抖阴社区

25( ??????????????????? )

257 29 3
                                    

ជុងហ្គុកបានដឹងខ្លួនបន្ទាប់ពីដេកអស់ពេញមួយថ្ងៃ នៅពេលក្រោកមកនាយបានឃើញថែនថៃកំពុងមើលទូរស័ព្ទ ភ្លាមនោះគេក៏និយាយ៖
« ថែនថៃ »

« អ្នកប្រុសតូច »គ្រាន់តែលឺសំលេងចៅហ្វាយ គេរហ័សស្ទុះទៅមើល។
« ចាំបន្តិច ខ្ញុំទៅហៅគ្រូពេទ្យ »

« មិនបាច់ទេ »រាងក្រាស់ចាប់ដៃថែនថៃជាប់មិនអោយទៅរួចក៏សួរ៖
« ជីមីន!ឯណាជីមីន »

«.  »ថែនថៃពុំអាចនឹកថាឆ្លើយតបបែបណា ព្រោះមកទាល់ពេលនេះ គេមិនដឹងឡើយថាជីមីនទៅណា មិញយូបានប្រាប់ថាពេលគេចេញក៏តាមរកជីមីនគ្រប់កន្លែងដែលធ្លាប់ទៅ តែមិនឃើញទាល់តែសោះ។ ទឹកមុខអស់សង្ឃឹមថែនថៃធ្វើអោយកំលោះរលីងរលោង ឆួលច្រមុះចង់យំចេញមក។
« អ្នកប្រុស តើមានរឿងអី? »

« ជីមីន...ទៅរកជីមីន ខ្ញុំទៅរកគេ »ថាមិនចង់យំតែគេនៅតែយំអោយថែនថៃឃើញភាពទន់ជ្រាយរបស់ខ្លួន បន្ទាប់មកគេចាប់ផ្ដាច់សារ៉ូមលើដៃ ថែនថៃហាមមិនទាន់ រួចនាយក៏ចុះពីគ្រែទាំងដែលថែនថៃប្រឹងហាមប្រឹងចាប់។
« លេងយើង យើងទៅរកប្រពន្ធយើងមកវិញ »

« អ្នកប្រុសស្ងប់អារម្មណ៍សិន »

« លែងទៅ ហុឹក..អូនមិនអាចទៅចោលបងបានទេ ហុឹក ហេតុអីអូនដាច់ចិត្តទុកបងអោយឈឺចាប់ម្នាក់ឯង តើមានរឿងអី នាក់ណា..ហុឹក »

« អ្នកប្រុស!អ្នកប្រុសកុំបែបនេះអី ខ្ញុំអាណិតអ្នកប្រុសណាស់ »

« ហុឹក..ខ្ញុំខុសអី ហុឹក..តើខ្ញុំមានកំហុសត្រង់ណា មិចក៏ទុកខ្ញុំអោយរងភាពឈឺចាប់ម្នាក់ឯង ហុឹក »ដោយភាពឈឺចាប់នឹងកំលាំងខ្សោយ ជុងហ្គុកបានដួលចុះលើការ៉ូទ្រហោយំលែងខ្មាស់។
« ហុឹក...គេទៅចោលខ្ញុំហើយមែនទេ ហុឹក..ខ្ញុំមិនជឿទេ »

« អ្នកប្រុសអើយ... »ថែនថៃបានត្រឹមអង្អែលខ្នងចៅហ្វាយ ធ្វើបានត្រឹមតែពាក្យលើកទឹកចិត្ត ពាក្យលួងលោម។

កោះណាមី (남이섬)!!

ពេលនេះជីមីនកំពុងតែអូសវ៉ាលីឆ្លងកាត់ផ្លូវដើម្បីរកកន្លែងស្នាក់នៅ រហូតមកដល់កន្លែងមួយគេក៏ចូលទៅសួរ ហើយបានទទួលកន្លែងស្នាក់នៅជាការស្រេច។ កំឡុងពេលគេដើរទៅកាន់ផ្ទះជួលល្មមដែលអាចនៅបាន គំនិតក៏នឹកដល់សំដីដែលបាននិយាយជាមួយគីណាមុនពេលសម្រេចចាកចេញទាំងអាល័យ។
( លក្ខណអ្វីឯងនិយាយមក )
( បើលោកអ៊ុំចង់អោយខ្ញុំចាកចេញពីជុងហ្គុក វាមិនពិបាកនោះទេនៅអ្វីដែលខ្ញុំចង់បាន )
( បាន!បើឯងព្រមទៅតាមសម្រួល មីងឯងក៏រស់ ហើយយើងនឹងចញ្ចឹមមើលថែមីងឯង នឹងផ្ដល់លុយមួយចំនួនដើម្បីឯងសាងជីវិតថ្មី )
( ផ្ទះ!ខ្ញុំត្រូវការផ្ទះនោះត្រឡប់មកវិញ ហើយអោយអ្នកមីងខ្ញុំត្រឡប់មករស់នៅដោយសុខសាន្ត ដោយគ្មានការគំរាមកំហែងពីលោកអ៊ុំ នេះជាអ្វីដែលខ្ញុំចង់បានតបស្នងមកវិញ )
( ហឺស...ឯងពិតជាក្មេងកតញ្ញូពិតមែន!បាន រឿងប៉ុន្នឹង គ្មានបញ្ហាសម្រាប់យើងនោះទេ ប៉ុន្តែឯងត្រូវចាកចេញនៅយប់នេះ ហើយ!ហើយឯងគួរតែដឹងហើយថាធ្វើបែបណា )
« ហុឹក..សុំទោស..អូនសុំទោសជុងហ្គុក »បន្ទាប់ពីគិតរឿងអស់នោះហើយ ក៏ឃើញជីមីនអង្គុយយំនៅបន្ទប់ងងឹត ហើយពោលពាក្យសុំទោសមិនឈប់។ គេក៏មិនចង់ចាកចេញពីមនុស្សដែលគេស្រលាញ់ដែរ ប៉ុន្តែវាសនាបានចាអោយពួកគេចួបគ្នាបានប៉ុន្នឹង សង្ឃឹមថាជុងហ្គុកមិនឈឺចាប់ ហ្នឹងឆាប់បំភ្លេចមនុស្សដែលទុកគេចោលនេះជារៀងរហូត។

?????????????????????? ???Where stories live. Discover now