"ដៃមួយនេះក៏អាចលើកទៅទះអ្នកដែលធ្វើហួសហេតុមកកាន់យើងបានដែរ"បញ្ចប់ប្រយោគរួចថេយ៉ុងក៏បែរមកសម្លឹងមុខបេតទី
"ឯងជាចោរ!!"
ផាច់!!ព្រោះតែសម្តីផ្គើនរបស់នាងរាងតូចក៏ទះកំផ្លៀងនាងបន្ថែមម្តងទៀត ប៉ុណ្នឹងនៅស្រាលណាស់សម្រាប់មនុស្សមិនចេះស្មោះត្រង់ដូចនាង
"ឯង អាក្មេងឆ្កួត អាក់-"ពេលនាងប្រុងលើកដៃទះកំផ្លៀងរាងតូចវិញ ក៏មានដៃមួយមកចាប់ដៃនាងនោះគឺរាងក្រាស់ គេចេញមុខការពារអ្នកណាដែលត្រឹមត្រូវពិតប្រាកដហើយ
"វ..វាជាប្រពន្ធបង?"បេតទី សួរទាំងភ្នែកក្រហមមនុស្សដូចនាងងាយនឹងយំខ្លាំងណាស់
"ត្រូវហើយ គេជាប្រពន្ធខ្ញុំ ហើយនាងក៏គ្មានសិទ្ធមកចោទគេបែបនេះដែរ"ជុងហ្គុក ព្រលែងដៃនាងចេញវិញ ត្រឡប់ទៅពេលដែលបេតទីចូលទៅក្នុងបន្ទប់និយាយជាមួយរាងតូច រាងក្រាស់បានស្តាប់ឮគ្រប់ទាំងអស់រាល់ការសន្ទនារបស់អ្នកទាំងពីរប៉ុន្តែគេមិនមាត់ចាំមើលថាបេតទីនឹងធ្វើយ៉ាងមិចបន្តទៀត
"នេះ..នេះបងជឿវា?ឲ្យអាក្មេងនេះវាបោកបានមែនទេ??"បេតទី ចង្អុលមុខរាងតូច
"ខ្ញុំមិនមែនក្មេងទេ"
"ត្រូវហើយគេជាក្មេង ប៉ុន្តែជាក្មេងរបស់ខ្ញុំ បើដឹងហើយក៏ឆាប់ចេញទៅហើយមិនបាច់មកជួបមុខគ្នាទៀតទេ"ជុងហ្គុក និយាយដេញនាងចេញទៅធ្វើឲ្យនាងក្រមុំត្រូវអាម៉ាសមុខនៅចំពោះមុខរាងតូចទើបរហ័សទាញកាបូបរួចដើរចេញទៅ
"ឈប់សិន យករបស់នាងទៅវិញឲ្យអស់ផងអ្នកណាជាចោរឲ្យប្រាកដដឹងខ្លួនឯងហើយមែនទេ?"នាយរាងក្រាស់ញាក់ចញ្ចើមជញ្ជក់មាត់ឌឺរួចហុចចញ្ចៀននោះទៅឲ្យនាងវិញ ធ្វើឲ្យនាងតូចនោះត្រូវបាក់មុខម្តងទៀត
ក្រោយពីនាងចេញទៅបាត់ហើយថេយ៉ុងក៏បេះដៃរាងក្រាស់ចេញពីចង្កេះរបស់ខ្លួន ។
"អូនកាចពេកមែនទេ?"នាយតូចងាកមកសួររាងក្រាស់ទាំងធ្វើមុខកម្សត់ៗដូចកូនឆ្មា គេមិនខុសពីកូនឆ្មាតូចទេពេលដែលនៅជាមួយរាងក្រាស់នោះ
"អស្ចារ្យណាស់!"ជុងហ្គុក និយាយដោយទឹកមុខស្មើហាក់មិនពេញចិត្តនឹងទង្វើររបស់រាងតូច ដែលកាចឆ្នាស់មិនឲ្យអ្នកណាមកជិះជាន់បាន ដែលទឹកមុខឃៅរបស់ជុងហ្គុកនេះបានធ្វើឲ្យអ្នកដែលទះកំផ្លៀងគេមិញនេះចាប់ផ្តើមភ័យរកយំដោយសារខ្លាចរាងក្រាស់ខឹងគេ ថេយ៉ុងសម្លឹងមុខរាងក្រាស់ជាប់មិនដាក់ទ្រូងក៏លោតឌុកឌាក់ៗស្ទើរតែធ្លាយចេញមកក្រៅ គេចង់តែយំឲ្យខ្លាំងៗនៅពេលនេះទេយំក្រោយពីពេលដែលដឹងថាជុងហ្គុកកំពុងតែខឹងនឹងគេ
"អ្ហឹក.."
"អស្ចារ្យណាស់ យើងសរសើរឯង?ហេតុអីយំ?"ប្រយោគរបស់រាងក្រាស់ធ្វើឲ្យថេយ៉ុងមិនអាចទប់ទឹកភ្នែកបានជាប់តទៅទៀតទើបគេបណ្តោយឲ្យវាស្រក់ចុះមក
"បងនិយាយថ..ថា មិច??"
"យើងសរសើរឯង ហ៊ានស្វែងរកយុត្តិធម៌ឲ្យខ្លួនឯង ប៉ុណ្នឹងពេញចិត្តហើយនៅ?"ជុងហ្គុក និយាយទៅកាន់អ្នកដែលកំពុងយំនោះ រួចក៏ចូលមកអោបរាងតូចក្រសោបពេញដៃ
"អូនខ្លាច ខ្លាចបងមិនជឿអូន អ្ហឹក"នាយតូចស៊កដៃអោបតបទៅនាយវិញរួចញីក្បាលចុះឡើងរុលចូលទ្រូងរាងក្រាស់ មិននឹកស្មានថាជុងហ្គុកមិនបានជឿតាមសម្តីបោកប្រាស់របស់នាងទាល់តែសោះ ជីវិតគេពេលនេះប្រហែលខុសពីរឿងកុនខ្លះហើយព្រោះទីបំផុតជុងហ្គុកក៏អាចយល់ចិត្តគេ មិនមែនមានស្រីមកបញ្ឆោតទម្លាក់ខុសលើគេហើយរាងក្រាស់ក៏ព្រមជឿតាមហើយមកវាយគេទេ
"សឺត~"នៅសុខៗរាងក្រាស់ក៏អោនមកថើបថ្ងាសនាយតូចធ្វើឲ្យអ្នកម្ខាងទៀតធ្វើខ្លួនមិនត្រូវ ពេលលែងចេញពីការអោបវិញ
"អូ..អូន អូន..ទៅផ្ទះបាយហើយ"ថេយ៉ុងយកដៃអង្អែលថ្ពាល់ខ្លួនឯងរួចហើយដើរតម្រង់ទៅផ្លូវមួយទៀតដើម្បីគេចពីរាងក្រាស់
"ខុសផ្លូវហើយ"រាងក្រាស់ស្រែកប្រាប់ព្រោះផ្លូវដែលថេយ៉ុងទៅគឺផ្លូវទៅបន្ទប់ទឹកមិនមែនផ្ទះបាយទេ
"អ៎ក-"នាយតូចដើរបកក្រោយត្រឡប់ចូលផ្ទះបាយវិញទាំងមិនហ៊ានមើលមុខរាងក្រាស់ព្រោះខ្លាចនាយចាប់បានថាថ្ពាល់គេកំពុងឡើងក្រហម
"ហ៊ើយយ!ប្រយត្ន័"ជុងហ្គុក
ប៉័ង! នាយតូចដើរឈ្ងោកមិនមើលមុខរហូតដល់ដើរបុកជញ្ជាំងទោះជារាងក្រាស់ប្រុងចូលទៅជួយក៏មិនទាន់ដែរ ឥទ្ធិពលស្នាមថើបរាងក្រាស់ធ្វើឲ្យគេវង្វេងស្ទើរតែមើលឃើញជញ្ជាំងជាទ្វារស្នេហាហើយ
"អួយយ៎"
[SKIP]
"ចង្រៃយ៍!!មិនបានបើកឡានមកខ្លួនឯង តាក់ស៊ីមួយក៏គ្មានទៀត"នាងក្រមុំបេតទីដើរទាំងទន្ទ្រាំជើង មិនសុខចិត្តព្រោះរកឡានជិះត្រឡប់ទៅវិញមិនបាន
"ស៊យ ខ្លាំងណាស់!! អឹក!"ខណៈពេលដែលមាត់នាងកំពុងហារស្រែកគ្មានមាយាទក៏ស្រាប់តែមានឡានមកពីណាមិនដឹងបើកមកកៀននាងធ្លាក់ចូលថ្លុកទឹកនៅកណ្តាលផ្លូវនោះនាំឲ្យទឹកខ្ទាតទៅចូលពេញមាត់ពេញមុខរបស់អ្នកដែលកំពុងស្រែក
"អាយយ!!!!បើកឡានគ្មានគ្រាប់ភ្នែក"
To be continue..
Thank you for reading 💗!!

YOU ARE READING
??????????????????(???)
Romance?? ????????&??? ?????? "??????????????????????????????????? ??? ??????"???????? ????????? : ??????? ????? (MINNA)
??????? : ????????????!
Start from the beginning