抖阴社区

??????? : ??????????Appa...

Start from the beginning
                                    

"ឯងមិនមែនប្អូនយើង!!!ចេញឲ្យឆ្ងាយពីយើងឲ្យអស់ទៅ ចេញឲ្យអស់ទៅ អ្ហឹកៗ ពួកឯងបោកប្រាស់យើង គ្មានអ្នកណាល្អមួយទេ អ្ហឹក អ្ហឺ  ចេញឲ្យអស់ទៅ!!"

"បងស្រី!!"

"ចេញឲ្យឆ្ងាយពីយើង អ្ហឹក ព្រោះតែអាកូនឆ្កួតនេះមែនទេ?ពេលនេះយើងលែងចង់បានវាទៀតហើយ វាគួរឲ្យស្អប់"នាងហក់មកប្រុងនឹងចាប់ធ្វើបាបជុងកូដែលកំពុងឡេងឡង់ៗប៉ុន្តែត្រូវថេនាំកូនចេញ

ផាច់!!!

"ល្មមៗបានហើយ ខ្ញុំមិនចង់អាក្រក់ជាមួយបងស្រីខ្លួនឯងទេ ជុងកូគេនៅមិនទាន់ដឹងអីទេ"ថេយ៉ុងប្រែទឹកមុខមកជាធម្មតាវិញមិនមែនយំដូចមុនរួចក៏បីកូនចេញទៅ ធ្វើឲ្យរាងចំណាស់ដែលកំពុងឈរមើលនៅគាំងស្តូក 

"ថេ!!អូនទៅណា ខ្ញុំទៅតាមថេហើយ"រាងក្រាស់ងាកមកប្រាប់ប៉ាម៉ាក់រួចទើបរហ័សរត់ចេញទៅតាមថេយ៉ុងដែលពរកូនចេញទៅ

"ហាសហា!!អ្ហឹកៗ ពួកអាឆ្កួត!!ហាសហា វាស្រឡាញ់គ្នាណាស់ ស្រឡាញ់ឲ្យឆ្កួតទៅ ហាសហា"នាងក្រមុំសើចផ្អើលដោយសារការចម្អកឲ្យរាងតូចនិងជុងហ្គុកទាំងដែលនាងទៅវិញទេដែលក្លាយទៅជាមនុស្សឡប់សតិហើយពេលនេះ

  [SKIP]

   ៣ខែកន្លងផុតទៅរហូតមកដល់ពេលនេះជុងកូមានអាយុជិត២ខួបហើយ ចំណែកឯម៉ូរីក៏សុខចិត្តពាក់ស្បែកមុខអង្វរលន់តួថេឲ្យព្រមឲ្យគេនៅជាមួយក្នុងនាមជាអ្នកបម្រើក៏គេយល់ព្រម ដោយសារការគុំស្អប់និងការមិនទទួលស្គាល់ការពិតរបស់នាងនាងសុខចិត្តធ្វើគ្រប់យ៉ាងទាំងអស់  ដោយនៅសល់ចិត្តអាណិតថេយ៉ុងក៏សុំធ្វើជាអ្នកមើលថែសន្តោសឲ្យបងស្រីទៅរួបរួមផ្ទះជាមួយដដែល ព្រោះគិតថាពេលនេះម៉ូរីប្រហែលជាដឹងខ្លួនខុសទៅហើយគ្មានអ្វីគួរឲ្យបារម្ភច្រើន ទេប៉ុន្តែគេគិតខុសហើយ

"កូៗ  កូៗ ហ មករកមីង "នាងម៉ូរីស្រែកហៅក្មេងលាយជាមួយសំឡេងសើចធ្វើដូចស្រឡាញ់ចង់លេងជាមួយជុងកូណាស់ទាំងដៃកំពុងលើកដបខ្លាញ់មកចាក់នៅលើឥដ្ឋត្រង់កន្លែងដែលជុងកូនឹងត្រូវរត់កាត់លើនោះដើម្បីមករកនាង

"កូៗ មករកមីង កូៗ កូកូ"ដោយសារតែនាងបានស្តាប់ឮថាជុងហ្គុកនឹងសារភាពគ្រប់យ៉ាងថាថេយ៉ុងទើបជាមនុស្សដែលនាយស្រឡាញ់ទៅដល់អ្នកគ្រប់គ្នាទើបនាងរៀបគម្រោងនេះឡើង ព្រមទាំងការធ្វើពុតជាដើរតួកំសត់របស់នាងនេះគឺគ្រាន់តែដើម្បីសងសឹកប៉ុណ្ណោះ 

"អូនទៅហើយ មីងៗ"ដោយហេតុជាក្មេងមិនដឹងអីអ្នកណាប្រាប់យ៉ាងមិចក៏គេស្តាប់តាមទាំងអស់ជុងកូក៏រត់តុកៗជាមួយនឹងជើងខ្លីៗរបស់គេមករកអ្នកមីងកំណាចចិត្តបិសាចដែលខំតាំងខ្លួនជាមនុស្សល្អមីងដ៏ល្អនោះ

"មកៗ!!មករកក្តីស្លាប់មក ហាសហា"នាងបន្លឺឡើងនៅក្នុងចិត្តទាំងសើចក្អាកក្អាយ ព្រោះពេលនេះថេយ៉ុងបានចេញទៅក្រៅជាមួយជុងហ្គុកទុកកូនឲ្យគេងនៅក្នុងបន្ទប់ ហើយនេះក៏ជាឱកាសរបស់នាងដែរ

    __________

"បង បើកឡានឲ្យលឿនបន្តិចទៅ អូនមានអារម្មណ៍មិនស្រួលសោះ"ថេយ៉ុងងាកប្រាប់រាងក្រាស់

"បារម្ភដែលជុងកូនៅផ្ទះម្នាក់ឯងមែនទេ តិចទៀតទៅដល់ហើយគ្មានរឿងអីកើតឡើងទេអូនជឿបងទៅ ជុងកូក៏មិននៅតូចពិបាកមិនចេះដើរទៀតដែរ"ជុងហ្គុក

"មកពីកូនចេះដើរនឹងហើយទើបអូនបារម្ភនឹងណា៎"ថេយ៉ុង និយាយធ្វើឲ្យរាងក្រាស់សើច

"ស្រឡាញ់កូនខ្លាំងជាងប្តីមែនទេ?"

"អូនមិនបានលេងសើចទេ បងហា៎ អូននិយាយពិតមែនណា"នាយតូចងាកមកទាំងទឹកមុខរកយំទើបជុងហ្គុកឈប់លេងសើចទៀតហើយក៏បើកឡានឲ្យលឿនដើម្បីទៅដល់ផ្ទះកុំឲ្យរាងតូចបារម្ភច្រើនទៀត 

  ឡានបើកចូលមកដល់ក្នុងផ្ទះមិនបានប៉ុន្មានផងថេយ៉ុងនិងរាងក្រាស់ក៏បានស្តាប់ឮសំឡេងស្រែកមួយទំហឹងពីខាងក្នុងផ្ទះ ឬមួយម៉ូរីនាងទៅលេងជាមួយកូនគេ??

"អ្នកណាគេកើតអី??បងឆាប់ទៅមើលទៅ"អ្នកទាំងពីរក៏រហ័សរត់ចូលទៅក្នុងផ្ទះដើម្បីចង់ដឹងថាមានរឿងអ្វីបានកើតឡើង

"អ្ហឹកអ្ហឹក Appa.."

To be continued...
Thank you for reading 💗!!
MINNA-មីនណា

??????????????????(???)Where stories live. Discover now