"បងគ្មានពេលរៀបរាប់ច្រើនទេ!!អូនឆាប់ស៊ីញ៉េទៅ"ជុងហ្គុកនៅតែរក្សាទឹកមុខនឹងធឹងដដែល
"ហេតុអីទៅ?"
"បងស្អប់!!នាមដែលអូនបានប្រើរាល់ថ្ងៃនេះណាស់ថេ!!បងស្អប់ បងមិនចូលចិត្តហើយក៏រិតតែស្អប់នៅពេលដែលអូនមិនព្រមលែងលះជាមួយបង"ជុងហ្គុក
"អ្ហឹក..បងស្អប់អូន?ស្អប់អូនរឿងអីទៅជុង?បងស្អប់អូន មិនពេញចិត្តអូនរឿងអីបង ប្រាប់មក"ថេយ៉ុង
"សម្រេចថាអូនព្រមស៊ីញ៉េវាឬអត់??"រាងក្រាស់មិនបានស្តាប់សម្តីរាងតូចឡើយនាយក៏អោនមកកាន់ប៊ិចស៊ីញ៉េទៅលើឯកសារលែងលះនោះមិនស្ទាក់ស្ទើរពោលគឺនៅសល់តែស៊ីញ៉េយល់ព្រមរបស់ថេយ៉ុងម្នាក់ទៀតប៉ុណ្ណោះការលែងលះរវាង ចន ជុងហ្គុក និងគីមម៉ូរីគឺបានសម្រេចហើយ
"អ្ហឹក អូនមិនលែងទេជុង បងចង់ដោះដៃចោលអូន អ្ហឹក អ្ហឺ..អូនមិនលែងដាច់ខាត"រាងតូចស្រាប់តែលុតជង្គង់មកអោបជើងរាងក្រាស់នាំឲ្យអ្នកម្ខាងទៀតប្រេះទ្រូងស្ទើរតែបែកហើយតែយ៉ាងណានាយក៏ត្រូវខាំមាត់អត់ទ្រាំនឹងទង្វើរបស់រាងតូច
"ស៊ីញ៉េភ្លាមទៅ!!"ដោយទ្រាំសម្លឹងមើលទឹកភ្នែកថេយ៉ុងស្រក់តទៀតលែងបានជុងហ្គុកក៏ស្រែកសម្លុតឲ្យគេស៊ីញ៉េភ្លាមៗ
"អ្ហឹក~~អូន អ្ហឹក អូនព្រមស៊ីញ៉េលើវាដើម្បីបងប៉ុន្តែទោះជាអូនមិនមែនជាប្រពន្ធបងតទៅទៀតក៏ក្តីស្រឡាញ់ដែលអូនមានចំពោះបងនៅតែដដែលជុង អ្ហឹកៗ"កម្លោះតូចងើបឈរឡើងរួចទើបដើរមកអង្គុយមុននឹងលូកដៃទៅចាប់ទាញប៊ិចមកដើម្បីស៊ីញ៉េ ទាំងបេះដូងកំពុងស្រែកឲ្យគេបញ្ឈប់វាប៉ុន្តែ..គេមិចនឹងអាចបញ្ឈប់បានទៅ?បើនេះជាក្តីស្រម៉ៃរបស់ជុងហ្គុកទៅហើយហ្នឹង
/\/\/\__ អ្វីៗបានចប់សព្វគ្រប់!វាបានចប់តែត្រឹមស៊ីញ៉េមួយនេះហើយ តទៅនេះចន ជុងហ្គុកគឺមិនមានប្រពន្ធតទៅទៀតនោះទេចំណែកថេយ៉ុងគេធ្វើអីមិនកើតបានត្រឹមតែអង្គុយយំប៉ុណ្ណោះ ។
ភ្លាមៗនោះដែរក៏មានមនុស្សពីរនាក់ដើរចូលមកដោយក្នុងដៃមានឯកសារមួយផ្សេងទៀតដើម្បីមកឲ្យរាងតូចស៊ីញ៉េវាសុទ្ធតែជាការរៀបចំឡើងរបស់រាងក្រាស់ទាំងអស់
"ឥឡូវនេះអូនស៊ីញ៉េមួយទៀតទៅ!"ជុងហ្គុក ដៀងភ្នែកទៅសម្លឹងបុរសនោះទើបគេលើកយកក្រដាសមួយសន្លឹកផ្សេងទៀតមកដាក់នៅនឹងមុខរាងតូច
"ហេតុអីអូនត្រូវស៊ីញ៉េលើវាម្តងទៀត អ្ហឹក..បងចង់បានអីឲ្យប្រាកដទៅជុង??"ថេយ៉ុង សួរនាយ
"អូនអានវាដោយខ្លួនឯងចុះ!"នាយតូចក៏ងាកមកវិញព្រមទាំងលើកសំបុត្រនោះមកមើល ពុទ្ធោអើយ!វាគឺជាក្រដាសចុះអេតាស៊ីវិល?ព្រមទាំងមានរូបគេជាមួយនឹងរាងក្រាស់រួចរាល់ជាស្រេចថែមទៀត
"ជុង..នេះបងចង់បានន័យថាមិចទៅ?"ថេយ៉ុងសួរទាំងរដាក់រដុបទើបរាងក្រាស់អស់ពេលដែលត្រូវសម្តែងនឹងអង្គុយចុះប្រាប់ការពិតដល់រាងតូច
"គឺបានន័យថាបងនឹងចុះអេតាស៊ីវិលជាមួយអូន ថេយ៉ុង ឆាប់ស៊ីញ៉េលើវាភ្លាមទៅបើមិនចង់ឲ្យបងសម្លុតម្តងទៀត"ស្របពេលដែលស្នាមញញឹមកំពុងលេចឡើងលើថ្ពាល់រាងតូច ជុងហ្គុកក៏និយាយឲ្យថេឆាប់ស៊ីញ៉េលើវាឯរាងតូចគេញញឹមបណ្តើរប្រញ៉ាប់លើកដៃជូតទឹកភ្នែកចេញមុននឹងរហ័សទាញប៊ិចមកស៊ីញ៉េវាយ៉ាងលឿនខ្លាចរាងក្រាស់ប្តូរចិត្តវិញ ឯជុងហ្គុកឃើញរាងតូចស៊ីញ៉េហើយនាយក៏យកប៊ិចពីថេយ៉ុងមកស៊ីញ៉េតាមក្រោយ! ចាប់ផ្តើមសារជាថ្មី!ពេលនេះជុងហ្គុកគេមានប្រពន្ធវិញម្តងទៀតហើយតែគឺមានឈ្មោះថា គីម ថេយ៉ុងមិនមែនដូចមុននោះទេ មិនថាឈ្មោះទីមួយឬទីពីរក៏ក្នុងបេះដូងនាយនៅតែមានមុខថេយ៉ុងជានិច្ច។
ប៉ុន្តែអ្វីដែលនាយធ្វើនេះគឺគ្រាន់តែចង់ឲ្យថេយ៉ុងទទួលបាននូវឈ្មោះពិតប្រាកដរបស់ខ្លួនមិនមែនរស់នៅក្នុងឈ្មោះអ្នកដទៃអស់មួយជីវិតនោះទេ។
"សប្បាយចិត្តបានហើយនៅ?អូនយំខ្លាំងណាស់មិញនេះ អោយបងសុំទោស"ជុងហ្គុក លើកដៃជូតទឹកភ្នែកខ្លួនឯងកុំឲ្យស្រក់ចុះមករួចទើបទាញរាងតូចមកអោបនៅចំពោះមុខអ្នកដែលយកឯកសារមកនោះ
"ហេតុអីបងមិនប្រាប់អូនតាំងពីដំបូងមកជុង??អ្ហឹកប៉ុន្តែបងនិយាយថាបងស្អប់អូន"ថេយ៉ុងសួរទៅរាងក្រាស់ទើបនាយបែរមកប្រាប់ឲ្យអ្នកដែលកំពយងឈរចាំនោះចេញទៅសិនទុកឲ្យនាយជាអ្នកនៅនិយាយជាមួយរាងតូចស្ងាត់ៗតែពីរនាក់
"បងនិយាយថាស្អប់អូនប៉ុន្តែមិនមែនមានន័យថាបងឲ្យអូនចាកចេញពីបងទេថេយ៍ បងស្អប់អូនដោយសារអូនចង់រស់នៅក្នុងឈ្មោះរបស់អ្នកដទៃទៅវិញទេ"ជុងហ្គុក
"ចុះពេលនេះ!អូនក្លាយជាប្រពន្ធរបស់បងហើយមែនទេ?"
_______________
To be continued...
Thank you for reading 💗!!
MINNA-មីនណា

YOU ARE READING
??????????????????(???)
Romance?? ????????&??? ?????? "??????????????????????????????????? ??? ??????"???????? ????????? : ??????? ????? (MINNA)
??????? : ?????????????????
Start from the beginning