យកទៅឲ្យឆ្កែ អូនខំធ្វើវាសម្រាប់បងណា៎"នាយតូចសម្រក់ទឹកភ្នែកចុះទាំងព្រលឹមព្រោះទឹកចិត្តដែលគេខំធ្វើឲ្យបែរជាត្រូវលោកប្តីកំពូលយកទៅឲ្យឆ្កែទៅវិញ

"ប្រាប់ហើយតើថាឲ្យឆ្កែស៊ីអស់ហើយ និយាយមិនចេះស្តាប់គ្នាឬយ៉ាងមិច??"ជុងហ្គុកងាកមកជ្រួញចញ្ចើមដាក់រាងតូចព្រោះគ្រាន់តែរឿងប៉ុណ្នឹងក៏គេអាចយំបានដែរ

"ឆ្កែវាស៊ីទាំងក្រដាសដែលអូនខំសរសេរទុកឲ្យបងហ្នឹងមែនទេ..."

To be continue..
Thank you for reading 💗!!

??????????????????(???)Where stories live. Discover now