ជុងហ្គុកដើរចូលខុនដូរដូចជាមនុស្សគ្មានវិញ្ញាណ ដើរបណ្ដើរគិតបណ្ដើរ តើធ្វើបែបណាខណៈបេះដូងកំពុងពេញស្រលាញ់គ្នា កំពុងតែមានសុភមង្គលនោះ។ ក្រាក!! នាយបើកទ្វាចូលខាងក្នុងមុនបឹតវិញក៏ដកដង្ហើមធំសម្រួលទឹកមុខដើម្បីលាក់គ្រប់យ៉ាងក្នុងចិត្តម្នាក់ឯង គេត្រូវតែអោយជីមីនឃើញគេមានស្នាមញញឹមជានិច្ច។
« បងត្រឡប់មកវិញហើយកូនជ្រូកកំខ្ជិល »នាយដើរទៅកាន់ផ្ទះបាយស្រែកហៅម្ចាស់ចិត្តអោយដឹងដំណឹង ភ្លាមនោះឃើញអាល្អឹតរត់ចេញពីគ្រែដេកស្ទុះទៅអោបនាយយ៉ាងណែន។ មិនប្លែកទេព្រោះជាទំលាប់សម្រាប់គូស្នេហ៍នេះ អោយតែរាងក្រាស់ត្រឡប់មកវិញ ដឹងតែឃើញជីមីនរត់មកអោបមកថើបហើយ។« ថ្ងៃនេះមិចក៏បងមកលឿនម្ល៉េះ? »អាល្អឹតលែងពីការអោបរួចសួរ ព្រោះធ្លាប់តែរាល់ដងជុងហ្គុកមកវិញរៀងយប់ៗជូនកាលម៉ោង9តែថ្ងៃនេះម៉ោង6សោះមកបាត់។
« បងមិនបាននៅមើលបញ្ជឺបង្ហើយទើបមកលឿន!អូនឃ្លានឬនៅ? »
« នៅទេ!ជុងហ្គុក ចុះរឿងការងារអូនយ៉ាងមិចហើយ?លោកអ៊ុំគាត់ទទួលដែរទេ »គ្រាន់តែលឺសំនួរនេះភ្លាម ជុងហ្គុកប្រែជាឆ្កឹង ខួរក្បាលគិតដល់សំដីលោកប៉ាទាំងអម្បាលម៉ាននោះ។
« បងកើតអី?មិចមិនលឺអូនសួរ? »អាល្អឹតមានចម្ងល់នឹងរិកពាកំលោះ ទើបដើរមកប៉ះដៃនាយ ធ្វើអោយគេដឹងខ្លួនមកវិញ ឆ្លើយមិនដឹងទិសដាក់ជីមីន។
« ស្អីគេ?នេះបងកើតអីបានជាមិនលឺអូននិយាយ?យ៉ាងមិចហើយលោកប៉ាបងអូខេឬអត់? »« គាត់ថាគិតមើលសិន ពីព្រោះអូនទើបតែរៀនចប់ មិនទាន់មានបទពិសោធ ដូច្នេះគាត់ពិចារណាមើលបន្តិចសិន អូនកុំអន្ទះសារពេកអី មានបងចាំជួយសម្រួលហើយ »គ្រាប់ម៉ាត់របស់នាយនិយាយទៅកាន់ជីមីន សុទ្ធតែជាពាក្យកុហកទាំងអស់ គេសុខចិត្តធ្វើមនុស្សអាក្រក់ លាក់កាពិតក៏មិនអោយជីមីនដឹងដែរ ថាលោកប៉ាបែបណាចំពោះស្នេហាពួកគេ។
« ទៅងូតទឹកតែងខ្លួនអោយស្អាតទៅ ពួកយើងទៅញាំអីនៅខាងក្រៅ »« បងធុញនឹងធ្វើអារហារអោយអូនញាំហើយឬ? »ពេលលឺថាត្រូវញាំអីនៅខាងក្រៅ ជីមីនហាក់តូចចិត្តសួរនាំនាយ។

YOU ARE READING
?????????????????????? ???
Fantasy???????????18????? ?????????????????????????????????????????????????????? ????????????????????????????????? ?????????????????????????????????????? ? ??????????????????? ???????????????????????? ?