抖阴社区

30( ?????????? )

403 36 5
                                    

« ក្រោកឡើង លោកជាមនុស្សប្រុស ហេតុអីក៏ទន់ជ្រាយព្រោះតែស្នេហាដែលគ្មានផ្លូវទៅរួចទៅវិញ?ក្រោកឡើងមក »រាងតូចប្រឹងនិយាយប្រឹងលើកជុងហ្គុកឡើងខណៈនាយយំឡើងទន់ខ្លួន មើលទៅជីមីនពិតជាដាច់ចិត្តពិតមែនឬ?

« ហុឹក...ហេតុអី បងលំបាកណាស់ទំរាំបានឃើញមុខអូន មិចក៏អូនពោលពាក្យប្រហារបេះដូងបងអោយខ្ទិចខ្ទាំយ៉ាងនេះទៅវិញ ហុឹក »នាយតបសឺតសត លើកនេះយំខ្លាំងណាស់។

« ជុងហ្គុក..ឈប់ធ្វើខ្លួនលំបាកទៀតបានទេ លោកធ្វើបែបនេះខ្ញុំមិនស្រួលចិត្តឡើយ សុំអង្វរ »

« ហុឹក..បើអូនលែងត្រូវការបងហើយ បងក៏រស់នៅគ្មានន័យនោះដែរ »និយាយចប់ជុងហ្គុកក្រោកវឹប រត់យ៉ាងលឿនតម្រង់ទៅផ្លូវ ជីមីនឡើងសរភ្នែក ក៏រហ័យរត់ពីក្រោយញ៉ាប់ជើងឆ្មេ

« ជុងហ្គុកឈប់សិន លោកកុំធ្វើអីឆ្កួតៗ ជុង »ពេលនេះជីមីនបុកពោះមិនស្ទើរខណៈលើផ្លូវមានឡានបើកលឿនៗ ជុងហ្គុករត់មិនព្រមងាកក្រោយ នាយរត់ដោយភាពអស់សង្ឃឹម ជីមីនលែងស្រលាញ់ហើយ ដូច្នេះជីវិតគេដែលរស់នៅវាគ្មានន័យនោះឡើយ ព្រោះដង្ហើមគេបានទាត់គេចោលមិនអាល័យ។
« ហុឹក..ជុង...ប្រាប់ថាអោយឈប់ »ជីមីនភ័យស្រែកឡើងយំតាមពីក្រោយជុងហ្គុក តាមពិតគេមានចិត្តដាច់ឯណាទៅ គ្រប់យ៉ាងគេនៅស្រលាញ់ ក៏ឈឺចាប់ដូចគ្នា ប៉ុន្តែការធ្វើគ្រប់យ៉ាងគឺដើម្បីអ្នកមីង ដើម្បីអនាគតប្រុសម្នាក់នេះ។
« ហុឹក..ជុង »ឌឹប!! ជីមីនស្រែកមួយអស់សំលេងបន្ទាប់ពីចាប់អោបជុងហ្គុកជាប់រួចទាញគេមកគេចពីឡានដែលតម្រង់មកបុកជុងហ្គុកយ៉ាងលឿន។
« អឹក »រាងតូចថ្ងួចថ្ងូដោយការឈឺចាប់បន្ទាប់ពីជុងហ្គុកបានដួលពីលើ។

« មីន »នាយរហ័សក្រោកខណៈលឺសំលេងឈឺចាប់រាងតូច។ គេលើកជីមីនអង្គុយអោយត្រង់នឹងអោបណែនដៃដោយក្ដីបារម្ម។
« មីនបងសុំទោស..ធ្វើអោយអូនឈឺហើយ តើមានឈឺត្រង់ណាឬទេ?បងសុំទោស »គេសុំទោសញ៉ាប់មាត់នឹងពិនិត្យមើលរាងកាយរាងតូច។

« ហុឹក.. »ជីមីនស្រាប់តែយំហូរពេលឃើញជុងហ្គុកស្លន់ស្លោ។
« ហុឹក.. »រាងតូចក៏ទាញរាងក្រាស់មកអោបយ៉ាងណែន។
« មិចក៏បងល្ងង់ដូចនេះ? ហេតុអីបងធ្វើបាបខ្លួនឯង ហុឹក បងដឹងថាខ្ញុំភ័យប៉ុណ្ណាទេ »លឺពាក្យរៀបរាប់របស់ជីមីន ជុងហ្គុកស្រាប់តែញញឹមនឹងលើកដៃអោបកាយតូចត្រឡប់វិញ។
« ហុឹក..បងកុំធ្វើបែបនឹងទៀត កុំចង់ស្លាប់ទៀតអីណា »

?????????????????????? ???Where stories live. Discover now