"ឯងមិនបានឈឺទេហ្ហេស??"រាងក្រាស់ធូរទ្រួងខ្សាកកាលបើឃើញអ្នកជាប្រពន្ធលែងឈឺទៀតហើយ
"កុំអី..ហៅអូនថាអូនបែបនេះរហូតបានទេ??"រាងតូចចាប់ដៃរាងក្រាស់មកអង្អែលថ្នមមធ្វើឲ្យជុងហ្គុកហារមាត់ប្រកែកជាមួយគេមិនបាន
"អូនហ្ហេ៎..."ជុងហ្គុកភ្លឹកគិតទើបដឹងថាតាមពិតទៅរាងតូចគ្រាន់តែធ្វើល្បិចដើម្បីឲ្យនាយព្រមហៅគេអូនសោះ
"ព្រមឬអត់?បងព្រមទៅណា៎ អ្ហឹកៗ.."ទឹកភ្នែកថេយ៉ុងមិនដឹងរត់ចេញមកពីណាក៏ស្រក់ចុះមកនៅចំពោះមុខរាងក្រាស់ជាទឹកភ្នែកពិតៗដោយមិនបាច់ប្រើទឹកភ្នែកក្លែងក្លាយ មនុស្សដូចជាថេយ៉ុងគេឆាប់យំបានខ្លាំងណាស់
"សម្បូរទឹកភ្នែក! ក៏បានៗ តែឯ..អូនត្រូវជិះឡាននេះទៅផ្ទះហើយមិនជិះឡានក្រុងទេណា៎ មិនចឹងយើងមិនហៅឯងអូន"ជុងហ្គុក យកដៃជូតទឹកភ្នែកឲ្យរាងតូច មើលទៅគេសាកសមជាមួយរហ័សនាម តារាទឹកភ្នែក ខ្លាំងណាស់
"បង!!មិនមែនយើងទេ អ្ហឹកៗ"
"បងៗ ហ៊ើយយ!!បងប្រាប់ថាឲ្យឈប់យំ អូនឈប់យំទៅ"ជុងហ្គុកដាក់ដៃទាំងសងខាងជូតទឹកភ្នែកឲ្យរាងតូចចេញបន្ទាប់ពីជូតស្អាតហើយក៏ឈោងដៃទៅចាប់ទាញថ្ពាល់ថេយ៉ុងហែកចេញពីគ្នាថ្នមៗ ទាំងក្រឺត ទាំងក្នាញ់ ចង់តែវាយក្មេងនេះឲ្យមុខហើមថែមទេតែគេមិនអាចធ្វើបាន ឲ្យតែឃើញទឹកភ្នែករាងតូចពេលណាគេក៏ចិត្តទន់ភ្លាមៗទោះជាកំពុងខឹងកម្រិតណាក៏ដោយ
"អូនឈប់យំក៏បានដែរ ហិហិ"នាយតូចសើចស្ញេញបន្ទាប់ពីបោករាងក្រាស់បានសម្រេចហើយគេក៏សប្បាយចិត្តដែរដែលជុងហ្គុកព្រមហៅគេដូចស្វាមីដទៃទៀត
"បើសិនពេលនេះយើងកំពុងនៅជាមួយម៉ូរីតើយើងនឹងទទួលបានអារម្មណ៍មួយនេះពីនាងដូចឯងឬអត់ គីម ថេយ៉ុង?"*រាងក្រាស់បានត្រឹមគិតវានៅក្នុងចិត្តសម្លឹងទៅមើលស្នាមញញឹមរបស់ក្មេងប្រុសដែលទន់ខ្សោយ ក្មេងប្រុសដែលត្រូវការការមើលថែ ការការពារគ្រប់ពេលវេលាពីគេ តើពេលនេះគេកំពុងតែលង់ស្នេហ៍លើក្មេងអត់បានការមិនចេះជួយខ្លួនឯងម្នាក់នេះហើយមែនទេ?
[SKIP]
នាពេលយប់ចូលមកដល់មេឃក៏ប្រែពណ៌ទៅជាខ្មៅងងឹតសូន្យសុងពន្លឺព្រះចន្ទក៏ចាប់ផ្តើមផ្តល់នៅពន្លឺដ៏ស្រស់ស្អាតស្រទន់..បន្ទាប់ពីព្រះទិនករបានលិចទៅ នៅក្នុងផ្ទះមួយបន្ទាប់ពីត្រឡប់មកពីមន្ទីពេទ្យវិញហើយរាងក្រាស់ក៏ស្ម័គ្រចិត្តជាអ្នកធ្វើស៊ុបឲ្យថេយ៉ុងញ៉ាំ
"បងប្តី ហើយឬនៅអូនចាំយូរហើយណា៎ ឃ្លានណាស់លឿនឡើង ដាច់ពោះស្លាប់ពេលនេះឥឡូវហើយ"ថេយ៉ុងស្រែកតឿនរាងក្រាស់ឲ្យប្រញ៉ាប់ដួសយកមកឲ្យគេញាំ ខណៈដែលខ្លួនគេក៏កំពុងអង្គុយនៅលើសាឡុងសណ្តូកជើងអោបក្រសោបពោះដែលនៅរាបស្មើនៅឡើយ គេក៏ចង់ទៅធ្វើញ៉ាំខ្លួនឯងដែរតែមកពីជុងហ្គុកឲ្យគេអង្គុយស្ងៀមតែមួយកន្លែងៗ
"ដឹងហើយៗ"រាងក្រាស់ដើរចេញមកពីផ្ទះបាយជាមួយចានស៊ុបដើម្បីមកបញ្ចុករាងតូចតែពេលបញ្ចុកបានមួយម៉ាត់រួច..
"ឈប់ញ៉ាំហើយ ឃ្លានអាផ្សេង"ថេយ៉ុងគ្រវីក្បាលមិនព្រមទទួលពេលរាងក្រាស់បញ្ចុកគេ
"ក្មេងស្អីចឹងទេ ញ៉ាំតែមួយម៉ាត់ទៀតទេណា៎ដើម្បីកូនយើង..."ជុងហ្គុក
"អត់"
"ញ៉ាំទៅ បងឲ្យមួយខ្សឺត ញ៉ាំឲ្យអស់ពីចាននេះបងថើបអូនមុនចូលគេងរាល់យប់"ជុងហ្គុកលួងរាងតូចដោយយកលក្ខខណ្ឌថើបមកដាក់
"អូនញ៉ាំទាំងអស់ៗ!! ចឹងបងនឹងថើបអូនមុនចូលគេងរាល់យប់មែនទេ?"ថេយ៉ុង ទះដៃរួចក៏យោកយោលជើងខ្លីៗរបស់គេចុះឡើងដូចសប្បាយអរណាស់អញ្ចឹង
"បាទ! ញាំ!"
បន្ទាប់ពីញ៉ាំរួចហើយក៏ដល់ម៉ោងត្រូវចូលគេងជុងហ្គុកចង់ធ្វើជាអ្នកងូតទឹកឲ្យថេយ៉ុងទៀតប៉ុន្តែរាងតូចប្រកែកព្រោះខ្លាចរាងក្រាស់ទប់អារម្មណ៍មិនបានពេលឃើញរាងកាយគេ ប្រហែលរយៈពេលម្ភៃនាទីដែលរាងតូចចំណាយដើម្បីងូតទឹកហើយក៏ឡើងមកគេងលើពូក
"អោបអូនផង"ជុងហ្គុកខ្ចិលប្រកែករួចហើយក៏លូកដៃមកអោបក្រសោបរាងតូច ដោយមិនភ្លេចថើបរាងតូចតាមការសន្យា
@ស្អែកឡើង
"មើលឲ្យច្រើនៗ ហាមលួចដាក់ទុកវិញជាដាច់ខាត"ជុងហ្គុក បង្ខំឲ្យរាងតូចនៅអង្គុយមើលរូបថតរបស់នាយ ព្រោះខ្លាចកូនកើតមកកាត់ទៅរកថេយ៉ុងជាងខ្លួន
"អូនដឹងហើយ កូនយើងដឹងតែកាត់ទៅរកបងហើយបើបងធ្វើដល់ថ្នាក់នឹងនោះ"នាយតូចពេបមាត់ដាក់រាងក្រាស់ គ្រាន់តែគេមានកូនមិនទាន់បានប៉ុន្មានផងព្រឹកឡើងមិនទាន់ជុងហ្គុកទៅឲ្យគេពង្រីករូបនាយដាក់ជាផ្ទាំងៗទុកឲ្យរាងតូចមើលយ៉ាងច្រើនសន្លឹកអាសូរតែមានរូបញញឹមមួយមិនថាទេ តែរូបដែលផ្តិតមកនេះណា៎សុទ្ទតែជាមុខយក្ស គួរឲ្យខ្លាច
To be continue..
Thank you for reading 💗!!
MINNA-មីនណា

YOU ARE READING
??????????????????(???)
Romance?? ????????&??? ?????? "??????????????????????????????????? ??? ??????"???????? ????????? : ??????? ????? (MINNA)
??????? : ????????????????!!
Start from the beginning