"បង បងទៅបើកទ្វារសិនហើយណា ជូតមាត់ចេញ"ជុងហ្គុកថារួចក៏រហ័សរត់ចេញទៅយ៉ាងលឿនខ្លាចថេយ៉ុងហក់មកចាប់នាយយូរៗទៅនាយចាត់ទុករាងតូចដូចជាខ្លាដែលចាំតែហក់មកត្របាក់ស៊ីសាច់នាយព្រោះតែចរិតប្លែកៗរបស់រាងតូចនេះឯង
"អៅ៎!! ថើបសិនក៏មិនបាន តោះbabyយើងទៅលាងមុខចេញវិញ"រាងតូចសើចរួចក៏ដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីលុបលាងមុខចេញ
@បន្ទប់ទទួលភ្ញៀវ
"អ្នកម៉ាក់មកចំពេលល្អណាស់"រាងក្រាស់ដើរចុះដើរឡើងអររំភើបខុសប្លែកពីធម្មតាពេលដែលឃើញម៉ាក់គេមក
"ចុះឯណា៎ ថេយ៍កូនប្រសារម៉ាក់នោះ នេះឯងទុកប្អូនចោលទៀតហើយមែនទេ?ដឹងថាពេលនេះគេមានពោះមានពង់ដែរទេ ឆាប់ទៅយកប្អូនមកភ្លាម"លោកស្រីចន ចូលមកមិនបានប៉ុន្មានផងក៏រ៉េបថាឲ្យរាងក្រាស់ព្រោះតែគិតថាកូនគាត់មិនបានមើលថែរាងតូច
"ត្រជាក់ចិត្តសិនទៅម៉ាក់..កូនប្រសារម៉ាក់នេះមិនមែនដូចមុនទេ"
"ម៉ាក់!!"ពេលរាងក្រាស់កំពុងនិយាយថេយ៉ុងក៏ចុះមកដល់ល្មម ទើបរាងចំណាស់រហ័សស្ទុះទៅជួយទប់ដំណើររាងតូចឲ្យខ្លាចគេដើរដួល
"អង្គុយថ្នមៗកូន"គាត់ដាក់ឲ្យរាងតូចអង្គុយហើយទើបសម្លឹងមុខរាងក្រាស់របៀបដាក់កំហិតឲ្យនាយមកអង្គុយក្បែររាងតូចដែរ
"ម៉ាក់រំភើបណាស់ពេលដឹងថាកូនមានផ្ទៃពោះ អូ៎!មែនហើយស្អែកនេះប៉ាម៉ាក់កូនមកមើលដែរហើយណា៎"លោកស្រីចន
"បាទអ្នកម៉ាក់"រាងតូចតបទៅវិញ ។
"ចុះជុងហ្គុក គេមានដែលធ្វើបាបកូនដូចពីមុនឬអត់??បើគេធ្វើបាបប្រាប់ម៉ាក់ណា៎"លោកស្រីចន
"អត់ទេម៉ាក់ គាត់ដូចអ្នកបម្រើកូនចឹង បញ្ជាឆ្វេងៗ ស្តាំៗ ហិហិ"ថេយ៉ុងសើចយកគួរសមទាំងមិនខ្ចីសម្លឹងមើលមុខម្ចាស់ឈ្មោះដែលកំពុងតែធ្វើមុខស្អុយប៉ែ នេះប្រហើនហ៊ានយកឈ្មោះនាយទៅប្រៀបប្រដូចនឹងអ្នកបម្រើផងហ្ហេស៎!!
"អញ្ចឹងល្អហើយកូន មើលពេលយប់ឡើងឃ្លានអី ក៏ប្រើប្តីខ្លះទៅកុំបាច់ក្រែងចិត្តព្រោះយើងអ្នកមានពោះពង់ត្រូវឲ្យគេបម្រើ មិនថាអញ្ចឹងហ្ហេស៎ ជុងហ្គុក?"រាងចំណាស់ដៀងភ្នែកសម្លឹងរាងក្រាស់ ហើយនាយក៏ងក់ក្បាលទាំងស៊ីសឺមិន យល់ ម៉ាក់គេឲ្យតែមកលើកណាមានតែបញ្ជួសឲ្យរាងតូចបានដៃប្រើនាយថែមរហូត
១ម៉ោងក្រោយមក
អ្នកស្រីចនក៏បានត្រឡប់ទៅភូមិគ្រិះរបស់គាត់វិញបន្ទាប់ពីបានមកនិយាយជាមួយកូនៗរួចរាល់ហើយ ចំណែកឯរាងក្រាស់ក៏ត្រូវថេយ៉ុងប្រើឲ្យទៅផ្ទះបាយចិតផ្លែឈើថ្មីឲ្យគេញ៉ាំ
"អីគេនេះ??"នាយតូចដើរមកដល់ក្រោយផ្ទះក៏បម្រុងនឹងដើរទៅសួនខាងក្រោយតែពេលរៀបចេញទៅក៏បានឃើញស្បែកជើងដាក់តម្រៀបគ្នាជាជួរគេក៏នឹកឃើញស្រែកហៅរាងក្រាស់ឲ្យមកភ្លាមៗ
"ជុងហ្គុក!! មកនេះបន្តិច ឲ្យលឿនឡើងអូនមានការ"ថេយ៉ុងដៃម្ខាងច្រត់ចង្កេះម្ខាងទៀតក៏ឈរកាន់ក្លែបក្រូចញ៉ាំ
"ជុងហា៎!!បងជុងហា៎!! ឲ្យលឿនមក"
"ទៅហើយៗ"រាងក្រាស់ប្រញ៉ាប់រត់មកតាមការស្រែកហៅរបស់រាងតូចព្រោះខ្លាចប្រពន្ធមានរឿងអីធ្ងន់ធ្ងរ តែពេលមកដល់ក៏ឃើញរាងតូចនៅឈរធម្មតា
"អូនស្រែកហៅបងធ្វើអី?"រាងក្រាស់សួរ ។
"អូនឃ្លាន.."នាយតូចតបទៅទាំងទឹកមុខស្មឿកៗរបៀបអង្វររាងក្រាស់
"ឃ្លានតោះទៅញ៉ាំ បងចិតផ្លែឈើថ្មីឲ្យអូនញ៉ាំរួចហើយ"ជុងហ្គុកប្រុងដឹកដៃរាងតូចទៅតែអ្នកខាងនោះបែរជាមិនទាន់ព្រមទៅជាមួយនាយ
"អូនឃ្លានស្ងោរ!"
"តោះ ចឹងចាំបងស្ងោរស៊ុបឲ្យ អូនចង់ញ៉ាំស្ងោរអី?"រាងក្រាស់ងក់ក្បាលទទួលសំណើររាងតូចតែថា..ថេយ៉ុងមិនបានឃ្លានស្ងោរសាច់គោឬក៏ស្ងោរអីផ្សេងទេ
"យកអានេះទៅស្ងោរ ណា៎~~"គេនិយាយទាំងធ្វើទឹកមុខគួរឲ្យអាណិតគួរឲ្យស្រឡាញ់ស្របពេលតែមួយដាក់រាងក្រាស់
"អាណា"
"នេះ..អូនឃ្លានស្ងោរហ្នឹង ហិហិ បងធ្វើឲ្យអូនញ៉ាំណា៎"ថេយ៉ុងចង្អុលទៅកាន់ស្បែកជើងថ្មីៗដែលមានក្លិនឈ្ងុយចម្លែកធ្វើឲ្យគេចង់សាកថារសជាតិវាយ៉ាងមិច
"ស្បែកជើង??"
To be continue..
Thank you for reading 💗!!
MINNA-មីនណា

YOU ARE READING
??????????????????(???)
Romance?? ????????&??? ?????? "??????????????????????????????????? ??? ??????"???????? ????????? : ??????? ????? (MINNA)
??????? : ???????????????
Start from the beginning