抖阴社区

??????? : ??????????????

Start from the beginning
                                    

"ចឹងហ្អរ៎??"ថេយ៉ុង សួរបញ្ជាក់ទើបរាងក្រាស់ញញឹមងក់ក្បាលបិទភ្នែករង់ចាំស្នាមថើបដ៏ផ្អែមល្ហែមពីរាងតូចតែគួរឲ្យស្តាយ...

   ផាច់!! ដៃស្រឡូនលើកទះមុខអ្នកជាស្វាមីផាច់ៗមុននឹងកញ្ចក់ស្ករមកឲ្យកូនសំណព្វចិត្តរបស់គេធ្វើឲ្យជុងហ្គុកបើកភ្នែកមកវិញទាំងពេបមាត់ដាក់ជុងកូដែលកំពុងសើចចម្អកឲ្យនាយ

"ហិហិ មើលAppaថើបប៉ាៗគួរឲ្យចង់សើច ហិហិ"ជុងកូ សើចកក្អឹកទាំងដៃកាន់ស្ករទាយរួចថេយ៉ុងក៏លើកពណ៌កូនឡើង

"Appaថើបអូនមួយមើល ថើបឲ្យផ្អែមហ្អា៎"ជុងកូបួញមាត់ខ្ជីខ្ជូតទៅរករាងតូចទើបថេយ៉ុងអោនមកថើបបបូរមាត់គេនាំឲ្យរាងក្រាស់ច្រណែនមួយតង់ទៀត 

"កូនថើបមាត់ តែប្តីទះកំផ្លៀង ប្រពន្ធម៉ាក់ស្អីគេទៅ"ជុងហ្គុក

"ក៏..ជាប្រពន្ធលោកអគ្គនាយកក្រុមហ៊ុនដ៏ល្បីល្បាញនោះអី អេ៎ មិនមែនទេជាប្រពន្ធរបស់ របស់អ្នកណាគេ? កូកូ ប្រាប់Appaមកមើល Appaជាប្រពន្ធរបស់អ្នកណាគេ ភ្លេចបាត់ទៅហើយនៀក"ថេយ៉ុងងាកមកមើលមុខកូន

"ប្រពន្ធ ជុង........កូ!! ហិហិ"ពេលនិយាយដល់កន្លែង 《ជុង》អាល្អិតនោះខំបង្អូសសំឡេងយ៉ាងវែងនាំឲ្យរាងក្រាស់ផ្ទៀងត្រចៀកស្តាប់រកញញឹមទៅហើយស្រាប់តែពេលបានស្តាប់ឈ្មោះមួយម៉ាត់ទៀតនៅពីខាងក្រោយរួចនាយក៏មុខស្ងួតវិញ

     @ពេលយប់__

"ថេយ៍..បងមានរឿងចង់ប្រាប់អូន"ជុងហ្គុកឡើងមកលើគ្រែជាមួយរាងតូចរួចហើយទើបនិយាយឡើង

"រឿងអីទៅ?"

"គឺ តាមពិតទៅបងមានប្អូនស្រីម្នាក់..ប៉ុន្តែគេបានបែកពីបងតាំងពីនៅតូចៗ"ថេយ៉ុងគ្រហឹមក្នុងបំពង់ ក រង់ចាំស្តាប់រាងក្រាស់និយាយបន្តទៀត

"ហើយពេលនេះបងមានអារម្មណ៍ថាបានជួបប្អូនបងម្តងទៀតហើយ"ជុងហ្គុក ស៊កដៃមកអោបចង្កេះរាងតូច 

"ចុះប្អូនរបស់បងឈ្មោះអី?មានស្លាកស្នាមអីឲ្យចំណាំទៅ?"

"មាន.."ជុងហ្គុកលាត់អាវឡើងបើកឲ្យរាងតូចមើលនៅត្រង់ចង្កេះរបស់គេគឺមានស្នាមដៅនៅត្រង់ចង្កេះរបស់នាយ

"ប្អូនរបស់បងគឺមានស្នាមដៅនេះនៅត្រង់កញ្ចឹង.ក តែគួរឲ្យស្តាយ...នាងបានបាត់ខ្លួនមុនពេលបានដាក់ឈ្មោះហើយ"ជុងហ្គុក

"បងបានជួបជាមួយអ្នកណាហើយគិតថាម្នាក់នោះជាប្អូនរបស់បងមែនទេ?"ថេយ៉ុងសួរ

"ជួប..តែបងក៏មិនប្រាកដក្នុងចិត្តដែរ ធ្វើយ៉ាងមិចទើបដឹងការពិតបានទៅ បងចង់ដឹងថានាងជាប្អូនរបស់បងឬអត់ខ្លាំងណាស់"ជុងហ្គុក

"ចុះហេតុអីបងមិនហៅនាងទៅពិនិត្យDNA ??ប៉ុន្តែ..បងស្គាល់ជាមួយនាងតាំងពីពេលណា?ហេតុអីក៏អូនមិនដឹង"ថេយ៉ុង

"គឺ...."ជុងហ្គុកក៏រៀបរាប់ពីពេលដែលនាយបានជួបជាមួយក្មេងស្រីម្នាក់នោះតាំងពីលើកដំបូងរហូតមកដល់ល្ងាចមិញនេះ 

"ហ៊ឹមមម"

"អូនយ៉ាងមិចហ្នឹង?"

"ចុះបើម្នាក់ស្រីនោះមិនមែនជាប្អូនរបស់បងហើយបងនៅតែចង់តាមរកនាងទៀតមែនទេ?"នាយតូចសួរ

"អ៎ត.."

"មិនបាច់ឆ្លើយទេ អូនងងុយគេង"ថេយ៉ុងថារួចទើបទាញភួយមកដណ្តប់ជិតឈឹង ធ្វើឲ្យជុងហ្គុកដឹងភ្លាមថាថេយ៉ុងកំពុងប្រចណ្ឌ័ខ្លួន

"ប្រចណ្ឌ័បងមិចមិនប្រាប់តាមត្រង់ ចូលចិត្តយកstyleងងុយគេងនឹងមកប្រើជាមួយបងខ្លាំងម៉្លេះ"ជុងហ្គុក

"ថេយ៍ថេយ៍"

"ប្រពន្ធសម្លាញ់!"

"មិនឆ្លើយទេ គេងលក់ហើយ"ថេយ៉ុង រាងក្រាស់សើចអស់សំណើចរួចទើបចូលមកអោបរាងកាយតូចច្រឡឹងដែលសំងំពួននៅក្នុងភួយនោះបន្តិចក្រោយមកដោយសារតែថប់ដង្ហើមពេកថេយ៉ុងក៏បើកភួយឡើងមកវិញរួចក៏បានឃើញជុងហ្គុកគេងលក់បាត់ទៅហើយទើបគេស៊កដៃមកអោបរាងក្រាស់វិញ 

   បីថ្ងៃក្រោយមក___

"បន្តិចទៀតលទ្ធផលនឹងចេញមកហើយ បងខ្លាចតែ..."

"បើសិនវាជាការពិតអូនក៏ជួយត្រេកអរជំនួសបងដែរ ហើយអ្នកម៉ាក់ក៏នឹងប្រាកដជាសប្បាយចិត្តជាងបងទៅទៀត ប៉ុន្តែ..ពេលដឹងលទ្ធផលរួចទើបបងទៅប្រាប់ម៉ាក់បងមែនទេ?"ថេយ៉ុង

"ប្រហែលជាបែបនឹងហើយ"ជុងហ្គុកដើរមកអង្គុយជិតរាងតូច បន្តិចក្រោយមកគ្រូពេទ្យដែលបានយកសសៃសក់នោះទៅពិនិត្យក៏បានចូលមកតាមការណាត់ជួបរបស់រាងក្រាស់

"នេះលោក!បើតាមការពិនិត្យរួច សសៃសក់ទាំងពីនេះគឺដូចគ្នា99.99%"គ្រូពេទ្យ
______________
To be continued...
Thank you for reading 💗!!
MINNA-មីនណា

??????????????????(???)Where stories live. Discover now