ជុងហ្គុកសម្លក់សម្លឹងជីមីនយ៉ាងស្ងៀមស្ងាត់ ចំណែកជីមីនមិនណយក៏សម្លក់ទៅវិញភ្នែកមានដូចគ្នាគេមិនខ្លាចអីនឹងមើលវិញឡើយ ។ ប៉ុន្តែមិនមែនមិនរអាជាមួយប្រុសមាឌធំនោះទេ ខ្លួនតូចតែមួយហើយម្នាក់ឯងថែមទៀតព្រោះតែចង់ធ្វើជាអ្នកក្លាហានទើបពុះពាអួតអាងអ្នកគ្រាន់បើ ។
« អ្នកប្រុសតូច »អង្គរក្សយាមទ្វាហៅចៅហ្វាយខណៈស្ងៀមជាយូ ។« ក្មេងនេះមករកលោកប៉ាមែនទេ? »
« ត្រូវហើយខ្ញុំមករកឪនាយ ឯណាហៅមកជួបខ្ញុំបន្តិច »ឃើញគេមិនមាត់បានដៃកាងតែម្ដង ។
« អ៊ីចឹងក៏មកតាមយើងមក »ជុងហ្គុកញញឹមលាក់កំនួចគួរអោយសង្ស័យ ទើបជីមីនរអៀសចិត្តមិនចង់ចូល ខណៈនោះអង្គរក្សបាននិយាយ៖
« អ្នកប្រុសតូចហៅទៅហើយមិចក៏មិនចូលទៅអាល្អឹត »
« ខ្ញុំលឺហើយមិនបានថ្លង់ទេ »
« ចុះឯងមិនចូលទៅ »ជុងហ្គុកឈរមើលជីមីនតវ៉ាជាមួយកូនចៅយ៉ាងស្ងៀម បន្ទាប់មកជីមីនក៏ដើរចូលវិមានរបស់គេទើបជុងហ្គុកជាអ្នកដើរនាំមុខ ។ ពួកគេមិនដើរដោយស្ងាត់ឡើយខណៈកំពុងតែធ្វើដំណើរថ្មើជើងចូលទៅផ្ទះដ៏ឆ្ងាយគួសមជុងហ្គុកឆ្លៀតសួរខ្លះៗ៖
« អាយុប៉ុន្មានហើយ? »
« សួរធ្វើអី? »
« សួរក៏ឆ្លើយមកស្រួលយើងហៅ »
« មិនច្រើនហើយក៏មិនតិចយ៉ាងមិច?សួរអាយុទុកដាក់អំពើខ្ញុំអ្ហេស? »ជុងហ្គុកអស់សំណើចឡើង មនុស្សដូចនាយទៅធ្វើអំពើអស់នោះតើបានប្រយោជន៍អី?
« មើលទៅឯងញ៉េញណាស់!មករកប៉ាខ្ញុំមានការអី »
« មកថ្វាយខ្លួនទេដឹង »មើលសំដីចុះចាក់ទឹកមិនលិចគេសួរធម្មតាសោះឆ្លើយមកឡើងអេម ។ ជុងហ្គុកបញ្ឈប់ដំណើររួចងាកមើលជីមីនក្រោយខ្នងទាំងកំហឹងតែគេក៏លាក់វាបានល្អមុននិងប្រើសំលេងត្រជាក់ទៅវិញ៖
« ជាបេស្យាឬនៀក?តែក៏ទំនងដែររូបរាងដូចជាឯង សាកសមបំផុត!ហើយមួយម៉ោងប៉ុន្មានទៅ? »ជាមួយអ្នកណាមិនដឹងទេជាមួយជុងហ្គុកសកទៅវិញអោយឆ្អល់តែម្ដង ។ គិតអ្ហេស?ថាគេព្រមអោយពពួករកសុីលក់ខ្លួនចូលក្នុងផ្ទះបាន អ្នកដែលចូលបានលុះត្រាតែលេងមានគេលើផែនដីនេះ ។ ប៉ាគេមិនល្អអីណាស់ណាទេស្រីញីណាស់ដែរ ហើយគេក៏មិនខ្វល់កុំអោយតែយកពួកនោះចូលសុីក្នុងផ្ទះគឺបានហើយ ព្រោះមិនចង់អោយវិញ្ញាណអ្នកម៉ាក់ដែលបានស្លាប់គ្រាំចិត្ត ។

YOU ARE READING
?????????????????????? ???
Fantasy???????????18????? ?????????????????????????????????????????????????????? ????????????????????????????????? ?????????????????????????????????????? ? ??????????????????? ???????????????????????? ?