抖阴社区

??????? : ???????????

Start from the beginning
                                    

"អូនអង្គុយនៅបាំងខាងក្រោយក៏បានដែរ"ថេយ៉ុងពេលបានឃើញភ្នែកម៉ូរីសម្លក់មកកាន់គេខ្លាំងពេកទើបសុំរាងក្រាស់ដកខ្លួន ប៉ុន្តែវាមិនអាចទេ

"អូនអង្គុយនៅខាងមុខក្បែរបង មិនអញ្ចឹង!បងអាចមើលមុខកូនបងបានយ៉ាងមិច?ឲ្យម៉ូរីនាងទៅអង្គុយនៅខាងក្រោយក៏បានដែរ មិនថា.."រាងក្រាស់ប្រកែកមិនទាន់ចប់ស្រួលបួលផងម៉ូរីក៏ខឹងដាច់ក្បាលដាច់កន្ទុយដើរមកបើកទ្វារឡាននៅបាំងខាងក្រោយអង្គុយដោយខ្លួនឯងព្រោះមិនចង់ឈ្លោះជាមួយអ្នកណា ទើបជុងហ្គុកបានធូរចិត្តមុននិងបើកទ្វារឡានឲ្យរាងតូចចូលតាមក្រោយ ហើយទើបពួកគេចេញដំណើរទៅ 

  @ភូមិគ្រិះត្រកូលចន

    ឡានសេរីទំនើបឡើងរំកិលយឺតៗបន្ទាប់ពីបានមកដល់ក្នុងបរិវេនសួននៅមុខភូមិគ្រិះដោយមានអ្នកបម្រើនៅអមខាងមុខផ្ទះ ជុងហ្គុកចេញពីលើឡានមកបើកទ្វារឲ្យរាងតូចចុះរួចហើយទើបនាយសង្កេតឃើញថានៅក្បែរនោះក៏មានឡានមួយគ្រឿងដែលមិនមែនជាកម្មសិទ្ធរបស់ភូមិគ្រិះផងដែរ ទើបនាយគិតថានោះប្រហែលជាឡានរបស់ប៉ាម៉ាក់ថេយ៉ុងហើយ

"ចូលទៅខាងក្នុងទៅ"

"Appa Appa!!"នាយល្អិត ជុងកូ បន្លឺឡើងទាំងដៃរគីមរគើម ប៉ុន្មានថ្ងៃនេះគេតាមតែថេយ៉ុងទេ នៅលើដៃថេស្ទើរតែគ្រប់24ម៉ោងហើយ សូម្បីតែម៉ូរីក៏គេលែងតាមទៀតដែរ 

   @បន្ទប់ទទួលភ្ញៀវ

   ចូលមកដល់ខាងក្នុងជុងហ្គុកនិងរាងតូចក៏អង្គុយចុះនៅលើសាឡុង ហើយម៉ូរីនាងក៏ចូលមកតាមក្រោយទាំងទឹកមុខមិនរីកទាល់តែសោះ

"ថេ..ឲ្យចៅមកម៉ាក់ពរបន្តិចមក"លោកស្រីចនគ្រាន់តែឃើញមុខក្រមិចក្រមើមរបស់ចៅភ្លាមគាត់ក៏លេចចេញនូវស្នាមញញឹមចេញមក

"ទៅយាយទៅកូន"នាយតូចប្រាប់ជុងកូដែលរូលចុះពីលើភ្លៅគេដើម្បីទៅរកលោកយាយ ដោយសារតែរាងតូចប្រាប់ទើបជុងកូដើរទៅរកលោកយាយ

"ម៉ាក់យាយ..យាយៗ"ជុងកូ សើចលេចធ្មេញទន្សាយម្តងទៀតពេលបានមកដល់ដៃលោកស្រីចន

"ចៅកាត់ទៅរកជុងហ្គុកណាស់"

   ស្របពេលដែលចាស់ៗកំពុងមានចំណាប់អារម្មណ៍លើជុងកូនោះជុងហ្គុកក៏ប្រកាសថានាយមានរឿងចង់និយាយជាមួយនឹងអ្នកគ្រប់គ្នា

"ម៉ាក់..ខ្ញុំមានរឿងចង់សម្រាប់អ្នកគ្រប់គ្នា"ជុងហ្គុក និយាយទាំងកាន់ដៃថេយ៉ុង

"រឿងអីទៅជុង?!"

"ខ្ញុំចង់លែងលះជាមួយម៉ូរី ហើយរៀបការជាមួយថេយ៉ុងដោយមិនចាំបាច់បិទបាំងអ្នកណាទៀតឡើយ ព្រោះខ្ញុំស្រឡាញ់ថេ"ពាក្យរបស់នាយធ្វើឲ្យអ្នកគ្រប់គ្នានៅទីនោះស្ងាត់មាត់ជ្រាប

"ថ៎..ថាមិច??បងចង់លែងលះជាមួយខ្ញុំ?"

"ពិតមែនហើយ"

"ជុង.."

"ខ្ញុំសង្ឃឹមថាប៉ាម៉ាក់នឹងមិនជំទាស់ទៅចុះ ព្រោះថេទេទើបជាអ្នកដែលខ្ញុំស្រឡាញ់ពិតប្រាកដ"នាយនិយាយទៅកាន់លោកគីមនិងលោកស្រីគីម ធ្វើឲ្យគាត់ទាំងពីរគាំងរកអ្វីមកនិយាយមិនត្រូវ

"អត់ទេ!!បងមិនអាចលែងលះខ្ញុំបានទេ"នាងចាប់ទឹកភ្នែករលីងរលោងបូករួមជាមួយអារម្មណ៍ខឹង ម៉ូរីក៏ងើបឈរឡលងហើយរត់ឡើងទៅខាងលើដំបូលផ្ទះនាំឲ្យអ្នកគ្រប់គ្នារហ័សរត់ទៅតាមនាង

"ម៉ូរី!!កូនចង់ទៅណា?"

   @លើដំបូលផ្ទះ

"ម៉ូ!!ឈប់ភ្លាម អូនចង់ធ្វើស្អីហាស៎??"ជុងហ្គុកស្រែកពេលឃើញនាងឡើងឈរលើបង្កាន់ដៃប៉ុន្តែវាមានផ្ទៃរាបស្មើអាចឲ្យមនុស្សឈរលើនោះបាន តែបើប្រហែសតែបន្តិចនាងអាចនឹងធ្លាក់ពីលើកម្ពស់ដ៏សែនខ្ពស់នេះបានហើយ

"ហ៊ឹស!!ខ្ញុំមិនលែងលះទេ អ្ហឹក បើបងលែងលះជាមួយខ្ញុំ ខ្ញុំនឹងលោតចុះទៅខាងក្រោម"នាងបន្លឺឡើងទាំងមិនខ្លាចមុននឹងរាជើងប្រុងហក់ចុះទៅធ្វើឲ្យអ្នកដែលកំពុងឈរមើលស្រៀវឆ្អឹងខ្នងជំនួស

"ព្រោះតែវាមែនទេ អ្ហឹកៗ វាឈ្នះខ្ញុំគ្រប់យ៉ាងហើយ វាតែងតែឈ្នះ អ្ហឹក"

"ម៉ូរី..ត្រឡប់មករកម៉ាក់វិញមកកូន កូនកុំធ្វើអីផ្តេសផ្តាសណា"

"ស្ងាត់មាត់យាយកញ្ចាស់!!ពួកឯងមិនដែលបានផ្តល់ក្តីស្រឡាញ់ឲ្យយើងទេ ពួកឯងស្រឡាញ់តែអាក្មេងឆ្កួតនោះ អ្ហឹក"

"ម៉ូ..ហេតុអីកូននិយាយដាក់ម៉ាក់បែបនេះ អ្ហឹក ទោះកូនមិនមែនជាកូនបង្កើតរបស់ម៉ាក់ប៉ុន្តែម៉ាក់ស្រឡាញ់កូនដូចស្រឡាញ់ថេយ៉ាងចឹង អ្ហឹក ម្តេចក៏កូនអាចនិយាយពាក្យនេះចេញមករួច"រាងចំណាស់តបទៅទាំងសំឡេងអួលដើម.ក

"មិនមែនជាកូនបង្កើត?!"នាយតូចថេយ៉ុងដែលឡើងមកដល់តាមក្រោយក៏បានស្តាប់ឮអ្វីដែលម៉ាក់គេបាននិយាយ គេស្តាប់ច្រឡំមែនទេថាម៉ូរីដែលគេរស់នៅជាមួយតាំងពីតូចដល់ធំមិនមែនជាបងស្រីបង្កើតរបស់គេ?

To be continued...
Thank you for reading 💗!!
MINNA-មីនណា

??????????????????(???)Where stories live. Discover now